តំណាង​កម្ពុជា​នៅ​អ.ស.ប​ច្រាន​ចោល​សេចក្ដី​ថ្លែងការណ៍​របស់​អ្នក​ជំនាញ​អង្គការ​សហប្រជាជាតិ

តំណាង​កម្ពុជា​នៅ​អង្គការសហប្រជាជាតិ ច្រានចោល​សេចក្ដី​ថ្លែងការណ៍​របស់​អ្នក​ជំនាញ​អង្គការសហប្រជាជាតិ​ទាំង​បី​រូប ដោយ​ចាត់ទុកថា ការ​លើកឡើង​នោះ ថា​ជា​ការ​ធ្វើឡើង​ក្រោម​ហេតុផល​នយោបាយ និង​បំណង​បំភ័ន្ត​សាធារណជន អំពើ​ដំណើរការ​សវនាការ​ករណី​លោក កឹម សុខា។

សេចក្តី​ថ្លែងការណ៍ ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​ការិយាល័យ​អង្គការសហប្រជាជាតិ នៅ​ទីក្រុង​ហ្សឺណែវ ចេញ​នៅ​ថ្ងៃទី១៧ មករា ចោទ មន្ត្រី​ជំនាញ​អង្គការសហប្រជាជាតិ ថា បាន​ប្រព្រឹត្តិ​អំពើ​មិន​ស្របតាម​វិជ្ជាជីវៈ​របស់​អ្នក​ជំនាញ និង​បំពេញការងារ​ក្នុង​ឋានៈ​ផ្ទាល់ខ្លួន ដោយ​ជ្រៀតជ្រែក​ក្នុង​កិច្ចការ​តុលាការ និង​ផ្ទៃក្នុង​របស់​រដ្ឋ​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។