សាលាឧទ្ធរណ៍​ព្រះសីហនុ​បើក​សវនាការ​បណ្ដឹង​ជំទាស់​របស់​សហគមន៍​ដីធ្លី​ខេត្ត​កោះកុង

ដោយ ថា ថៃ
2023.10.27
សាលាឧទ្ធរណ៍​ព្រះសីហនុ​បើក​សវនាការ​បណ្ដឹង​ជំទាស់​របស់​សហគមន៍​ដីធ្លី​ខេត្ត​កោះកុង ប្រធានសាលាឧទ្ធរណ៍ព្រះសីហនុ សុខ កល្យាណ (ឆ្វេង) អគ្គព្រះរាជអាជ្ញា នៃមហាអយ្យការអមសាលាឧទ្ធរណ៍ព្រះសីហនុ លោក សរ យសថាវរៈ ក្នុងកិច្ចប្រជុំកាលពីថ្ងៃទី៣ កុម្ភៈ ២០២៣។
រូប៖ ហ្វេសប៊ុកសាលាឧទ្ធរណ៍ខេត្ត​ព្រះសីហនុ

សាលាឧទ្ធរណ៍​ប្រចាំ​តំបន់​តាំងនៅ​ខេត្ត​ព្រះសីហនុ នៅ​រសៀល​ថ្ងៃទី​២៦ តុលា បើកសវនាការ​បណ្ដឹង​ជំទាស់​របស់​សហគមន៍​ដីធ្លី​ខេត្តកោះកុង​ចំនួន​៩​នាក់ ដែល​បាន​ប្ដឹង​ជំទាស់​ទៅ​នឹង​សាលក្រម​របស់​សាលាដំបូង​ខេត្តកោះកុង កាល​ពី​ខែ​សីហា កន្លង​ទៅ ដែល​បានសម្រេច​ឲ្យ​តំណាង​សហគមន៍​ម្នាក់ៗ​ជាប់​ពន្ធនាគារ​ចំនួន ១​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​សរុប​ចូលគ្នា​ចំនួន ៤០​លាន​រៀល ឬ​ប្រមាណ​១​ម៉ឺន​ដុល្លារ​អាមេរិក ពី​បទ​បរិហារកេរ្តិ៍ និង​ញុះញង់​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម ដែល​ប្រព្រឹត្ត​នៅ​ខេត្ត​កោះកុង ពាក់ព័ន្ធ​ទៅ​នឹង​សកម្មភាព​របស់​ពួកគាត់​តវ៉ា​ទាមទារ​ដីធ្លី​របស់​ខ្លួន។

សវនាការ​នៅ​ថ្ងៃ​នេះ តំណាង​សហគមន៍​៩ នាក់ ដែល​ត្រូវ​បាន​សាលាឧទ្ធរណ៍​ព្រះសីហនុ​កោះហៅ​ឲ្យ​ចូលរួម​សវនាការ រួមមាន​លោកស្រី ដេត ហួរ លោកស្រី​កើត នៅ លោក​សុខ ជ័យ និង​តំណាង​សហគមន៍​៥​នាក់​ផ្សេងទៀត ដើម្បី​សួរដេញដោល​។ ចំណែក​តំណាង​សហគមន៍​ម្នាក់ទៀត​គឺ​លោក​គង់ ម៉ែន បាន​ទទួល​អនិច្ចកម្ម​ទៅ​ហើយ។

រីឯ​នៅ​ខាងមុខ​សាលាឧទ្ធរណ៍​ព្រះសីហនុ មាន​សហគមន៍​ជាច្រើន​នាក់ បាន​មក​តាម​ឃ្លាំមើល​សវនាការ ដោយ​ពួកគាត់​បាន​កាន់​បដា ទទូច​ឲ្យ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​លោក ស សុខា ជំរុញ​ដល់​សាលាឧទ្ធរណ៍​ព្រះសីហនុ​ទម្លាក់​ការចោទប្រកាន់​តំណាង​សហគមន៍​ដីធ្លី​ទាំងអស់​នោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។