អាជ្ញាធរ​មូលដ្ឋាន​បាត់ដំបង​ ​បង្ខំ​សកម្មជន​បក្ស​ប្រឆាំង​ ឲ្យ​ចុះ​ចូល​បក្ស​កាន់​អំណាច​

ដោយ សេក បណ្ឌិត
2019-11-17
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សកម្មជន​គណបក្ស​សង្គ្រោះជាតិ និង​អ្នក​គាំទ្រ​ឈរ​នៅ​មុខ​សាលាដំបូង​ខេត្ត​បាត់ដំបង នៅ​ព្រឹក​ថ្ងៃ​ទី២៤ ខែ​ឧសភា ឆ្នាំ​២០១៩។
សកម្មជន​គណបក្ស​សង្គ្រោះជាតិ និង​អ្នក​គាំទ្រ​ឈរ​នៅ​មុខ​សាលាដំបូង​ខេត្ត​បាត់ដំបង នៅ​ព្រឹក​ថ្ងៃ​ទី២៤ ខែ​ឧសភា ឆ្នាំ​២០១៩។
Photo Provided

សកម្មជន​គណបក្សប្រឆាំង​នៅ​ខេត្ត​បាត់ដំបង​ចោទ​ប្រកាន់​អាជ្ញាធរ​មូលដ្ឋាន​នៅ​ឃុំ​សន្តិភាព ស្រុក​​សំពៅ​លូន​ថា​ ដើរ​គំរាមកំហែង​ពួកគាត់​ឱ្យ​ឈប់​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​បង្ខំ​ឱ្យ​ពួកគេ​ចុះ​ចូល​​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ជា​ថ្នូរ​ឱ្យ​រួច​ផុត​ពី​ការ​ធ្វើទុក្ខបុកម្នេញ​​ផ្នែក​​នយោបាយ។ មន្ត្រី​​អង្គការ​​សង្គម​​ស៊ីវិល​​ចាត់​ទុក​សកម្មភាព​របស់​អាជ្ញាធរ​មូលដ្ឋាន​នេះ​ថា​ ជា​ការ​រំលោភ​សិទ្ធិ​នយោបាយ​របស់​ប្រជាពលរដ្ឋ​ដោយ​ខុសច្បាប់។

