លោក ហ៊ុន ម៉ាណែត មិន​បាន​ចូល​បំភ្លឺ​តុលាការ​អាមេរិក​នោះ​ទេ

ដោយ យន់ សាមៀន
2016-05-14
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក ហ៊ុន ម៉ាណែត (ឆ្វេង) មេបញ្ជាការ​រង​កងទ័ព​ជើង​គោក និង​ជា​នាយរង​សេនាធិការ​ចម្រុះ​នៃ​កង​យោធពល​ខេមរភូមិន្ទ ថ្លែង​ក្នុង​ពិធី​រៀបចំ​ការ​ចូល​ប្រឡង​ជ្រើសរើស​នាយទាហាន កាល​ពី​ថ្ងៃ​ទី​២០ ខែ​ធ្នូ ឆ្នាំ​២០១៥។
លោក ហ៊ុន ម៉ាណែត (ឆ្វេង) មេបញ្ជាការ​រង​កងទ័ព​ជើង​គោក និង​ជា​នាយរង​សេនាធិការ​ចម្រុះ​នៃ​កង​យោធពល​ខេមរភូមិន្ទ ថ្លែង​ក្នុង​ពិធី​រៀបចំ​ការ​ចូល​ប្រឡង​ជ្រើសរើស​នាយទាហាន កាល​ពី​ថ្ងៃ​ទី​២០ ខែ​ធ្នូ ឆ្នាំ​២០១៥។
RFA/Brach Chev

លោក ហ៊ុន ម៉ាណែត មន្ត្រី​ជាន់​ខ្ពស់​យោធា និង​ជា​កូន​ប្រុស​ច្បង​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន មិន​បាន​ចូល​ខ្លួន​ទៅ​បំភ្លឺ​តុលាការ​សហព័ន្ធ​អាមេរិក នៅ​ក្រុង​ឡូសអែនជឺឡេស (Los Angeles) ពី​បទ​ធ្វើ​ទារុណកម្ម និង​អំពើ​ភេរវកម្ម​នោះ​ទេ។

លោក មូរតុន ក្លារ (Morton Sklar)  ជា​មេធាវី​របស់​ភរិយា លោក មាជ សុវណ្ណារ៉ា  ដែល​បាន​ប្ដឹង​លោក ហ៊ុន ម៉ាណែត បញ្ជាក់​ថា លោក ហ៊ុន ម៉ាណែត មិន​បាន​ទៅ​ឆ្លើយ​ការពារ​ខ្លួន​ក្នុង​រយៈពេល ៣០​ថ្ងៃ បន្ទាប់​ពី​បណ្ដឹង​ប្រឆាំង​លោក​ត្រូវ​បាន​ដាក់​កាល​ពី​ដើម​ខែ​មេសា នោះ​ទេ។

លោក​បន្ត​ថា លោក​នឹង​ដាក់​សំណើ​ទៅ​តុលាការ​ដើម្បី​ចេញ​ដីកា​បញ្ជាក់​ថា ដើម​បណ្ដឹង​ឈ្នះ​ក្ដី។ ដីកា​បញ្ជាក់​ថា ដើម​បណ្ដឹង​ឈ្នះ​ក្ដី​នេះ ជា​ជំហាន​ទី​មួយ​ដើម្បី​ព្រមាន​ទៅ​ដល់​ចុង​ចោទ​ដែល​មិន​បាន​ចូល​បំភ្លឺ​តាម​ការ​កំណត់។ លោក មូរតុន ក្លារ ព្រមាន​ថា លោក ហ៊ុន ម៉ាណែត អាច​ប្រឈម​មុខ​នឹង​បញ្ហា​ច្បាប់ ប្រសិនបើ​លោក​បន្ត​មិន​បង្ហាញ​ខ្លួន ឬ​ជួល​មេធាវី​ការពារ​ក្ដី។

លោក​រំលឹក​ថា កាល​ពី​ឆ្នាំ​២០០៥ លោក​ធ្លាប់​ប្ដឹង​ឪពុក​លោក ហ៊ុន ម៉ាណែត គឺ​លោក ហ៊ុន សែន ពី​បទ​ពាក់ព័ន្ធ​នឹង​ការ​បោក​គ្រាប់បែក​កាល​ពី​ឆ្នាំ​១៩៩៧ បាន​ជោគជ័យ​ម្ដង​រួច​មក​ហើយ នៅ​តុលាការ​ទីក្រុង​ញីវយ៉ក (New York) ដោយសារ​តែ​លោក ហ៊ុន សែន អវត្តមាន​នៅ​ពេល​តុលាការ​បើក​សវនាការ។

កាល​នោះ លោក មូរតុន ក្លារ ជា​មេធាវី​ការពារ​ក្ដី​ឲ្យ​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ប៉ុន្តែ​ដោយសារ​តែ​ការ​សម្របសម្រួល​នយោបាយ ករណី​នេះ​ត្រូវ​បាន​មេដឹកនាំ​គណបក្ស​ទាំង​ពីរ​បញ្ចប់។

