សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា ថ្មី​មួយ ឈ្មោះ ខេមបូចា (CamboJa) ត្រូវ​បាន​​សម្ពោធ​​បើក​ជា​ផ្លូវការ

ក្រុម​អ្នក​សារព័ត៌មាន​កម្ពុជា​ជា​ច្រើន​នៅ​ក្នុង​ប្រទេស​កម្ពុជា នាំ​គ្នា​សម្ពោធ​សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា​ថ្មី​មួយ ហៅ​តាម​ឈ្មោះ​ជា​ឡាតាំង​ថា CamboJa «ខេមបូចា»។

ពិធី​សម្ពោធ​ជា​ផ្លូវ​ការ ​នៃ​សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា ខេមបូចា (CamboJa) ត្រូវ​បាន​រៀបចំ​ធ្វើ​នៅ​សណ្ឋាគារ ហ៊ីម៉ាវារី ក្នុង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី១៣ ខែ​ធ្នូ ឆ្នាំ២០១៩។

គោល​បំណង នៃ​ការ​បង្កើត​សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា ខេមបូចា (CamboJa) ថ្មី​មួយ​នេះ ត្រូវ​បាន​ស្ថាបនិក​បញ្ជាក់​ថា ដើម្បី​លើក​ស្ទួយ​វិស័យ​ព័ត៌មាន​នៅ​កម្ពុជា។ សេរីភាព​ក្នុង​វិស័យ​សារព័ត៌មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​បច្ចុប្បន្ន​នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា កំពុង​ធ្លាក់​ចុះ ចាប់​តាំង​ពី​ពេល​របប​ក្រុង​ដាក់​គំនាប​លើ​ស្ថាប័ន​ព័ត៌មាន​ឯករាជ្យ និង​បិទ​ការ​ផ្សាយ​របស់​វិទ្យុ​មួយ​ចំនួន នៅ​ក្នុង​ឆ្នាំ២០១៧។

ទោះ​ជា​យ៉ាង​ណា​ក្ដី អ្នក​ចូលរួម​នៅ​ក្នុង​ពិធី​សម្ពោធ សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា ខេមបូចា (CamboJa) ជា​ផ្លូវ​ការ​នេះ គឺ​មាន​មន្ត្រី​ពី​អង្គការ​សង្គម​ស៊ីវិល មន្ត្រី​អង្គ​ទូត​ប្រចាំ​កម្ពុជា អ្នក​សារ​ព័ត៌មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ជាង ២០០នាក់ រួម​ទាំង​មន្ត្រី​ក្រសួង​ព័ត៌មាន និង​មន្ត្រី​រដ្ឋាភិបាល​មួយ​ចំនួន​ទៀត​ផង៕

( ស្ត្រី​ដែល​ប្រកប​វិជ្ជាជីវៈ​ជា​អ្នក​សារព័ត៌មាន នៅ​តែ​មាន​ចំនួន​តិច​ជាង​បុរស​បច្ចុប្បន្ន​នេះ )


កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។