សកម្មជន​គណបក្សប្រឆាំង​នៅ​ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន លោក គង់ ទួន ប្រាប់​អាស៊ីសេរី​នៅ​រសៀល​ថ្ងៃ​ទី​១៧ វិច្ឆិកា​ថា អាជ្ញាធរ​មូលដ្ឋាន​ចាប់ផ្ដើម​ធ្វើទុក្ខបុកម្នេញ​មក​លើ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ជាថ្មី​ទៀតហើយ បន្ទាប់​ពី​មេដឹកនាំ​របប​ក្រុងភ្នំពេញ​លោក ហ៊ុន សែន ប្រកាស​ឱ្យ​ក្រសួង​យុត្តិធម៌​ដោះលែង​អ្នក​ទោស​នយោបាយ​កាល​ពី​ពេល​ថ្មីៗ​នេះ។ លោក​អះអាង​ថា មេភូមិ​អូរ​កណ្ដោល ឃុំ​សន្តិភាព លោក មាស វាសនា បាន​ដើរ​គំរាមកំហែង សកម្មជន​គណបក្សប្រឆាំង​តាម​មូលដ្ឋាន ឱ្យ​ឈប់​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​ទៅ​រួមរស់​ជាមួយ​គណបក្ស​កាន់អំណាច​វិញ​ម្ដង​ដើម្បី​ជា​ថ្នូរ​ឱ្យ​រួច​ផុត​ពី​ការ​ធ្វើ​ទុក​ទុក្ខ​បុក​ម្នេញ​ផ្នែក​នយោបាយ​។ លោក​បញ្ជាក់​ថា រហូត​មក​ទល់​ពេល​នេះ​ទើប​តែ​មាន​សកម្មជន​បក្ស​ប្រឆាំង​ប្រមាណ​៤​នាក់​នៅ​ក្នុង​ភូមិ​របស់​លោក​បាន​ចុះ​ចូល​​គណបក្ស​ប្រជាជន​កម្ពុជា ដោយសារ​ពួកគេ​ភ័យខ្លាច​ពី​សុវត្ថិភាព​ផ្ទាល់ខ្លួន បន្ទាប់ពី​មេភូមិ​គំរាម​ថា ប្រសិនបើ​ពួកគាត់​មិន​ចុះចូល​ទេ​នោះ លោក​នឹង​រាយការណ៍​ទៅ​មន្ត្រី​ថ្នាក់លើ ដើម្បី​ឱ្យ​តុលាការ​​ចាត់វិធានការ​តាម​នីតិវិធី​ដោយ​មិន​មាន​ការលើកលែង​ឡើយ៖ «បើ​សិន​គំរាម​ត្រឹម​ភូមិ​ខ្ញុំ​មិន​ខ្លាច​ទេ​ ខ្ញុំ​ខ្លាច​គេ​មក​ចាប់​ខ្ញុំ​គ្មាន​ហេតុ​ផល​អី​តើ​ ហើយ​គេ​ទុក​ឱ្យ​ពិចារណា​បើ​ក្នុង ២ថ្ងៃ​អត់​ចូល​ទេ គេ​នឹង​បញ្ជូន​របាយការណ៍​ទៅ​ថ្នាក់​លើ។ ខ្ញុំ​ថា​បញ្ជូន​ក៏​បញ្ជូន​ចុះ។ ខ្ញុំ​យល់​ឃើញ​ថា មេ​ភូមិ​រំលោភ​សិទ្ធិ​លើ​ប្រជាពលរដ្ឋ​ វា​អត់​មាន​ច្បាប់​ណា​បង្ខិតបង្ខំ​ឱ្យ​ប្រជាពលរដ្ឋ​ចុះ​ចូល​គណបក្ស​នយោបាយ​​នោះ​​ទេ។ ខ្ញុំ​អត់​មាន​ចេតនា​ជា​មួយ​ទេ​មនុស្ស​អីចឹង​នោះ​ ខ្ញុំ​តស៊ូ​យូរ​ហើយ។ ខ្ញុំ​មិន​ខ្លាច​ទេ។ ខ្ញុំ​ធ្លាប់​ឆ្លង​កាត់​គ្រាប់​កាំភ្លើង​ជា​ច្រើន​ដង​ ហើយ​មិន​ខ្លាច​ផង»

លោក​បន្ត​ទៀត​ថា មេភូមិ​អូរ​កណ្ដោល​បាន​មក​បង្ខិតបង្ខំ​លោក ចំនួន​៣​លើក​រួច​មក​ហើយ គឺ​ចុងក្រោយ​ធ្វើ​សកម្មភាព​នៅ​ព្រឹក​ថ្ងៃទី​១៧ ​វិច្ឆិកា ប៉ុន្តែ​លោក​សុខចិត្ត​ប្រឈមមុខ​ផ្លូវច្បាប់​ដោយ​មិន​ចុះ​ចូល​​គណបក្ស​កាន់អំណាច​តាម​ការ​គំរាមកំហែង​របស់​មេភូមិ​នោះ​ឡើយ ពីព្រោះ​លោក​អះអាង​ថា រូប​លោក​មិន​បាន​ប្រព្រឹត្តិ​ខុសច្បាប់​អ្វី​ឡើយ។

ឆ្លើយតប​នឹង​បញ្ហា​នេះ​មេភូមិ​អូរកណ្ដោល មាស វាសនា ប្រាប់​អាស៊ីសេរី​ថា លោក​មិន​បាន​បង្ខិតបង្ខំ​សកម្មជន​គណបក្សប្រឆាំង​ឱ្យ​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​នោះ​ឡើយ។ ទោះជា​យ៉ាងណា​លោក​ទទួលស្គាល់​ថា រហូត​មក​ដល់​ថ្ងៃ​ទី​១៧ វិច្ឆិកា មាន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ភូមិ​ដែល​លោក​គ្រប់គ្រង​ប្រមាណ ២០​នាក់​ហើយ ដែល​បាន​មក​សុំ​រួមរស់​ជាមួយ​គណបក្ស​​ប្រជាជន​កម្ពុជា​នោះ៖ «បាទ​ចុះ​ចូល​ដោយ​ស្រួល​ទេ​ វា​ត”ៗ គ្នា​មក ឃើញ​ម្នាក់​ចុះ​ចូល​ហើយ​អ្នក​ផ្សេង​ក៏​ចុះចូល​ត។ ខ្ញុំ​មិន​អត់​បាន​បង្ខំ​ទេ យើង​សុទ្ធតែ​សួរ​បើ​បងប្អូន​ស្ម័គ្រ​ចិត្ត​ថា​ចូល​​ ក៏​ចូល​ទៅ​មិន​ចូល​ជា​សិទ្ធ​របស់​គាត់​ មិន​មែន​ថា គណបក្ស​ប្រជាជន​បង្ខិតបង្ខំ​ទេ​អា​នេះ​សិទ្ធិ​បោះ​យើង​ទេ។ គេ​ថា​អត់​អី​ទេ​ គេ​សុំ​ស្ម័គ្រ​ចិត្ត​ចូល​ហើយ។ អ៊ីចឹង​ក៏​សម្រេច​ចិត្ត​ទូរស័ព្ទ​ទៅ​លោក​អភិបាល​ស្រុក​ទៅ»

អ្នក​សម្របសម្រួល និង​អង្កេត នៃ​អង្គការ ​ខុមហ្វ្រែល (comfrel) លោក កន សាវាង្ស មាន​ប្រសាសន៍​ថា ប្រជាពលរដ្ឋ​គ្រប់រូប​មាន​សិទ្ធិ​សេរីភាព​ពេញលេញ​ក្នុង​ការ​គាំទ្រ​គណបក្ស​នយោបាយ​ណាមួយ​ដែល​ខ្លួន​ស្រលាញ់​ពេញចិត្ត និង​ដោយ​មិន​មាន​ការ​បង្ខិតបង្ខំ​ពី​សំណាក់​អាជ្ញាធរ​នោះ​ឡើយ។ លោក​ចាត់​ទុក​សកម្មភាព​របស់​មេភូមិ​អូរ​កណ្ដោល​ដែល​បាន​គំរាមកំហែង​ពលរដ្ឋ​ឱ្យ​ចុះ​ចូល​​គណបក្ស​កាន់​អំណាច​នេះ ថា​ជា​ទង្វើ​ខុសច្បាប់ ដោយ​បាន​រំលោភបំពាន​ដល់​សិទ្ធិ​នយោបាយ​របស់​ពលរដ្ឋ៖ «ហើយ​ទី​២ ​មាន​ន័យ​ថា ​គាត់​រំលោភ​ទៅ​លើ​សិទ្ធ​នៃ​តុលាការ​ហើយ​ បើ​សិន​​ជា​គាត់​មាន​ទោស​រឿង​អី​គាត់​អាច​ដោះ​ស្រាយ​បាន។ តួនាទី​របស់​មេភូមិ​មិន​មែន​ជា​តួនាទី​សម្រាប់​អូសទាញ​​ប្រជាពលរដ្ឋ​គណបក្ស​ផ្សេង​ឱ្យ​ចូល​គណបក្ស​ខ្លួន​ឯង​អីចឹង​ទេ។ អ៊ីចឹង​មាន​ភូមិ​មាន​ក្រមសីលធម៌​របស់​មេ​ភូមិ បម្រើ​គ្រប់​គណបក្ស​នយោបាយ​នៅ​ក្នុង​តួនាទី​ ដែល​ខ្លួន​មាន មិន​មែន​​ក្នុង​តួនាទី​ដំណាង​ឱ្យ​គណបក្ស​នយោបាយ​ទេ នេះ​ជា​ការ​យល់​ច្រឡំ​ធំ​មែន​ទែន»

រដ្ឋធម្មនុញ្ញ​មាន​ត្រា​៣៥ ​ចែងថា ប្រជាពលរដ្ឋ​ខ្មែរ​ទាំងពីរ​ភេទ​មាន​សិទ្ធិ​យ៉ាងសកម្ម​ក្នុង​ជីវភាព​នយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌​របស់​ប្រទេសជាតិ ហើយ​អនុសញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ​ដែល​កម្ពុជា​បាន​ទទួល​ស្គាល់​ដែរ​នោះ ក៏​ធានា​អំពី​ការចូលរួម​របស់​មនុស្ស​គ្រប់រូប​ក្នុង​សកម្មភាព​នយោបាយ​ដែរ។

សកម្មជន​គណបក្សប្រឆាំង​ខេត្ត​បាត់ដំបង​អះអាង​ថា បន្ទាប់ពី​អាជ្ញាធរ​មូលដ្ឋាន​ដើរ​គំរាមកំហែង​ដល់​អ្នកគាំទ្រ​នៅ​តាម​ភូមិ​ជា​បន្ត​បន្ទាប់មក ធ្វើ​ឱ្យ​សកម្មជន​ខ្លះ​ចាប់ផ្ដើម​នាំគ្នា​រត់​ភៀសខ្លួន​ជាថ្មី ដើម្បី​រក​កន្លែង​សុវត្ថិភាព ពីព្រោះ​ពួកគេ​មិន​ចង់​ប្រឈមមុខ​ជាមួយ​អាជ្ញាធរ។ លោក​បន្ត​ថា ប្រជាពលរដ្ឋ​នៅ​តាម​ព្រំដែន​ក្នុង​ខេត្ត​បាត់ដំបង​ភាគច្រើន​នៅតែ​គាំទ្រ​ឱ្យ​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី វិល​ចូល​វិញ​ឱ្យ​បាន​ឆាប់​កាន់តែ​ល្អ ដើម្បី​ស្ដារ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឱ្យ​រស់​ឡើងវិញ ជាពិសេស​ចង់​ឱ្យ​ផ្លាស់ប្ដូរ​របស់​ដឹកនាំ​ថ្មី ដែល​ចេះ​អាណិត​ស្រលាញ់​ប្រជាពលរដ្ឋ និង​ចេះ​រក​ទីផ្សារ​លក់​កសិផល​ជូន​ដល់​កសិករ ឱ្យ​បាន​ប្រសើរ​ជាង​ពេល​បច្ចុប្បន្ន ដើម្បី​ឱ្យ​ពលរដ្ឋ​មាន​ជីវភាព​ធូរធារ ដោយ​មិនបាច់​នាំគ្នា​ធ្វើ​ចំណាកស្រុក​ទៅ​ស្វែងរក​ការងារ​ធ្វើ​នៅ​ក្រៅ​ប្រទេស​ដូច​សព្វថ្ងៃ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (2)
Share

it's lies liars,cheating,schemes to make u fear him and join him if u all are not smart enough...wake up standup to change a new head machine coming now...

Don't care or listening with whatever he says or whatever he does and don't pay attention about this lawless man"barbaric bully and foolish u all around".Because,this monster man is not your Cambodia pm since the last 4 decades brutal ruled that why he won't listened to what your pple say...see he already told u pple for a long times ago,no matter whatever vote or no vote,winner or looser ,but he would still be pm for life,until his body can't walk or talk that what he been said.But,I want u pple must get be smarter ahead of him and stop him bullying u around,sometime he's lies liars,cheating schemes u pple around with threats this or that to make u all believe or fears come to join him,but if u all pple not fear him there he would be gonna fears u pple.Remember all your pple inside and outside must wake up standup stronger together at the sametime to make this change happen to a real democracy system and freedom.

Nov 18, 2019 01:43 PM

keep stay on the right course and stay strong to make this new change happen for your pple and country

Stay on the right course and stronger than before to make this change to a new a real democracy system,freedom,freedom of speech,freedom of press,freedom of advertising,right to choose to vote someone who u like them,u trusted them,respect pple right,right to vote them out if u found them wrong doing,equal right and justice for all,and no one is above law.

Nov 17, 2019 02:23 PM

គេហទំព័រ​ទាំងមូល