គណៈកម្មាធិការសិទ្ធិមនុស្សជាតំណាងរាស្ត្រ បានអំពាវនាវស្នើសុំឲ្យរដ្ឋសភាផ្ដល់អភ័យឯកសិទ្ធិជូនលោកស្រី មូរ សុខហួរ វិញ ហើយមួយវិញទៀត សម្ដែងការព្រួយបារម្ភអំពីសន្តិសុខ និងសុវត្ថិភាពសមាជិកក្រុមប្រឹក្សាឃុំ ដែលរួមដំណើរជាមួយលោកស្រី មូរ សុខហួរ ក្នុងពេលជួបជាមួយប្រជាពលរដ្ឋតាមភូមិ ស្រុក ដើម្បីពន្យល់អំពីសិទ្ធិរបស់ពួកគេជាពលរដ្ឋ។
នៅទីបញ្ចប់ ស្ថាប័នតាមដានសិទ្ធិអ្នកតំណាងរាស្ត្រ ស្នើឲ្យអគ្គលេខាធិការអង្គការសហប្រជាជាតិ បញ្ជូនសេចក្ដីសម្រេចនេះទៅជូនរដ្ឋអំណាចដល់កន្លែង ហើយនិងបន្តពិនិត្យករណីលោកស្រី មូរ សុខហួរ ក្នុងសម័យប្រជុំសន្និបាតសហភាពអន្តរសភា លើកទី១២៥ នៅខែតុលា ឆ្នាំ២០១១នេះ៕