លោក ហ៊ុន ម៉ាណែត ធ្លាប់​អះអាង​ថា លោក​មិន​បាន​ដឹង​ពី​បណ្ដឹង​ប្រឆាំង​នឹង​លោក​នោះ​ទេ ហើយ​លោក​បាន​បដិសេធ​ចំពោះ​ការ​ចោទ​ប្រកាន់​នោះ៖ «ករណី លោក មាជ សុវណ្ណារ៉ា ខ្ញុំ​មិន​បាន​ឃើញ​ដីកា​នោះ​ទេ ប៉ុន្តែ​ខ្ញុំ​គ្រាន់​ដឹង​តាម​ព័ត៌មាន​ប្ដឹង​ខ្ញុំ​ប៉ុន្មាន​ចំណុច រួម​ទាំង​ភេរវកម្ម​អន្តរជាតិ។ ខ្ញុំ​កប់​យោបល់ ព្រោះ​បើ​ជ្រុល​ប្ដឹង​ដាក់​រឿង​អ្វី​ឲ្យ​សម​ហេតុផល»

លោក ហ៊ុន ម៉ាណែត ក៏​អាច​ជាប់​ពាក់ព័ន្ធ​នឹង​បណ្ដឹង​ឧក្រិដ្ឋ​មួយ​ផ្សេង​ទៀត ពី​បទ​បង្ក​របួស​ស្នាម​ទៅ​លើ​លោក ផល ហេយស៍ (Paul Hayes) ជា​ស្មៀន​បញ្ជូន​ដីកា​តុលាការ។ លោក ផល ហេយស៍ ចោទ​ថា អង្គរក្ស​លោក ហ៊ុន ម៉ាណែត ប្រើ​អំពើ​ហិង្សា​លើក​ឡើង​លើ ហើយ​បោក​ទៅ​លើ​ថ្ម​បរិវេណ​ភោជនីយដ្ឋាន​មួយ កាល​ពី​ថ្ងៃ​​សៅរ៍ ទី​៩ ខែ​មេសា នៅ​ពេល​លោក​ហៅ​ឈ្មោះ លោក ហ៊ុន ម៉ាណែត ហើយ​ឈោង​ហុច​លិខិត​ជូន​ដំណឹង​ពី​បណ្ដឹង​មួយ​ច្បាប់​ទៅ​ឲ្យ​លោក ម៉ាណែត។

សមត្ថកិច្ច​នៅ​ក្រុង​ឡូសអែនជឺឡេស បាន​ទៅ​ស៊ើប​អង្កេត​ករណី​វាយ​ប្រហារ​ជនជាតិ​អាមេរិក​នេះ។ ពេល​បញ្ចប់​ការ​សាកសួរ​នោះ លោក ផល ហេយស៍ បាន​យល់​ព្រម​ឲ្យ​សមត្ថកិច្ច​បើក​ការ​ស៊ើប​អង្កេត​បទឧក្រិដ្ឋ​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (13)
Share

គាំទ្រជានិច្ច អ្នកស្នេហាជាតិ

ដូចពាក្យស្លោកមួយឃ្លាបានពោលថា៖ គោស៊ីស្រូវត្រូវតែរកម្ចាស់
មកដោះស្រាយ ហេតុដូច្នេះលោកហ៊ុន ម៉ាណែតត្រូវតែទទួលខុស
ត្រូវចំពោះពាក្យបណ្ដឹងនិងដីកាកោះហៅអោយចូលទៅបំភ្លឺរបស់
តុលាការ របស់សហរដ្ឋអាមេរិក ពីព្រោះគេយកដីការទៅអោយ
លោក ប៉ុន្តែត្រូវអង្គរក្សរបស់លោកប្រើអំពើហឹង្សាទៅលើអ្នកដែល
យកដីការទៅនោះ៘

Jun 05, 2016 02:27 AM

Mour Ley

For the alleged FELONY (serious assault with injury)on a U.S. citizen in Long Beach, California at La Lune Restaurant on April 9, 2016 Mr. Manet and his body guard have to comply to judicial process under jurisdictional Court in California as the alleged crime (actus reus, mens rea)that had caused serious injury to victim was physically occurred and initiated in the U.S, In that case, if Cambodia and U.S. have signed Extradition Right, then legally Manet can be extradited to the U.S. for prosecution for the commission of his alleged crime on that evening.

May 15, 2016 12:49 PM

Insanity...Maneth

Of course they did man...because in Cambodia ,or Cambodian's govn't officials are always used negatives report or negative broadcast in tv ,media ,news papers to avoid people distrust this govn't anymore "believe me in 100% u have to believe this C-O-M-M-I-E tmil is only 1%",most tmil commies has no religion at all ,with no belief anything beside their own tmil ruthless strategy .They survive is only lie ,liar ,cheat ,scam ,terr ,hatred ,jealous ,evil ,kill,barbaric with say one thing and do other thing "be watch out mankind " .

