តុលាការ​បន្ត​ឃុំ​ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​​៥​នាក់

ដោយ ម៉ម មុនីរតន៍
2014-12-25
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សកម្មជន​បក្ស​សង្គ្រោះជាតិ ៥នាក់ នៅ​ក្នុង​រថយន្ត​ទ្រុង បញ្ជូន​មក​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី ២៥ ធ្នូ ២០១៤។
សកម្មជន​បក្ស​សង្គ្រោះជាតិ ៥នាក់ នៅ​ក្នុង​រថយន្ត​ទ្រុង បញ្ជូន​មក​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី ២៥ ធ្នូ ២០១៤។
RFA/Morm Moniroth

សកម្មជន​បក្ស​សង្គ្រោះជាតិ​ចំនួន ៥​នាក់ ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ព្រៃស មាន​លោក មាជ សុវណ្ណារ៉ា ជាដើម មិន​​ត្រូវ​បាន​​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​​នោះ​ទេ នៅ​ល្ងាច​ថ្ងៃ​ទី​២៥ ធ្នូ​​នេះ។

​សវនាការជំនុជម្រះ​​ដែល​ដឹកនាំ​ដោយ​ប្រធាន​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក តាំង ស៊ីឡាយ បាន​ប្រកាស​បើក​សវនាការ​ជំនុំជម្រះ​កាល​ពី​ព្រឹក​មិញ ហើយ​តុលាការ​ត្រូវ​ការ​ពេល​វេលា​យ៉ាង​ហោច​ណាស់​បី​ថ្ងៃ ដើម្បី​បញ្ចប់​សំណុំ​រឿង​នេះ។ តែ​លោក​មិន​កំណត់​ថា ​ធ្វើ​ឡើង​នៅ​ថ្ងៃ​បន្ទាប់ណា​​ជាក់លាក់​នៅ​ឡើយ។

នៅ​រសៀល​ថ្ងៃ​​នេះ មន្ត្រី​ស៊ើបអង្កេត​នៃ​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ (Licadho) លោក អំ សំអាត បាន​ឲ្យ​វិទ្យុ​អាស៊ីសេរី ដឹង​ថា ​តុលាការ​​​អាច​នឹង​​ដោះលែង​អ្នក​ទាំង ​៥​នោះ ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន។ អង្គការ​សង្គម​ស៊ីវិល និង​មេធាវី​ការពារ ហៅ​ការ​សម្រេច​ឃុំ​ខ្លួន​បន្ត​របស់​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ ប្រឆាំង​ការ​សុំ​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន របស់​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ថា​ជា​ការ​លុក​ដៃ​យ៉ាង​ជ្រៅ​ពី​រដ្ឋាភិបាល ជ្រៀតជ្រែក​ចូល​ក្នុង​កិច្ចការ​របស់​តុលាការ។

តុលាការ​បាន​ចោទ​ប្រកាន់​សកម្មជន​គណបក្ស​សង្គ្រោះជាតិ​ទាំង ​១១​នាក់ ពី​បទ​ធ្វើ​កុបកម្ម​ប្រឆាំង​អាជ្ញាធរ​មាន​សមត្ថកិច្ច​នៅ​ស្ពាន​នាគ ក្បែរ​ទីលានប្រជាធិបតេយ្យ កាល​ពី​ថ្ងៃ​ទី​១៥ កក្កដា ឆ្នាំ​២០១៤។

ក្នុង​ចំណោម​សកម្មជន ​១១​នាក់ មាន ​៥​នាក់ កំពុង​ស្ថិត​ក្នុង​ការ​ឃុំ​ខ្លួន​របស់​តុលាការ​នៅ​ពន្ធនាគារ​ព្រៃស រួម​មាន​បេក្ខជន​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះជាតិ លោក មាជ សុវណ្ណារ៉ា សកម្មជន​បក្ស លោក អ៊ុក ពេជ្រ សំណាង លោក ទេព ណារិន លោក កែ ឃីម និង​លោក ស៊ុំ ពុទ្ធី។ ចំណែក​សកម្មជន​ ៦​នាក់​ផ្សេង​ទៀត ស្ថិត​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន មាន​ឈ្មោះ សាន គឹមហេង នាង សុឃុន ឃិន ជំរឿន សាន សីហៈ អាន បឋម និង ​អឿ ណារិទ្ធិ។

ពលរដ្ឋ​គាំទ្រ​បក្ស​សង្គ្រោះជាតិ នៅ​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ ក្នុង​ថ្ងៃសវនាការ​សកម្មជន​បក្ស​សង្គ្រោះជាតិ​ទាំង ១១​នាក់ នៅ​ថ្ងៃ​ទី ២៥ ធ្នូ ២០១៤។ RFA/Uon Chhin
ពលរដ្ឋ​គាំទ្រ​បក្ស​សង្គ្រោះជាតិ នៅ​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ ក្នុង​ថ្ងៃសវនាការ​សកម្មជន​បក្ស​សង្គ្រោះជាតិ​ទាំង ១១​នាក់ នៅ​ថ្ងៃ​ទី ២៥ ធ្នូ ២០១៤។ RFA/Uon Chhin

កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៥ ធ្នូ ​មាន​ពលរដ្ឋ​គាំទ្រ​បក្ស​សង្គ្រោះជាតិ ជិត ​២០០​នាក់ និង​មន្ត្រី​សង្គម​ស៊ីវិល​ ​តាមដាន​សវនាការ​នៅ​ខាងក្រៅ​របង​សាលាដំបូង​រាជធានីភ្នំពេញ។

សូម​​ស្ដាប់​សេចក្ដី​រាយការណ៍​របស់​លោក ម៉ម មុនីរតន៍ ពី​លទ្ធផល​សវនាការ​របស់​តុលាការ​ដូច​ទៅ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (8)
Share

អ្នក​អាន​អនាមិក

To all of khmer people have you seen unjustice toward khmer people who like democracy,freedom and better life for all khmer people,but evil Communism Hun Sen that have Vietnam behind did that.You think it is right for you or not ? Get up get up time is short now if you are wasting time your Cambodia will go deeper deeper to evil don't you see that ? Think about it.

Dec 26, 2014 01:11 AM

Evil communism

In 5 of 18 innocent jailers are still remained in cell with 14 have been released in recent days .The 5 left were false accused of a political motivated which side against ruthless fascist commie regime " Hun Sen ". No anybody surprise to n.vietcong fascist commie puppet govn't-backed H.Sen dictator to spread tyranny .All these khmer innocent pple are survived from the killing fields in 1975 to 1979 and present day they all still became the second killing fields once again by former khmerouge H.Sen vietminh repression regime .Here's the second worst of all khmer history from wort notorious P Pot to worst tyrants dictatorship , these former fascist ruthless commies identical twin have plagued mankind with countless numbers of genocides and enslavement .From current massive land grabs conflict around the country to the dictator Kim j.Un jr, of n.korea voodoo dearly leader , these men have made their mark on history in the most terrible ways .To stop all human suffering and killing we wish the god of kingdom of ICC would turns those tyrannies into custody sooner rather later .

Dec 25, 2014 06:53 PM

DEJO PEN

Hun Sen authority got big fish.It is hard to release before it gets what it wanted. Poor things continue to suffer. But if Sam Rainsy is a bit tough,it may soften cpp demand.

Dec 25, 2014 11:11 AM

ភវរ្ម័ន

ពី បាវិត

ខ្ញុំ​ឈឺ​ចុក​ដើម​ទ្រូងតឹង​អួល​ដើម​ ក គិត​ថាតើប្រជាជនខ្មែរ
​ពិត​ជាមិនអាច​រើ​បំរាស់​ពី​នឹម​​ឃាតករពួក​ក្បត់​ជាតិ​ទាំង​នេះ​បាន
ទេ​ឬយ៉ាង​ណា? តុលាការ​គ្មាន​មនសិកា​ធ្វើ​តាម​បញ្ជា​ ធ្វើតាម​ចិត្ត
ច្បាប់​ស្រេច​ពួក​វា​ថា! ប្រជាបាតុករ​ រង​គ្រោះ​បែរ​ជាត្រូវ​ចាប់​ដាក់
​គុក​ ពួក​ឃាតករ​ដែលវាយសំពង​ បាញ់​សម្លាប់​ប្រជាបាតុករ
​តុលាការខ្វះខួរ​​បម្រើពួកឃាតករ​មិនបានចាប់​ពួកវា​ណាម្នាក់​
ឲ្យទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់សោះ​ឡើយ!

Dec 25, 2014 10:00 AM

សុធា

ពី ភ្នំពេញ

តុលាការស្រុកខ្មែរ គឺជាឩបការណ៍របស់ជនផ្តាច់ការ
កាត់មិនប្រើច្បាប់ បើមាត់។

Dec 25, 2014 09:50 AM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល