ស្ថានីយ​បុរេប្រវត្តិ​សាស្ត្រ​នៅ​កំពង់ចាម​រង​ការ​ឈូស​បំផ្លាញ

មន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ ឲ្យ​ដឹង​ថា នៅ​ស្រុក​មេមត់ ខេត្ត​កំពង់ចាម មាន​ការ​ឈូស​បំផ្លាញ​ស្ថានីយ​បុរេប្រវត្តិសាស្រ្ត (Pre-Historical site)​មួយ ដែល​មាន​អាយុកាល​តាំង​ពី​ប្រហែល ១​ពាន់​ឆ្នាំ​មុន​គ្រិស្ត​សករាជ​ទៅ​ទៀត។
ដោយ ឱម ឧត្ដម
2010.09.02
Share on WhatsApp
Share on WhatsApp

ប្រធាន​ការិយាល័យ​វប្បធម៌ និង​វិចិត្រ​សិល្បៈ ស្រុក​មេមត់ លោក សៅ ចន្ទនី បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២ ខែ​កញ្ញា​ថា មាន​ការ​ឈូស​ឆាយ​លើ​ស្ថានីយ​បុរេប្រវត្តិសាស្រ្ត​ដ៏​ចំណាស់​មួយ​នៅ​ស្រុក​មេមត់ ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​មក​នេះ។

លោក សៅ ចន្ទនី មាន​ប្រសាសន៍​ដូច្នេះ ៖ «ឈូស​បី​បួន​ថ្ងៃ​ហើយ។ សមត្ថភាព​ត្រឹម​ការិយាល័យ ត្រឹម​ស្រុក​អី​ទៅ​ឃាត់​គេ​ម៉េច​នឹង​ឈ្នះ មិន​ឈ្នះ​ទេ។ ...នៅ​ស្រុក​មេមត់ មាន​ជិត ៣០​កន្លែង​ឯណោះ នៅ​ក្នុង​ក្រុមហ៊ុន​គេ​ឆាយ​អស់​ប៉ុន្មាន​កន្លែង​ហើយ នៅ​សល់​តែ​កន្លែង​ចម្ការ​គេ... ល្អៗ​ច្រើន​ណាស់»

លោក​ថ្លែង​បន្ត​ថា ស្ថានីយ​បុរេ​ប្រវត្តិសាស្ត្រ​ដែល​ត្រូវ​ឈូស​ឆាយ​នេះ មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ភូមិ​សំរោង​ខាង​ជើង ឃុំ​ដា ស្រុក​មេមត់ ខែត្រ​កំពង់ចាម។

លោក សៅ ចន្ទនី ឲ្យ​ដឹង​ទៀត​ថា ស្ថានីយ​បុរេប្រវត្តិសាស្រ្ត​នេះ​មាន​សារសំខាន់​បំផុត​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ ដោយ​វា​បង្ហាញ​ពី​របៀប​របប​រស់​នៅ​របស់​មនុស្ស​នៅ​លើ​ដី​ខ្មែរ​តាំង​ពី​មុន​គ្រិស្ត​សករាជ​ទៅ​ទៀត៕

រឿង​ដែល​គេ​អាន​​ច្រើន​បំផុត
RFA
បទសម្ភាសន៍​ពលរដ្ឋ​ខ្មែរ​អាមេរិកកាំង​ដែល​យក​ស្បែក​ជើង​គប់​លោក ​ហ៊ុន សែន​ ក្នុង​ពេល​ជួប​អ្នក​គាំទ្រ​នៅ​សហរដ្ឋអាមេរិក​
រឿង​ដែល​គេ​អាន​​ច្រើន​បំផុត
ព័ត៌មាន​ថ្មីៗ
បទសម្ភាសន៍​ពលរដ្ឋ​ខ្មែរ​អាមេរិកកាំង​ដែល​យក​ស្បែក​ជើង​គប់​លោក ​ហ៊ុន សែន​ ក្នុង​ពេល​ជួប​អ្នក​គាំទ្រ​នៅ​សហរដ្ឋអាមេរិក​
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល