ឡាវ​បញ្ជូន​យោធា​រារាំង​កង​វិស្វកម្ម​កម្ពុជា​មិន​ឲ្យ​ស្ថាបនា​ផ្លូវ​តាម​ព្រំដែន

ដោយ ម៉ែន សុធីរ
2017-02-19
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
យោធា​របស់​កម្ពុជា ដែល​កំពុង​ឈរ​ជើង​នៅ​តំបន់​ព្រំដែន​ឋិត​នៅ​ឃុំ​ថ្មកែវ ស្រុក​សៀមប៉ាង ខែត្រ​ស្ទឹងត្រែង កាល​ពី​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ ឆ្នាំ​២០១៧។ Photo Provided
យោធា​របស់​កម្ពុជា ដែល​កំពុង​ឈរ​ជើង​នៅ​តំបន់​ព្រំដែន​ឋិត​នៅ​ឃុំ​ថ្មកែវ ស្រុក​សៀមប៉ាង ខែត្រ​ស្ទឹងត្រែង កាល​ពី​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ ឆ្នាំ​២០១៧។ Photo Provided
Photo Provided

សមត្ថកិច្ច​ការពារ​ព្រំដែន​ខែត្រ​ស្ទឹងត្រែង ឲ្យ​ដឹង​ថា ប្រទេស​ឡាវ បាន​បញ្ជូន​កង​កម្លាំង​យោធា​ប្រដាប់​អាវុធ មក​រារាំង​កង​កម្លាំង​វិស្វកម្ម​របស់​កម្ពុជា មិន​ឲ្យ​ស្ថាបនា​ផ្លូវ​តាម​បណ្តោយ​ព្រំដែន​នៅ​ចំណុច​អូរ​តាក់​ឡាវ នៃ​ឃុំ​ថ្មកែវ ស្រុក​សៀមប៉ាង ខែត្រ​ស្ទឹងត្រែង។ ចំណែក​មេ​បញ្ជាការ​ប្រតិបត្តិការ​សឹក​រង​ខែត្រ​ស្ទឹងត្រែង អះអាង​ថា កម្ពុជា កសាង​ផ្លូវ​តាម​បន្ទាត់​ព្រំដែន​លើ​ទឹក​ដី​របស់​ខ្លួន​ផ្អែក​តាម​ផែនទី​របស់​បារាំង។

យោធា​ឡាវ មក​ពី​ខែត្រ​អាតាពើ (Attapeu) ប្រទេស​ឡាវ បាន​មក​រារាំង​កង​កម្លាំង​វិស្វកម្ម​របស់​កម្ពុជា រយៈពេល ៤​ថ្ងៃ​មក​ហើយ ដោយ​ហាម​មិន​ឲ្យ​កសាង​ផ្លូវ​តាម​បណ្តោយ​ព្រំដែន​នៅ​ចំណុច​អូរ​តាក់​ឡាវ ឋិត​នៅ​ឃុំ​ថ្មកែវ ស្រុក​សៀមប៉ាង ដោយ​លើក​ហេតុផល​ថា តំបន់​នោះ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ​មិន​ទាន់​ឯកភាព​គ្នា​ជា​ផ្លូវការ​បោះ​បង្គោល​ព្រំដែន​នៅ​ឡើយ។

