ក្នុងរយៈពេល ៩ឆ្នាំកន្លងមកនេះ សាលាក្តីខ្មែរក្រហម បានចំណាយថវិកាអស់ជាង ២០០លានដុល្លារហើយ ដើម្បីស្វែងរកយុត្តិធម៌ជូនជនរងគ្រោះនៃរបបកម្ពុជាប្រជាធិបតេយ្យ។
បើទោះជាមានការចំណាយប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់បែបនេះក្តី តុលាការមិនមានគម្រោងចំណាយទៅលើសំណងជំងឺចិត្តជាបុគ្គលនោះទេ ប៉ុន្តែជនរងគ្រោះអាចទទួលបានសំណងសមូហភាព មានស្តូបសម្រាប់រំឭកវិញ្ញាណក្ខន្ធជនរងគ្រោះ ជាដើម។
តើសាលាក្តីកូនកាត់មួយនេះមានអំពើពុករលួយ និងការជ្រៀតជ្រែកនយោបាយដែរឬទេ?
សូមអញ្ជើញស្តាប់បទសម្ភាសន៍របស់ លោក ជី វិតា ជាមួយ លោក ឌឹម សុវណ្ណារុំ ប្រធានផ្នែកកិច្ចការសាធារណៈនៃសាលាក្តីខ្មែរក្រហមអំពីរឿងនេះកាលពីថ្ងៃទី២៥ មីនា ដូចតទៅ៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។