ប្រជាពលរដ្ឋជាង ២៥០នាក់នៅក្នុងឃុំកោះចូរ៉ាម ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ដែលជាអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ នាំគ្នាទៅបោះឆ្នោតជ្រើសរើសតំណាងរបស់ខ្លួន នៅថ្ងៃទី២៩ មករា ដែលជាបេក្ខជនឈរឈ្មោះសម្រាប់បោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ២០១៧។
ការនាំគ្នាបោះឆ្នោតជ្រើសរើសតំណាងរបស់ខ្លួន នៅថ្ងៃទី២៩ មករា គឺកើតមានក្រោយពេលដែលបេក្ខជនតំណាងឲ្យអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ នៅក្នុងឃុំកោះចូរ៉ាម នេះមិនឯកភាពគ្នាលើបេក្ខភាពឈរជាមេឃុំសម្រាប់ការចូលរួមបោះឆ្នោតប្រកួតប្រជែងនៅខែមិថុនា ខាងមុខ។
ជំទប់ទី២ ឃុំកោះចូរ៉ាម លោក ម៉ាក ចំរើន ដែលឈ្នះក្នុងការបោះឆ្នោតនេះជាប្រធានបក្សឃុំ និងជាបេក្ខជនមេឃុំ មានប្រសាសន៍ថា ជ័យជម្នះនេះដោយសារតែពលរដ្ឋឃើញការងារលោកកន្លងមកជាក់ស្ដែង ទើបពលរដ្ឋគាំទ្រគណបក្សសង្គ្រោះជាតិ ទុកចិត្តលើលោកដើម្បីជាបេក្ខភាពមេឃុំសម្រាប់ចូលរួមប្រកួតប្រជែងបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់៖ «»។
អ្នកគាំទ្រម្នាក់នៅភូមិលើ ឃុំកោះចូរ៉ាម គឺលោកស្រី មុំ រឿង ថ្លែងថា ការបោះឆ្នោតនេះសំខាន់សម្រាប់លោកស្រី ដើម្បីជ្រើសរើសតំណាងក្នុងឃុំ ដែលលោកស្រីចង់បាន និងមើលឃើញថា មានភាពស្អាតស្អំ៖ «»។
អ្នកភូមិម្នាក់ទៀតដែលចូលរួមបោះឆ្នោតដែរ គឺលោក ភ័រ អឹម យល់ថា អ្នកដែលឈរឈ្មោះជាបេក្ខជន ជាអ្នកដែលពួកគាត់អាចជឿជាក់ថាជួយពលរដ្ឋបាន៖ «»។
បេក្ខជនដែលឈ្នះការបោះឆ្នោតលំដាប់ទី៣ កញ្ញា ប្រាក់ វួចហ៊ាង ថ្លែងថា នាងចង់ជួយដោះស្រាយបញ្ហាទាក់ទងនឹងស្ត្រី៖ «»។
ប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សសង្គ្រោះជាតិ ស្រុកខ្សាច់កណ្ដាល លោក តឹម ទ្រី រំពឹងថា នឹងដណ្ដើមសំឡេងឆ្នោតបានច្រើននៅខែមិថុនា ខាងមុខ៖ «»។
ទន្ទឹមគ្នានេះ អ្នកដែលចូលរួមក្នុងពិធីបោះឆ្នោតនេះម្នាក់ ថ្លែងថា ការប្រកួតប្រជែងក្នុងឃុំកោះចូរ៉ាម ទំនងជាពិបាក ព្រោះមេឃុំរបស់គណបក្សប្រជាជនកម្ពុជា ក៏ជាបុគ្គលល្អជាមួយពលរដ្ឋម្នាក់ដែរ។ ប៉ុន្តែអ្នកចូលរួមការបោះឆ្នោតជ្រើសរើសសមាជិកឃុំកោះចូរ៉ាម របស់គណបក្សសង្គ្រោះជាតិ នេះពេញចិត្ត ព្រោះក្រោយការបោះឆ្នោត និងរាប់សន្លឹកឆ្នោតជ្រើសរើសអ្នកដែលមានសំឡេងគាំទ្រច្រើនជាងគេ ធ្វើជាបេក្ខភាពមេឃុំ ហើយប្រកាសប្រាប់ប្រជាពលរដ្ឋភ្លាមៗ មិនរក្សាទុកនោះទេ។
អគ្គលេខាធិការគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង ហៅបញ្ហាមិនឯកភាពគ្នាលើលំដាប់ឈរឈ្មោះរបស់បេក្ខជននេះ ថាជាបញ្ហាមនុស្សពីរនាក់ដណ្ដើមគ្នាដេកកណ្ដាល។ ឃុំកោះចូរ៉ាម ក៏ជាឃុំមួយក្នុងចំណោមឃុំប្រាំ ដែលមិនឯកភាពគ្នា ហើយត្រូវការបោះឆ្នោតសម្រេចដោយពលរដ្ឋជាអ្នកគាំទ្រ។ រីឯឃុំចំនួន ១២២ឃុំទៀត ត្រូវបានរៀបចំតាមការស្រុះស្រួលគ្នា។
លោកបន្តថា ការរៀបចំបញ្ជីឈ្មោះបេក្ខជនរបស់បក្សលោក ធ្វើតាមបែបប្រជាធិបតេយ្យ ហើយក្នុងរយៈពេល ២ថ្ងៃកន្លងទៅនេះ ខាងលោកបានបោះឆ្នោតជ្រើសរើសតំណាងដែលមិនស្រុះស្រួលគ្នាបែបនេះបានបីឃុំ-សង្កាត់ហើយ។ លោកថា សម្រាប់ការធ្វើបញ្ជីឈ្មោះបេក្ខជនសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់នៅខែមិថុនា ខាងមុខនេះ គណបក្សសង្គ្រោះជាតិ រៀបចំតាម ៣ដំណាក់កាល គឺ១ ទុកពេល ២០ថ្ងៃសម្រាប់ឲ្យបេក្ខជនដាក់ពាក្យ ដោយចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦។ ឃុំណាដែលមិនមានឯកភាពគ្នាលើបញ្ជីបេក្ខជន គឺមានគណៈកម្មការចុះសម្របសម្រួល ១៤ថ្ងៃ បើមិនត្រូវគ្នាទៀត នោះពលរដ្ឋជាអ្នកសម្រេច៖ «»។
លោក អេង ឆៃអ៊ាង បញ្ជាក់បន្ថែមថា នៅមានខេត្តមួយចំនួនទៀតដែលត្រូវបោះឆ្នោតដូចគ្នា ដូចជាខេត្តកំពង់ចាម មាន ១៤ឃុំ ខេត្តសៀមរាប ៧ឃុំ ខេត្តព្រៃវែង ៦ឃុំ ខេត្តកណ្ដាល ៥ឃុំ ខេត្តកំពង់ស្ពឺ ៣ឃុំ ខេត្តតាកែវ ១ឃុំ ខេត្តកោះកុង ៣ឃុំ ខេត្តពោធិ៍សាត់ ១ឃុំ និងខេត្តត្បូងឃ្មុំ ១ឃុំ។ នៅក្នុងឃុំគគីរធំ ខេត្តកណ្ដាល ក៏មានបញ្ហាមិនឯកភាពគ្នាដែរ ហើយគណបក្សសង្គ្រោះជាតិ នឹងឲ្យពលរដ្ឋបោះឆ្នោតតាមរបៀបនេះនៅថ្ងៃអាទិត្យ ទី៥ ខែកុម្ភៈ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
