លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ នឹងចេញដំណើរពីក្រុងកូឡាឡាំពួរ (Kuala Lumpur) ប្រទេសម៉ាឡេស៊ី (Malaysia) ឆ្ពោះទៅក្រុងហ្សាការតា (Jakarta) ប្រទេសឥណ្ឌូណេស៊ី (Indonesia) នៅម៉ោង៩ព្រឹក ថ្ងៃព្រហស្បត្តិ៍ ទី១៤ ខែវិឆ្ឆិកា ឆ្នាំ ២០១៩ តាមជើងយន្តហោះ លេខMH007 នៃក្រុមហ៊ុន ម៉ាឡេស៊ី អ៊ែឡាញ (Malaysian Airlines)។
លោក សម រង្ស៊ី នឹងបន្តដំណើរទៅទីក្រុង ហ្សាការតា នេះ បន្ទាប់ពីលោកបានចូលរួមប្រជុំ ជាមួយរដ្ឋសភាម៉ាឡេស៊ី កាលពីថ្ងៃទី១២ វិច្ឆិកា និងជួបរដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ីតាមការអញ្ជើញរបស់តំណាងរាស្ត្រប្រទេសម៉ាឡេស៊ី។ រហូតមកទល់ពេលនេះ លោក សម រង្ស៊ី មិនទាន់បញ្ជាក់អំពីការធ្វើដំណើរទៅកាន់ទីក្រុង ហ្សាការតា ប្រទេសឥណ្ឌូនេស៊ី ថាក្នុងគោលបំណងអ្វីនៅឡើយទេ។ ប៉ុន្តែក្នុងដំណើរទស្សនកិច្ចរបស់លោក នៅសហគមន៍អឺរ៉ុបកន្លងមក មុននឹងលោកធ្វើដំណើរទៅកាន់តំបន់អាស៊ីនោះ គឺលោកបានកៀរគរប្រទេសទាំងនោះ ដើម្បីជួយគាំទ្រលោក លើការតស៊ូ ដើម្បីស្ដារលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សឡើងវិញ នៅកម្ពុជា។
សូមលោកអ្នកនាងរង់ចាំស្ដាប់ព័ត៌មានពិស្ដារជុំរឿងនេះ នៅក្នុងវិធីផ្សាយរបស់អាស៊ីសេរីនៅពេលក្រោយទៀត៕ សូមអរគុណ!