លោក សម រង្ស៊ី សម្រេចវិលត្រឡប់ទៅកម្ពុជាវិញនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩

នៅទីបំផុត! ដំណឹងស្ដីពីការវិលត្រឡប់ទៅកម្ពុជាវិញរបស់លោក សម រង្ស៊ី ត្រូវបានកំណត់ជាផ្លូវការហើយ។
ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិរូបនេះ នឹងធ្វើមាតុភូមិនិវត្តន៍ទៅកម្ពុជាវិញ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ដែលចំថ្ងៃបុណ្យឯករាជ្យជាតិរបស់កម្ពុជា។ មន្ត្រីជាន់ខ្ពស់ទាំងឡាយរបស់បក្សប្រឆាំងដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស រួមទាំងសមាជិកសភាអឺរ៉ុបមួយចំនួនផង នឹងអមដំណើរលោក សម រង្ស៊ី ត្រឡប់ទៅកម្ពុជាវិញ។ គណបក្សសង្គ្រោះជាតិបញ្ជាក់ថា ដំណើរវិលត្រឡប់នេះ គឺដើម្បីទៅដោះស្រាយការជាប់គាំង និងបញ្ហាប្រឈមទាំងឡាយរបស់ជាតិ ដែលរបបលោក ហ៊ុន សែន មិនអាចដោះស្រាយបាន ជាពិសេស ការជួយកុំឱ្យមានការដកប្រព័ន្ធអនុគ្រោះពន្ធ EBA។
នេះជាបទសម្ភាសន៍របស់លោក ជុន ច័ន្ទបុត្រ ជាមួយអនុប្រធានគណបក្សសង្គ្រោះជាតិ គឺលោក អេង ឆៃអ៊ាង អំពីព័ត៌មានលម្អិតនៃគម្រោងវិលត្រឡប់របស់លោក សម រង្ស៊ី ដូចតទៅ៖