ពលរដ្ឋខ្មែរនៅបរទេសកំពុងប្រមូលផ្ដុំនៅសហរដ្ឋអាមេរិក និងប្រទេសផ្សេងទៀត តវ៉ាប្រឆាំងនឹងការបោះឆ្នោតនៅកម្ពុជា ដែលមជ្ឈដ្ឋានជាតិ និងអន្តរជាតិ ចាត់ទុកថា ជាការបោះឆ្នោតក្លែងក្លាយ និងបង្គ្រប់កិច្ចដើម្បីឲ្យលោក ហ៊ុន សែន បន្តកាន់អំណាចរបស់ខ្លួន។
ការប្រមូលផ្ដុំតវ៉ានេះរួមមាន នៅប្រទេសកាណាដា អូស្ត្រាលី កូរ៉េខាងត្បូង និងជប៉ុនជាដើម សុទ្ធតែជួបជុំតវ៉ាប្រឆាំងនឹងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦ នៅថ្ងៃអាទិត្យ ទី២៩ កក្កដា ២០១៨ ខណៈដែលបក្សកាន់អំណាចបានផាត់គណបក្សប្រឆាំងដ៏ធំជាងគេចេញពីការបោះឆ្នោត។
ចំណែកសហគមន៍អន្តរជាតិរួមមាន អង្គការសហប្រជាជាតិ សហរដ្ឋអាមេរិក និងសហគមន៍អឺរ៉ុប ជាដើមសុទ្ធតែប្រកាសមិនគាំទ្រ និងទទួលស្គាល់ការបោះឆ្នោតនេះ។
សូមរង់ចាំអាន និងស្ដាប់ព័ត៌មានពិស្ដារ...
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។