បណ្ឌិត ឡៅ ម៉ុងហៃ ថ្វាយបង្គំព្រះមហាក្សត្រស្នើសុំព្រះអង្គធានាឯករាជភាពរបស់តុលាការ
2018.02.17

អ្នកវិភាគឯករាជ្យ លោកបណ្ឌិត ឡៅ ម៉ុងហៃ ថ្វាយបង្គំសម្ដេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ស្នើសុំព្រះអង្គអោយបំពេញព្រះរាជតួនាទីរបស់ព្រះអង្គក្នុងការធានាឯករាជភាពរបស់តុលាការដូចមានចែងក្នុងរដ្ឋធម្មនុញ្ញកម្ពុជា ដើម្បីធានាថា ប្រជារាស្ត្ររបស់ព្រះអង្គទទួលបាននូវភាពស្មើគ្នាចំពោះមុខច្បាប់ និងយុត្តិធម៌សង្គម។
ការអំពាវនាវរបស់លោកបណ្ឌិត ឡៅ ម៉ុងហៃ ធ្វើឡើងក្រោយពីលោកដឹងថា សម្ដេចព្រះនរោត្តម សីហមុនី នឹងយាងទៅធ្វើអធិបតីភាពក្នុងកិច្ចប្រជុំឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រមនៅថ្ងៃទីចន្ទ ទី១៩ ខែកុម្ភៈ ខាងមុខនេះ។ ក្នុងនាមជាព្រះប្រធានឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម កន្លងមកព្រះអង្គតែងធ្វើជាអធិបតីក្នុងកិច្ចប្រជុំ ប៉ុន្តែបើតាមមន្ត្រីតុលាការមួយរូបសុំមិនបញ្ចេញឈ្មោះឲ្យដឹងថា សេចក្ដីសម្រេចទាំងឡាយត្រូវបានសម្រេចរួចហើយ ចំពោះព្រះវត្តមានរបស់ព្រះអង្គនៅក្នុងកិច្ចប្រជុំនោះ គឺគ្រាន់តែជាពិធីការបង្គ្រប់កិច្ចតែប៉ុណ្ណោះ។
នៅក្នុងកិច្ចប្រជុំដើមសប្ដាហ៍ក្រោយនេះ លោកបណ្ឌិត ឡៅ ម៉ុងហៃ ចង់ឃើញព្រះអង្គដើរតួនាទីសំខាន់ដើម្បីឈានទៅកែប្រែព័ន្ធតុលាការអោយល្អប្រសើរឡើង។
សូមស្ដាប់បទសម្ភាសន៍អំពីរឿងនេះរបស់លោក ជី វិតា ជាមួយបណ្ឌិត ឡៅ ម៉ុងហៃ៖