ក្រុមកូដករប្រមាណ ៣០នាក់ ដែលខ្លះស្លៀកពាក់ពណ៌ខ្មៅ និងស និងខ្លះ ទទូរក្រណាត់សក្របក្បាលនាំគ្នាទៅចូលរួមពិធីបុណ្យកាន់ទុក្ខថៅកែ ណាហ្គាវើលដ៍ (NagaWorld) លោក ចេន លីបគង់ (Chen Lip Keong) ដែលធ្វើឡើងនៅក្នុងក្រុមហ៊ុនណាហ្គាវើលដ៍ នៅថ្ងៃទី១៦ ធ្នូ ប៉ុន្តែក្រុមសន្តិសុខ បានរារាំងពួកគាត់ មិនឱ្យចូលទៅអុជធូបសម្ដែងការរំលែកទុក្ខឡើយ។
ក្រោយមានការរារាំងពីក្រុមសន្តិសុខ និងមានការដាក់ពង្រាយកងកម្លាំងសមត្ថកិច្ចប្រហែល ១០ នាក់ នៅក្បែរពិធីកាន់ទុក្ខផង ក្រុមកូដករ ក៏នាំគ្នាធ្វើពិធីកាន់ទុក្ខនៅលើដងផ្លូវ ដោយមានរៀបចំដាក់តុ និងមានផ្លែឈើសែន ដើម្បីនាំគ្នាអុជធូបអហោសកម្មឱ្យវិញ្ញាណក្ខន្ធលោក តាន់ ស្រ៊ី រួមទាំងទាមទារឱ្យថៅកែក្រុមហ៊ុនណាហ្គាវើលដ៍ថ្មីដោះស្រាយវិវាទការងារជូនពួកគាត់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។