បទសម្ភាសន៍​​លោក សម រង្ស៊ី អំពី​លិខិត​របស់​លោក​ ជូនទៅ​លោក មហាធា មហាម៉ាត់ នាយករដ្ឋ​មន្រ្តី​នៃ​​ប្រទេស​ម៉ាឡេស៊ី

ដោយ មួង ណារ៉េត
2019-09-12
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក សម រង្ស៊ី (ឆ្វេង) ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ និង​លោក មហាធា មហាម៉ាត់ នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី។
លោក សម រង្ស៊ី (ឆ្វេង) ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ និង​លោក មហាធា មហាម៉ាត់ នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី។
រូប៖ ហ្វេសប៊ុក​លោក សម រង្ស៊ី និង​ក្រសួង​អប់រំ យុវជន និង​កីឡា

កាលពីថ្ងៃទី៥ ខែ​កញ្ញា ប្រធានស្តីទី​គណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី បាន​សរសេរលិខិតមួយច្បាប់ញា​ ជូនទៅ​លោក មហាធា មហាម៉ាត់ នាយករដ្ឋ​មន្រ្តី​នៃ​​ប្រទេស​​ម៉ាឡេស៊ី ជួយ​សម្របសម្រួល​​ឲ្យ​មាន​ការ​ចរចារវាង​មេដឹកនាំបក្សកាន់អំណាច និង​មេដឹកនាំ​​បក្ស​ប្រឆាំង ដើម្បី​ផ្សះផ្សារជាតិ​ខ្មែរ ដែលកំពុង​ជាប់គាំង​ក្នុង​វិបត្តិ​នយោបាយជិត​ ២​ឆ្នាំ​មកនេះ។

ការ​សរសេរ​លិខិត​ជូន​​នាយករដ្ឋ​មន្រ្តី​នៃ​​ប្រទេស​​ម៉ាឡេស៊ី​នេះ គឺ​ស្រប​ពេល​ដែល​លោក សម រង្ស៊ី អះអាង​អំពី​ការ​វិល​ត្រឡប់​របស់​លោក​ទៅ​កម្ពុជា​វិញ នៅ​ថ្ងៃ​ទី៩ ខែ​វិច្ឆិកា ឆ្នាំ២០១៩។ លោក សម រង្ស៊ី ថ្លែង​ថា សារ​សំខាន់​នៃ​​លិខិត​នេះ គឺ​លើ​កឡើង​អំពី​ការ​អនុវត្ត​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស។

សូម​លោកអ្នកនាង​​ចុច​ស្តាប់​បទសម្ភាសន៍​របស់​លោក មួង ណារ៉េត ជាមួយ​លោក សម រង្ស៊ី ជុំវិញ​បញ្ហានេះ នៅក្នុង​ការ​ផ្សាយ​របស់​វិទ្យុអាសេរី នៅយប់ថ្ងៃទី១២ ខែ​កញ្ញា​​នេះ...

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល