កូដករ​ណាហ្គាវើលដ៍​បន្ត​តវ៉ា​ទាមទារ​ដោះលែង​កញ្ញា ឈឹម ស៊ីថរ

ក្រុម​កូដករ​ប្រមាណ ៦០​នាក់ បន្ត​តវ៉ា​នៅ​មុខ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ (Naga World ) ដើម្បី​ទាមទារ​ដោះលែង​តំណាង​ពួកគេ គឺ​កញ្ញា ឈឹម ស៊ីថរ ដោយ​ឥត​លក្ខខណ្ឌ នៅ​រសៀលថ្ងៃទី១៥ កុម្ភៈ នេះ។

ក្រុម​កូដករ​ហាក់​ល្វើយ​អស់​កម្លាំង និង​បាន​នាំ​គ្នា​ចាក់​ភ្លេង​តស៊ូ​មតិ បទ​សហជីព ដោយ​នាំ​គ្នា​អង្គុយ​កាន់​បដា​សរសេរ​សារ «កុំ​យក​លុយ​ទិញ​សិទ្ធិ និង​ទាមទារ​ដោះលែង​កញ្ញា ឈឹម ស៊ីថរ» ជាដើម។ នៅ​លើ​បដា​មាន​ភ្ជាប់​រូប​កញ្ញា ឈឹម ស៊ីថរ ផង។ ទោះជាយ៉ាងណា ក៏​ពុំ​មាន​សមត្ថកិច្ច​ចុះ​រារាំង​ការ​តវ៉ា​បែប​សន្តិវិធី​នេះ​ទេ ហើយ​ភាគី​ក្រុមហ៊ុន​ក៏​មិន​អើពើ​ចេញ​ដោះស្រាយ​តាម​ការ​ស្នើសុំ​​ដែរ។

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។