លោក សម រង្ស៊ី ផ្ដែផ្ដាំសារចុងក្រោយថា លោកសុខចិត្ដលះបង់ជីវិត ដើម្បីប្រជាធិបតេយ្យនៅកម្ពុជា
2019.10.31
លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្រ្គោះជាតិបានចេញវីឌីអូឃ្លីបជាភាសាអង់គ្លេសដ៏កម្រមួយ ដែលលោកអះអាងថា ជាវីដេអូដែលលោកនៅមានសេរីភាព។ លោក សម រង្ស៊ី អំពាវនាវទៅកាន់សហគមន៍អន្តរជាតិ មុនពេលលោកត្រឡប់ទៅកម្ពុជាវិញនៅថ្ងៃទី៩ វិច្ឆិកាថា "លោកបានត្រៀមខ្លួនរួចរាល់ វិលត្រលប់ទៅកម្ពុជាវិញ ទោះបីជាត្រូវលះបង់ជីវិតក៏ដោយ គឺដើម្បីស្ដារលទ្ធិប្រជាធិបតេយ្យ"។
នៅក្នុងវីឌីអូឃ្លីបជាង ៣នាទី ដែលបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់លោក នៅថ្ងៃទី៣១ តុលានោះ លោក សម រង្ស៊ី ផ្ដែផ្ដាំសារចុងក្រោយ ទៅកាន់មនុស្សទាំងអស់លើពិភពលោក ទាំងអ្នកដែលធ្លាប់ស្គាល់លោក និងអ្នកមិនដែលស្គាល់លោកថា៖ «ពេលនេះ គឺជាពេលវេលាមួយ ដែលលោកអ្នក អាចមើលឃើញរូបខ្ញុំ (សម រង្ស៊ី) ជាលើកទី១ ហើយក៏អាចជាលើកចុងក្រោយដែរ ដែលឃើញលោកនៅ "មានជីវិត និងសេរីភាព"»។
លោកបញ្ជាក់ថា មេដឹកនាំផ្ដាច់ការលោក ហ៊ុន សែន បានត្រៀមខ្លួនចាប់ខ្លួនលោក ឬសម្លាប់លោក តែទោះជាយ៉ាងនេះក្ដី នៅថ្ងៃទី៩ វិច្ឆិកាខាងមុខនេះ លោកមិនរាថយឡើយ លោកនឹងនៅតែដឹកនាំពលរដ្ឋ កម្មករ ពលករ និងសកម្មជនបក្សប្រឆាំងទាំងអស់វិលទៅកម្ពុជាវិញ ដូចផែនការកំណត់។
នេះជាវីដេអូរបស់លោក សម រង្ស៊ី ដែលកែសម្រួលជាភាសាខ្មែរដោយអាស៊ីសេរី
បាទ សូមលោកអ្នកនាងស្ដាប់បទសម្ភាសន៍បន្ថែម របស់លោក ទីន ហ្សាការីយ៉ា និង លោក សម រង្ស៊ី អំពីផែនការវិលទៅកម្ពុជាវិញនេះដូចតទៅ៖