May 15, 2016 10:31 AM

NEM MEX

ពី ​នេម មេច ) (Paris, France

ចម្លើយសំរាប់លោក ចាន់ ឌីណាចន ដែលបានចុះមតិ
​​ នៅ ថ្ងៃ May 19 2016 01:09 AM

កាលណាតុលាកាកាត់ទោសហើយ បុគ្កលនោះក្លាយ
​​ ជាអ្នកជាប់ចោទ ភាសាសាមញ្ញប្រែថា អ្នកមានទោស ។
កាលណាមានទោសហើយ គេនឹងចារទុកក្នុងឯកសារ
ហើយគេនឹងរៀបចំផែនការណ៍ឃាត់ ឬ ចាប់ខ្លួនអ្នក
មានទោស ។ បច្ចុប្បន្នកាលនេះ ការចាប់អោយ
បានភ្លាមៗ នូវបុគ្កលជាប់ចោទ ដែលកំពុងកាន់
អំណាចនៅប្រទេសណាមួយ ចោទជាបញ្ហាច្រើន ។
ក្នុងករណិយនេះ តុលាកាអន្តរជាតិប្រើពេលវេលា
និង កាលទេសះ គឺ​ គេរកឧកាស ដើមប្បីចាប់ ។
ប៉ុន្តែយើងគិតមើល ឧបមា បុគ្គលដែលមានទោស
អាចរស់រានមានជីវិត យ៉ាងតិច ៣០ ឆ្នាំ​ទៀត តើ
ថ្ងៃណាមួយ អាចគេចរួចពីអន្ទាក់ អាំងតែរពូល
( INTERPOL ) បាន ឫ ទេ ? សូមជញ្ជឹងគិត
មើលទៅ ។ ថ្មីៗនេះ INTERPOL ទើបនិងចាប់បាន
ជនជាតិបារាំងម្នាក់នៅ អេហ្សីុប ហើយ បញ្ជូនទៅ អាមេរិក ខាងត្បូង ។
ជាពិសេស ខ្ញុំ សូមជំរាបថា តុលាការ
អន្តរជាតិកាន់តែមានប្រសិទ្ធភាពហើយ ពីព្រោះគេ
បានសង្គេតឃើញថា បើចេះតែបណ្តោយ ពួកអ្នក
ដឹកនាំ យូកូង អស់ទាំងនេះ កាន់តែកើតមានច្រើន
ឡើងៗនោះ អសន្តិសុខនឹងកើតមានឡើងពាស
ពេញ ជាហេតុ ដែលនាំអោយពិបាកកសាងសន្តិភាព
នៅលើពិភពលោកយើងនេះ ។ ​កតាជាចំបង
គឺ ឥឡូវនេះ តុលាកាអន្តរជាតិ កាន់តែមាន
មធ្យបាយមាំមួន ដោយមានការឧុបត្ថមពី មជ្ឈដ្ឋាន
ជាច្រើន ៕
បន្ថែម: "យូកូង" គឺ​មានន័យថា ព្រហើន កោងកាច
ច្រងេងច្រងាង គ្មានសិលធម៍ ជា ដើម ។ ល​ ។
តាមខ្ញំុធ្លាប់បានឮ ហ៊ុន ម៉ាណែត ដូចជាមិន
សូវ ច្រងេងច្រងាងទេ ខ្លាចតែពពួកទីប្រឹក្សា​ និង​
ពួកហែហមរបស់គាត់​ ដែលធ្វើឧយគាត់ខូចយីហោ ។ សូមតាមដាន អោយបានហ្មត់ចត់ មុននិងធ្វើការវិនិច្ឆ័យ
ណាមួយ ៕





បានហ្មត់ចត់ មុននិងធ្វើការវិនិច្ឆ័យអ្វីមួយ ៕

May 15, 2016 04:00 AM

Kevin

ពី Ca

If Hun Mneth is good person he wil try to do everything different from his dad or refuse to his dad doing ,by the way just look ,when he go every where he use money to buy supporters in USA ,Canada ,France or around in the world ,this is a corruption .

Jun 03, 2016 07:33 PM

Ptm

ពី Phnom Penh

I think the current situation is quite alarming and should be very concerned by all of us as Cambodian. While all leaders of civilized countries all over the world recognize the importance and protection of free speeches and respect of all human lives, Hun Sen did the opposite. It has been over 30 years of leadership under his imprisonment and killing tactics of thousands of people who just seek to improve a better future of all Cambodian. What was he thinking? He does not own CAMBODIA. This lovely country belongs to all Cambodian. Now, it's time for him to leave office. It's time we all should stand up with this mad man. Cambodians are now smart enough to lead our destiny! Let get rid of him during the next election if we all want to see a better, brighter future for our children!

May 15, 2016 12:49 AM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល