រដ្ឋ​សភា​បើក​សម័យ​ប្រជុំ​​នៅ​ថ្ងៃ​ទី​១ ខែ​តុលា

សេចក្ដី​ជូន​ដំណឹង​របស់​អគ្គលេខាធិការដ្ឋាន​រដ្ឋ​សភា ចុះ​ថ្ងៃ​ទី​២៨ ខែ​កញ្ញា បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​បាន​ឈប់​សម្រាក​រយៈ​ពេល ៣​ខែ​កន្លង​មក នៅ​ថ្ងៃ​ទី​១ ខែ​តុលា ខាង​មុខនេះ រដ្ឋ​សភា​នឹង​ចាប់​ផ្ដើម​បើក​សម័យ​ប្រជុំ​ឡើង​វិញ ដោយ​មាន​របៀបវារៈ​ចំនួន​៤។

របៀបវារៈ​ទាំង​៤​នោះ​រួម​មាន ទី​១ ព្រះរាជសារ​ព្រះករុណា ព្រះបាទ សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​កម្ពុជា ជូន​សម័យ​ប្រជុំ​រដ្ឋ​សភា លើក​ទី​៥ នីតិកាល​ទី​៤។ ទី​២ របាយការណ៍​ស្តីពី​សកម្មភាព​របស់​រដ្ឋ​សភា​ចន្លោះ​សម័យ​ប្រជុំ​រដ្ឋ​សភា លើក​ទី​៤ និង​លើក​ទី​៥ នីតិកាល​ទី​៤។ ទី​៣ ការ​បោះ​ឆ្នោត​ជ្រើស​តាំង​លោក សុខ សាយ ជា​សមាជិក​គណៈកម្មការ​សុខាភិបាល សង្គមកិច្ច អតីត​យុទ្ធជន យុវនីតិ​សម្បទា ការងារ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​កិច្ចការ​នារី​នៃ​រដ្ឋ​សភា និង​ទី​៤ ការ​ពិភាក្សា និង​អនុម័ត​លើ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ការ​អនុម័ត​យល់​ព្រម​លើ​កិច្ចព្រមព្រៀង​បង្កើត​តំបន់​ពាណិជ្ជកម្ម​សេរី​អាស៊ាន-​អូស្ត្រាលី-​នូវែលហ្សេឡង់៕