អាមេរិក​ផ្ដល់​ថវិកា​បន្ថែម​ដល់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ដើម្បី​រក្សា​ឯកសារ​ប្រវត្តិសាស្ត្រ

ដោយ អ៊ុង សេរីវុទ្ធ
2017-04-03
Share
USAID ផ្ដល់​ថវិកា​ដល់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ៨៥៥ សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​អភិវឌ្ឍន៍​អន្តរជាតិ ស្ដីពី​ការ​ផ្ដល់​ថវិកា​ដល់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា (DC-Cam) នៅ​ថ្ងៃ​ទី៣ ខែ​មេសា ឆ្នាំ​២០១៧។ Photo Screenshot
Photo Screenshot

រដ្ឋាភិបាល​សហរដ្ឋអាមេរិក​ផ្ដល់​ថវិកា​​ជិត​៦លាន (៥,៨) ដុល្លារ​អាមេរិក ដើម្បី​គាំទ្រ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា (DC-Cam) តាមរយៈ​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​អភិវឌ្ឍន៍​អន្តរជាតិ (USAID)។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​អភិវឌ្ឍន៍​អន្តរជាតិ នៅ​ថ្ងៃ​ទី៣ មេសា បញ្ជាក់​ថា ការ​ផ្ដល់​អំណោយ​នេះ ជា​ការ​ប្រកាស​ចូលរួម​ថ្មី​មួយ ដើម្បី​ជួយ​អភិរក្ស​ឯកសារ​ប្រវត្តិសាស្ត្រ​កម្ពុជា។ ថវិកា​នេះ​នឹង​បង្កើន​និរន្តរភាព និង​កិច្ចខិត​ខំ​ប្រឹងប្រែង​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ក្នុង​ការ​លើក​កម្ពស់​សន្តិភាព និង​ការ​ផ្សះផ្សា​ជាតិ តាមរយៈ​ការ​អភិរក្ស​កំណត់ត្រា​ប្រវត្តិសាស្ត្រ​ខ្មែរ​ក្នុង​របប​ខ្មែរ​ក្រហម។

អំណោយ​ថវិកា​បន្ថែម​ថ្មី​នេះ ​ដើម្បី​ផ្ដល់​គ្រឹះ​ហិរញ្ញវត្ថុ​ដល់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា សម្រាប់​ដំណើរ​ការ​ក្នុង​រយៈពេល​២០​ឆ្នាំ​ទៀត ខណៈ​ទឹក​ប្រាក់​នេះ បាន​កើន​ដល់​ជិត​១០​លាន​ដុល្លារ​អាមេរិក​ហើយ ចាប់​តាំង​ពី​ទីភ្នាក់ងារ​របស់​អាមេរិកាំង​មួយ​នេះ បង្កើត​អំណោយ​ថវិកា​គាំទ្រ​មជ្ឈមណ្ឌល​នេះ ​ចាប់​តាំង​ពី​ឆ្នាំ​២០០៥​មក។

មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ត្រូវ​បាន​បង្កើត​ឡើង​នៅ​ខែ​មេសា ឆ្នាំ​១៩៩៤ បន្ទាប់​ពី​ព្រឹទ្ធសភា​អាមេរិក អនុម័ត​ច្បាប់​យុត្តិធម៌​របប​ប្រល័យ​ពូជសាសន៍​កម្ពុជា ដើម្បី​កត់ត្រា និង​ថែរក្សា​ប្រវត្តិសាស្ត្រ​ខ្មែរ​ក្រហម​សម្រាប់​អ្នក​ជំនាន់​ក្រោយ រួម​នឹង​ប្រមូល​ផ្ដុំ និង​រៀបចំ​ព័ត៌មាន ដែល​អាច​ជា​ភស្តុតាង​ផ្លូវ​ច្បាប់​សម្រាប់​បទឧក្រិដ្ឋ​នៃ​របប​ខ្មែរ​ក្រហម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល