ពលរដ្ឋ​ខ្មែរ​នៅ​​ក្រៅ​ប្រទេស​នាំ​គ្នា​​តវ៉ា​ប្រឆាំង​ចំ​ថ្ងៃ​​បោះឆ្នោត​នៅ​កម្ពុជា

អាស៊ីសេរី
2018.07.28
ពលរដ្ឋ​អាមេរិក តវ៉ា បោះឆ្នោត ២០១៨ ៦២២ សកម្មភាព​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង កំពុង​ប្រមូល​ផ្ដុំ​នៅ​រដ្ឋធានី​វាស៊ីនតោន តវ៉ា​ប្រឆាំង​​នឹង​ការ​​បោះឆ្នោត​នៅ​កម្ពុជា ដែល​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី២៩ ខែ​កក្កដា ឆ្នាំ​២០១៨។
Photo: RFA

ពលរដ្ឋ​ខ្មែរ​នៅ​បរទេស​កំពុង​ប្រមូល​ផ្ដុំ​នៅ​សហរដ្ឋ​អាមេរិក និង​ប្រទេស​ផ្សេង​ទៀត តវ៉ា​ប្រឆាំង​​នឹង​ការ​​បោះឆ្នោត​នៅ​កម្ពុជា ដែល​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ ចាត់​ទុក​ថា ជា​ការ​បោះឆ្នោត​ក្លែងក្លាយ និង​បង្គ្រប់​កិច្ច​ដើម្បី​ឲ្យ​លោក ហ៊ុន សែន បន្ត​កាន់​អំណាច​របស់​ខ្លួន។

ការ​ប្រមូល​ផ្ដុំ​​តវ៉ា​នេះ​រួម​មាន នៅ​ប្រទេស​កាណាដា អូស្ត្រាលី កូរ៉េខាងត្បូង និង​​ជប៉ុន​ជាដើម សុទ្ធ​តែ​ជួបជុំ​តវ៉ា​ប្រឆាំង​នឹង​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​អាណត្តិ​ទី៦ នៅ​ថ្ងៃ​អាទិត្យ ទី​២៩ កក្កដា ២០១៨ ខណៈ​ដែល​បក្ស​កាន់​អំណាច​បាន​ផាត់​គណបក្ស​ប្រឆាំង​ដ៏​ធំ​ជាង​គេ​ចេញ​ពី​ការ​បោះឆ្នោត។

ចំណែក​សហគមន៍​អន្តរជាតិ​រួម​មាន អង្គការ​សហប្រជាជាតិ សហរដ្ឋអាមេរិក និង​សហគមន៍​អឺរ៉ុប ជាដើម​សុទ្ធ​តែ​ប្រកាស​មិន​គាំទ្រ និង​ទទួល​ស្គាល់​ការ​បោះឆ្នោត​នេះ។

សូម​រង់ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
លោក ហ៊ុន សែន បដិសេធ​ការ​ចោទ​របស់​វៀតណាម ​ដែល​ថា ព្រែក​ជីកហ្វូណន​សម្រាប់​សម្រួល​វត្តមាន​យោធា​ចិន
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។