លោក សម រង្ស៊ី សម្រេច​វិល​ត្រឡប់​ទៅ​កម្ពុជា​វិញ​នៅ​ថ្ងៃ​ទី៩ ខែ​វិច្ឆិកា​ ឆ្នាំ២០១៩

0:00 / 0:00

នៅ​ទីបំផុត! ដំណឹង​ស្ដីពី​ការ​វិល​ត្រឡប់​ទៅ​កម្ពុជា​វិញ​របស់​លោក សម រង្ស៊ី ត្រូវ​បាន​កំណត់​ជា​ផ្លូវការ​ហើយ។

ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិរូប​នេះ នឹង​​ធ្វើ​មាតុភូមិ​និវត្តន៍​ទៅ​កម្ពុជា​វិញ នៅថ្ងៃទី៩ ខែ​វិច្ឆិកា​ ឆ្នាំ២០១៩​ ដែល​ចំ​ថ្ងៃបុណ្យ​ឯករាជ្យ​ជាតិរបស់​កម្ពុជា។ មន្ត្រី​ជាន់ខ្ពស់​ទាំងឡាយរបស់​បក្ស​ប្រឆាំង​​ដែល​កំពុង​និរទេស​ខ្លួន​នៅក្រៅប្រទេស រួម​ទាំង​សមាជិក​សភាអឺរ៉ុប​មួយ​ចំនួន​ផង នឹង​អម​ដំណើរ​លោក សម រង្ស៊ី ត្រឡប់​ទៅ​កម្ពុជា​វិញ។ គណបក្ស​សង្គ្រោះជាតិ​បញ្ជាក់​ថា ដំណើរ​វិល​ត្រឡប់​នេះ គឺ​ដើម្បី​ទៅ​ដោះស្រាយ​ការ​ជាប់​គាំង និង​បញ្ហា​ប្រឈម​ទាំងឡាយ​របស់​ជាតិ​ ដែល​របប​លោក ហ៊ុន សែន មិន​អាច​ដោះស្រាយ​បាន ​ជា​ពិសេសការ​ជួយ​កុំ​ឱ្យ​មាន​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA។

នេះ​ជាបទសម្ភាសន៍​របស់​លោក ជុន ច័ន្ទបុត្រ ជាមួយ​អនុប្រធាន​គណ​បក្ស​សង្គ្រោះជាតិ គឺ​លោក អេង ឆៃអ៊ាងអំពី​ព័ត៌មាន​លម្អិត​នៃ​គម្រោង​វិល​ត្រឡប់​របស់​លោក សម រង្ស៊ី ​ ដូច​តទៅ៖

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។