សារ​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក និង​អូស្ត្រាលី ជុំវិញ​ការ​ស្លាប់​របស់ «ឌុច»

ដោយ មាន ឫទ្ធិ
2020-09-02
Share
Pablo Kang Patrick Murphy (ឆ្វេង) លោក ប៉ាប្លូ កាង (Pablo Kang) ឯកអគ្គរដ្ឋទូត​អូស្ត្រាលី និង​លោក ប៉ាទ្រីក ម័រហ៊្វី (Patrick Murphy) ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា។
រូប៖ ហ្វេសប៊ុក និង​ទ្វីតធ័រលោក

ជុំវិញ​ការ​ស្លាប់​របស់​ ឌុច ​នេះ ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា លោក ប៉ាទ្រីក ម៉័រហ្វី (Patrick Murphy) សរសេរ​សារ​នៅ​លើ​ទំព័រ​ទ្វីតធ័រ​របស់​លោក​នៅ​ថ្ងៃ​ទី២ កញ្ញា​ថា សហរដ្ឋ​អាមេរិក​សម្ដែង​ទឹក​ចិត្ត​ក្រៀមក្រំ ចំពោះ​អ្នក​ដែល​ត្រូវ​បាន​សម្លាប់​ក្រោម​បញ្ជា​គាត់។ លោក​ថា សហរដ្ឋ​អាមេរិក ចូលរួម​ជាមួយ​កម្ពុជា និង​សហគមន៍​អន្តរជាតិ ក្នុង​ការ​ទ្រទ្រង់​ដល់​ដំណើរ​ការ​កាត់​ក្តី​របស់​តុលាការ​ខ្មែរក្រហម ដែល​បាន​នាំ​ឲ្យ​មាន​ការ​កាត់​ទោស «ឌុច» ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ ហើយដែល​ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​មួយ​ក្នុង​ការ​ធានា​ឲ្យ​មាន​នូវ​ការទទួលខុសត្រូវ។

ដោយឡែក​ឯកអគ្គរដ្ឋទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា លោក ប៉ាប្លូ កាង (Pablo Kang) ថ្លែង​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​អូស្ត្រាលី​នៅ​ថ្ងៃទី២ កញ្ញា​ថា ថ្ងៃ​នេះ ប្រទេស​អូស្ត្រាលី​ស្ថិត​នៅ​ជាមួយ​អ្នក​ដែល​រងគ្រោះ​ដោយ​របប​ខ្មែរក្រហម និង​ក្រុម​គ្រួសារ​របស់​ពួកគេ។ លោក​ថា ថ្ងៃ​នេះ​នឹង​ក្លាយ​ជា​ថ្ងៃ​ដ៏​ឈឺចាប់​សម្រាប់​មនុស្ស​ភាគច្រើន​នៅ​កម្ពុជា ក៏ប៉ុន្តែ ប្រទេស​អូស្ត្រាលី សង្ឃឹមថា ការណ៍​ដែល​សមមិត្ត​ ឌុច ត្រូវ​បាន​នាំ​យក​មក​កាត់ទោស​ដោយសារ​តែ​ទង្វើ​របស់​គាត់ នឹង​នាំ​មក​នូវ​សេចក្តី​ស្ងប់​ចំពោះ​មនុស្ស​មួយ​ចំនួន។ លោក​គូស​បញ្ជាក់​ថា យើង​មាន​សេចក្ដី​រីករាយ​ដែល​ជំនួយ​របស់​អូស្ត្រាលី​សម្រាប់​សាលាក្ដី​ខ្មែរក្រហម បាន​ជួយ​អ្នក​ដែល​នៅ​រស់រាន និង​ក្រុម​គ្រួសារ​របស់​ពួកគេ ឲ្យ​ទទួល​បាន​នូវ​ការ​ទទួល​ស្គាល់ ហើយ​ដែល​ជំនួយ​របស់​អូស្ត្រាលី​បាន​ជួយ​គាំទ្រ​ដល់​ពលរដ្ឋ​កម្ពុជា​ឲ្យ​អាច​ស្វែងយល់​ពី​អតីតកាល​របស់​ពួកគេ និង​បាន​ជួយ​ឲ្យ​ពិភពលោក​​ធានា​ថា អំពើ​ឃោរឃៅ​ដូច​អ្វី​ដែល​សមមិត្ត​ ឌុច​ ធ្លាប់​បាន​ប្រព្រឹត្តិ​ នឹង​មិន​កើត​មាន​ឡើង​ជាថ្មី​ទៀត​នោះ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល