បទ​សម្ភាសន៍​​លោក ជុន ច័ន្ទបុត្រ អំពី​​សន្និសីទ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ទីក្រុង​អាត្លង់តា (Atlanta) សហរដ្ឋអាមេរិក

ដោយ មួង ណារ៉េត និង​ ជុន ច័ន្ទបុត្រ
2018.12.03
លោក សម រង្ស៊ី ៦២២ លោក សម រង្ស៊ី ក្នុង​ពេល​ដែល​លោក​ត្រូវ​បាន​អ្នក​គាំទ្រ​លោក​អញ្ជើញ​ឲ្យ​ធ្វើ​ជា​ប្រធាន​ស្តីទី​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​សន្និសីទ​រយៈ​ពេល ២​ថ្ងៃ នា​ទីក្រុង​អាត្លង់តា (Atlanta) រដ្ឋចចចា (Georgia) សហរដ្ឋអាមេរិក កាល​ពី​ថ្ងៃ​ទី២ ខែ​ធ្នូ ឆ្នាំ ២០១៨។
រូប៖ សន ចាន់រដ្ឋា

សន្និសីទ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មាន​តំណាង​សាខា​បក្ស​នេះ មក​ពី​ជុំវិញ​ពិភព​លោក ដែល​ធ្វើ​នៅ​ទីក្រុង​អាត្លង់តា (Atlanta) រដ្ឋចចចា (Georgia) រយៈ​ពេល​ពីរ​ថ្ងៃ បាន​បិទ​បញ្ចប់ កាល​ពី​ថ្ងៃ​ទី២ ខែ​ធ្នូ ដោយ​សម្រេច​លើក​លោក សម រង្ស៊ី ធ្វើ​ជា​ប្រធាន​ស្តីទី​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ដឹក​នាំ​សកម្មភាព​របស់​បក្ស ក្នុង​រយៈ​ពេល​អន្តរកាល​នេះ ស្រប​ពេល​ដែល​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក កឹម សុខា នៅ​តែ​ជាប់​ឃុំ​ខ្លួន​ក្នុង​ផ្ទះ និង​បាត់បង់​សេរីភាព​សព្វ​បែប​យ៉ាង រួម​ទាំង​សិទ្ធិ​នយោបាយ។

តាម​សេចក្តី​សម្រេច​នេះ តួនាទី​ប្រធាន​ស្តីទី នឹង​ត្រូវ​ចប់​ដោយ​ស្វ័យប្រវត្តិ ពេល​លោក កឹម សុខា ត្រូវ​របប​លោក ហ៊ុន សែន ដោះ​លែង​ឲ្យ​មាន​សេរីភាព រួច​ផុត​ពី​ការ​ចោទ​ប្រកាន់​ទាំង​អស់ ដើម្បី​ឲ្យ​លោក​មាន​សិទ្ធិ​ធ្វើ​នយោបាយ និង​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ពេញលេញ​ដូច​ដើម​វិញ។

សេចក្តីសម្រេច​នេះ ទទួល​បាន​ការ​សាទរ និង​ប្រតិកម្ម​ប៉ុនណា? តើ​លោក សម រង្ស៊ី ហេតុ​អ្វី​បាន​លោក សម រង្ស៊ី សុខ​ចិត្ត​ទទួល​យក​តំណែង​នេះ នៅ​ពេល​នេះ?

សូម​លោក​អ្នក​នាង ស្តាប់​បទ​សម្ភាស៍​របស់​លោក មួង ណារ៉េត ជាមួយ​លោក ជុន ច័ន្ទបុត្រ ដែល​ទៅ​យក​ព័ត៌មាន នៅ​ឯ​កិច្ច​ប្រជុំ​នោះ...

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។