នគរបាល​ការពារ​ព្រំដែន​ខែត្រ​ស្ទឹងត្រែង ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៩ កុម្ភៈ ថា ទាហាន​ឡាវ ចំនួន​ពីរ​រថយន្ត​ធំៗ​ប្រដាប់​ដោយ​អាវុធ កាល​ពី​ថ្ងៃ​ទី​១៦ កុម្ភៈ បាន​រារាំង​កង​កម្លាំង​វិស្វកម្ម​របស់​កម្ពុជា ឲ្យ​ផ្អាក​ការ​សាង​ផ្លូវ​នេះ។ លោក​ថា តំបន់​នោះ​ឆ្លង​ទន្លេ​សេកុង សម្បូរ​ដោយ​ព្រៃ​ភ្នំ ពុំ​មាន​ប្រជាជន​ខ្មែរ​រស់នៅ​ឡើយ ហើយ​ផ្ទៃដី​ជាង ៦០​គីឡូម៉ែត្រ រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ​នៅ​ពុំ​ទាន់​បោះ​បង្គោល​ព្រំដែន​ផ្លូវការ​នៅ​ឡើយ៖ «គណៈកម្មការ​ព្រំដែន​ពុំ​ទាន់​ចែក​ដី​គ្នា​ត្រឹម​ណា ពុំ​ទាន់​បោះ​បង្គោល ប៉ុន្តែ​ទីនោះ​វា​ជា​តំបន់​ដី​ខ្មែរ​យើង​ហើយ​ពី​មុន​មក​នោះ។ វា​នៅ​ឆ្ងាយ​ណាស់​តំបន់​នោះ ដែល​ពុំ​ទាន់​ដោះស្រាយ​ដាច់​ដូច​នៅ​ខាង​អូរ​តាក់​ឡាវ គឺ​នៅ​ទាំងអស់ ពុំ​ទាន់​ចែក​គ្នា​ដាច់​ទេ។ គណៈកម្មការ​ព្រំដែន​ទាំង​ពីរ​ចរចា​គ្នា​មិន​ទាន់​ត្រូវ​ទេ»

កាល​ពី​ឆ្នាំ​២០១៥ រាជ​រដ្ឋាភិបាល​បាន​សម្រេច​កសាង​ផ្លូវ​តាម​បណ្តោយ​ព្រំដែន​ឡាវ មាន​ប្រវែង ២៥៧​គីឡូម៉ែត្រ​ ចាប់​ពី​ផ្លូវ​ជាតិ​លេខ​៧ ខែត្រ​ស្ទឹងត្រែង រហូត​ដល់​ខែត្រ​រតនគិរី។ មក​ទល់​ពេល​នេះ កសាង​សម្រេច​បាន​ជាង ១៥០​គីឡូម៉ែត្រ។

មេ​បញ្ជាការ​ប្រតិបត្តិការ​សឹក​រង​ខែត្រ​ស្ទឹងត្រែង លោក ស្វាយ ញ៉ន ថ្លែង​បញ្ជាក់​ថា បាតុភាព​នេះ​មិន​អាច​ឈាន​ដល់​ការ​ផ្ទុះ​អាវុធ​នោះ​ទេ ហើយ​កង​កម្លាំង​វិស្វកម្ម​របស់​កម្ពុជា បាន​ស្ថាបនា​ផ្លូវ​ព្រំដែន​នៅ​តំបន់​នោះ​ផ្អែក​តាម​ផែនទី​បារាំង និង​កំណត់​ខ្សែ​បន្ទាត់​ព្រំដែន​រួច​ហើយ ក៏ប៉ុន្តែ​ប្រទេស​ទាំង​ពីរ​ពុំ​ទាន់​បោះ​បង្គោល​ជា​ផ្លូវការ។

លោក​ថា កម្លាំង​វិស្វកម្ម​នៅ​តែ​បន្ត​អភិវឌ្ឍ​ផ្លូវ​តាម​បណ្តោយ​ព្រំដែន​ផ្អែក​តាម​ស្ថានភាព​ជាក់ស្តែង ពោល​កសាង​បណ្ដើរ ចរចា​បណ្ដើរ។ លោក​បន្ថែម​ថា ការ​អភិវឌ្ឍ​ផ្លូវ​តាម​ព្រំដែន​សាងសង់​ត្រឹម ៨០​ម៉ែត្រ​ពី​ខ្សែ​បន្ទាត់​ព្រំដែន៖ «យើង​សម្របសម្រួល​បញ្ហា​តិចតួច តែ​យើង​ធ្វើ​បណ្ដើរ​រំដោះ​បណ្ដើរ។ ឡាវ ចេះ​តែ​មាន​បញ្ហា​ជាមួយ​យើង​រហូត យើង​ធ្វើ​ផ្លូវ ពេល​គាត់​ធ្វើ​ផ្លូវ យើង​មិន​ដែល​ទៅ​សួរនាំ​គាត់​ផង តំបន់​មិន​ទាន់​បោះ​បង្គោល និង​តំបន់​មិន​ទាន់​បោះ​បង្គោល​ឡាវ ធ្វើ​ផ្លូវ​ហើយ​មុន​ហើយ​ទៀត»

ប្រទេស​កម្ពុជា មាន​ព្រំដែន​គោក​ជាប់​ជាមួយ​ប្រទេស​ឡាវ ប្រវែង ៥៤០​គីឡូម៉ែត្រ ក្នុង​នោះ​មាន​បង្គោល​ព្រំដែន​ដែល​ត្រូវ​បោះ​ចំនួន ១៤៥​បង្គោល។ បច្ចុប្បន្ន រដ្ឋាភិបាល​ប្រទេស​ទាំង​ពីរ​បោះ​បង្គោល​រួច​ចំនួន ១២១​បង្គោល ដែល​ស្មើ​ប្រមាណ ៨៣​ភាគរយ។ មន្ត្រី​រដ្ឋាភិបាល​កម្ពុជា ឲ្យ​ដឹង​ថា ចំណុច​ដែល​សេសសល់​មិន​ទាន់​បោះ​រួច គឺ​ឋិត​ក្នុង​ខេត្ត​ព្រះវិហារ និង​ខេត្ត​ស្ទឹងត្រែង។

អ្នក​នាំ​ពាក្យ​សាលា​ខែត្រ​ស្ទឹងត្រែង លោក ម៉ែន គុង ឲ្យ​ដឹង​ថា រដ្ឋបាល​ខែត្រ​ស្ទឹងត្រែង បាន​រាយការណ៍​បញ្ហា​នេះ​ទៅ​រាជ​រដ្ឋាភិបាល​រួច​ហើយ និង​រង់ចាំ​សេចក្តី​សម្រេច​របស់​រដ្ឋាភិបាល​ថា​ត្រូវ​ដោះស្រាយ​យ៉ាង​ណា​នោះ។ លោក​ថា បញ្ហា​នេះ​ភាគី​ឡាវ នៅ​ពុំ​ទាន់​មាន​ភាព​ច្បាស់លាស់​ទៅ​លើ​ការ​កំណត់​ព្រំដែន​នៅ​ឡើយ​ទេ បង្ក​ឲ្យ​មាន​ភាព​ស្រពិចស្រពិល​បញ្ហា​មួយ​ចំនួន ដែល​ត្រូវ​បន្ត​ជជែក​ពិភាក្សា​គ្នា៖ «មាន​ការ​ស្នើសុំ​ខាង​ភាគី​ឡាវ ឲ្យ​យើង​ទុក​ពេលវេលា​ចរចា​សិន។ កន្លែង​ដែល​ពុំ​មាន​បញ្ហា​ទេ គឺ​យើង​បន្ថែម​ដី ឬ​ដាក់​លូ​បន្ថែម​ទៀត​ឲ្យ​វា​ស្អាត ព្រោះ​កន្លង​មក​យើង​បាន​ត្រឹម​កៀរ​បើក​មុខ​ផ្លូវ​បាន​ប្រហែល​ជាង ២៥០​គីឡូម៉ែត្រ»

ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យ​ភាព​កម្ពុជា (ANSA) លោក សន ជ័យ ផ្តល់​មតិ​ថា ការ​សាងសង់​ផ្លូវ​នៅ​តាម​ខ្សែ​ក្រវាត់​ព្រំដែន​ជា​មធ្យោបាយ​សម្រាប់​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ និង​ងាយ​ស្រួល​ដឹក​ជញ្ជូន​កសិផល ជាពិសេស​ផ្លូវ​នេះ​ក៏​ជា​របង​មួយ​ជួយ​ការពារ​មិន​ឲ្យ​ប្រទេស​ជិត​ខាង​រំលោភ​ទឹក​ដី​បាន​ត​ទៅ​ទៀត។ លើស​ពី​នេះ លោក​ចង់​ឃើញ​រដ្ឋាភិបាល​អភិវឌ្ឍ​បន្ថែម មាន​ទីផ្សារ អគ្គិសនី សាលារៀន គោល​នយោបាយ​ផ្តល់​ដី​សម្បទាន​សង្គមកិច្ច ដើម្បី​ប្រែ​ក្លាយ​ជា​ច្រក​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ជូន​ប្រជាពលរដ្ឋ​ឲ្យ​មក​រស់នៅ​ចិញ្ចឹម​ជីវិត​បង្កើន​សេដ្ឋកិច្ច​ជាតិ៖ «ការ​អភិវឌ្ឍ​តាម​ព្រំដែន បើ​មាន​ប្រជាពលរដ្ឋ​ទៅ​រស់នៅ​ទីនោះ​ប្រកប​របរ​រក​ស៊ី​មាន​ទីផ្សារ អាច​ពង្រឹង​សេដ្ឋកិច្ច​ពលរដ្ឋ​កម្ពុជា បាន។ ខ្ញុំ​គិត​ថា វា​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុង​ការ​កាត់​បន្ថយ​ភាព​ស្រពិចស្រពិល​នៃ​បញ្ហា​ព្រំដែន​ដែរ»

