នាយ​ឧត្ដមសេនីយ៍ ចៅ ភិរុណ បដិសេធ​ថា មិន​បាន​ឃុបឃិត​ជាមួយ​ចិន​ពុក​រលួយ​បំផ្លាញ​ផល​ប្រយោជន៍​កម្ពុជា​ទេ

0:00 / 0:00

អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សម្ភារៈ​បច្ចេកទេស​នៃ​ក្រសួង​ការពារ​ជាតិ នាយ​ឧត្ដមសេនីយ៍ ចៅ ភិរុណ បដិសេធ​ថា លោក​មិនបាន​ប្រព្រឹត្ត​អំពើពុករលួយ​ក្នុង​គម្រោង​អភិវឌ្ឍ​កំពង់ផែ​កងទ័ព​ជើង​ទឹក​រាម​នៅ​ខេត្ត​ព្រះសីហនុ ដូច​តាម​ការចោទប្រកាន់​របស់​សហរដ្ឋ​អាមេរិក ដែល​ទើប​នឹង​ដាក់​ទណ្ឌកម្ម​មក​លើ​រូបលោក​នោះ​ទេ។ លោក​អះអាង​ប្រាប់​វិទ្យុ​អាស៊ី​សេរី កាលពី​ថ្ងៃ​ទី១១ វិច្ឆិកា​ថា លោក​មិន​បាន​ទៅ​ឃុបឃិត​ជាមួយ​ប្រទេស​ចិន​កុម្មុយនិស្ត ដើម្បី​បំផ្លាញ​ផល​ប្រយោជន៍​របស់​កម្ពុជា​នោះ​ទេ។ យ៉ាង​នេះ​ក្ដី លោក​ថា លោក​ព្រួយ​បារម្ភ​ដែល​សហរដ្ឋ​អាមេរិក​ពង្រីក​ទណ្ឌកម្ម​នេះ​មក​លើ​កូនៗ បង្កើត​របស់​លោក ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​អនាគត​របស់​ពួក​គេ។

Chau_Phirith_Chau_Poleak_1.jpg
(ឆ្វេង) ឧត្ដមសេនីយ៍ឯក ចៅ ភិរុណ និង​ឧត្ដមសេនីយ៍ឯក ចៅ ពលៈ ជាកូន​របស់​នាយឧត្ដមសេនីយ៍ ចៅ ភិរុណ នៅ​អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ក្រសួងការពារជាតិ​តែមួយ ដែល​​ក្រសួង​រតនាគារ​អាមេរិក​ដាក់​ទណ្ឌកម្ម។ រូប៖ ហ្វេសប៊ុកអគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ក្រសួងការពារជាតិ​

សូម​លោក​អ្នក​នាង​ចុច​ស្ដាប់​សំឡេង​នៃ​បទ​សម្ភាសន៍​រវាង​លោក មាន ឫទ្ធិ នៃ​វិទ្យុ​អាស៊ី​សេរី និង​នាយ​ឧត្ដមសេនីយ៍ ចៅ ភិរុណ ជុំវិញ​រឿងរ៉ាវ ដែល​សហរដ្ឋ​អាមេរិក​ទើប​បាន​ដាក់​ទណ្ឌកម្ម​បង្កក​ទ្រព្យសម្បត្តិ និង​រឹតត្បិត​ទិដ្ឋាការ​មិន​ឱ្យ​លោក និង​សមាជិក​ក្រុម​គ្រួសារ​សាច់ញាតិ​បង្កើត​របស់​លោក​​ជាន់​ដី​អាមេរិក...