លោក ហ៊ុន សែន អន្តរាគមន៍លើកលែងទោសអតីតអភិបាលខេត្តតាកែវក្នុងរឿងក្ដីឃាតកម្ម
2023.04.07
អតីតអភិបាលខេត្តតាកែវលោក ឡាយ វណ្ណៈ ដែលត្រូវជាប់ពន្ធនាគារជាង ១០ឆ្នាំក្នុងរឿងក្ដីឃាតកម្មនោះ ពេលនេះត្រូវបានលើកលែងទោសវិញហើយ។ នេះបើតាមព្រះរាជក្រឹត្យចុះថ្ងៃទី៦ ខែមេសា។
តុលាការគ្រប់ជាន់ថ្នាក់បានផ្ដន្ទាទោសលោក ឡាយ វណ្ណៈ ដាក់ពន្ធនាគាររយៈពេល ១៣ ឆ្នាំពីបទ «ឃាតកម្ម» លើស្ត្រីកំណាន់ឈ្មោះ ចេវ សុវឌ្ឍនា កាលពីឆ្នាំ២០១៨។ ប៉ុន្តែលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលមានអំណាចកំពូល បានអន្តរាគមន៍ស្នើទៅព្រះមហាក្សត្រ ដើម្បីផ្ដល់សេរីភាពដល់ទណ្ឌិតរូបនេះវិញ ខុសផ្ទុយពីសកម្មជននយោបាយ និងអ្នកទោសមនសិការជាង ៧០នាក់ ដែលកំពុងជាប់ឃុំ ព្រោះការអនុវត្តសិទ្ធិសេរីភាពរបស់ខ្លួនស្របតាមច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។