កាល​ពី​ឆ្នាំ​២០១៦ ទាហាន និង​នគរបាល​ការពារ​ព្រំដែន​របស់​កម្ពុជា បាន​ហាម​មិន​ឲ្យ​ឡាវ សាងសង់​ប៉ុស្តិ៍​ព្រំដែន​ដែល​មិន​ទាន់​មាន​ការ​ឯកភាព​គ្នា​បោះ​បង្គោល​ព្រំដែន​ជា​ផ្លូវការ ឋិត​នៅ​ចន្លោះ​បង្គោល​ព្រំដែន​លេខ​០៣៣ ដល់​លេខ​០៣៤ ឬ​ជាប់​ផ្លូវ​ជាតិ​លេខ​៧ នៅ​ភូមិ​ដុងក្រឡ សង្កាត់​សាមគ្គី ក្រុង​ស្ទឹងត្រែង។ មក​ទល់​ពេល​នេះ ឡាវ បាន​ផ្អាក​ការ​សាងសង់​ប៉ុស្តិ៍​នោះ​ដោយសារ​ភាគី​កម្ពុជា មិន​ឲ្យ​ឡាវ ដឹក​សម្ភារ​សំណង់​ចូល​ក្នុង​តំបន់​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (5)
Share

អ្នក​អាន​អនាមិក

I like to see Khmer government building road a long neighbour country in the future which is protection our country as well as invade.

Feb 20, 2017 06:30 AM

អ្នក​អាន​អនាមិក

We will see if Hun Sen dare to raise his voice against the neighburing countries? and to send his so called "strong armies that are good and beating and killing protesters" to defend our border and to show of strength and righteousness

Feb 20, 2017 04:09 AM

ជំនិត

ពី កំុពង់ចាម

នេះជាទាហ៊ានស្នេហាជាតិរបស់គេគ្រាន់តែឯងធ្វើផ្លូវនៅជិតប្រទេសរបស់គេ
គេតវ៉ាភ្លាម​រីឯយើងវិញគេមកជីកស្រះចូលដីឯងរាប់គីឡូមែត្រ​ក៏មិនហ៊ានក្អកនឹងគេដែរ​ បានតែសម្លុតខ្មែរគ្នាឯងដណ្ដើមអំណាចនេះបានហៅថាអាសំគិះ។

Feb 19, 2017 07:38 PM

អ្នក​អាន​អនាមិក

Not only Thai or yourn look down on HunSen government ,even Laos want to kick Hun Sen butt as well. Where is strong man Hun Sen does he have guts against Laos or he is only strong with poor and defenseless Khmer ?

Feb 19, 2017 10:42 AM

Action rather inaction...keep do it..

The smart thing to build a road around the borderlines is the best thing for the country interest and the people.The economic will flourish and many khmer families will move in and build the houses and businesses on along borderlines....especially is very easiest for between communication from one to others,or from one region to other...or from countryside to the city.Keep do it and we've a right to build it in our territory,otherwise they have no right to stop us.Maybe they "Loatian"thought that place with no any people lived and only wilds of forest...but maybe they "Laos"didn't look at their map between the two countries by French established during Indo-chine colonized"Cambodia,Laos and Vietnam".The smart strategy if we'd already built it and those territory would be ours and no anyone or no any country can claim as theirs"action rather than inaction",if our khmers people move in and build the houses,businesses or do the farms on along borderlines is the best interest to protect the borderline encroachment.keep do it quietly and don't make a loud or noisy to let the...m know it.

Feb 19, 2017 10:42 AM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល