សមាជិក​ព្រឹទ្ធ​សភា​អាមេរិក​អបអរ​សាទរ​ចំពោះ​ការ​បិទ​ទិដ្ឋាការ​​លើ​មន្ត្រី​កម្ពុជា​និង​ក្រុម​គ្រួសារ

ដោយ យន់ សាមៀន
2017-12-09
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សមាជិក​ព្រឹទ្ធសភា​អាមេរិក​ មកពី​គណបក្ស​សាធារណរដ្ឋ ​លោក ថិត គ្រូស (Ted Cruz) ប្រចាំរដ្ឋ​តិចសាស់ (Texas)។
សមាជិក​ព្រឹទ្ធសភា​អាមេរិក​ មកពី​គណបក្ស​សាធារណរដ្ឋ ​លោក ថិត គ្រូស (Ted Cruz) ប្រចាំរដ្ឋ​តិចសាស់ (Texas)។
Photo courtesy of cruz.senate.gov

សមាជិក​ព្រឹទ្ធ​សភា​អាមេរិក លោក ថិត គ្រូស  (Ted Cruz) អបអរសាទរ​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក ​លោក រិក ធីលលើសិន (Rex Tillerson) ដែល​បាន​បិទ​ទិដ្ឋាការ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា និង​ក្រុម​គ្រួសារ​ដែល​ពាក់ព័ន្ធ​ការ​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ និង​ការ​ចាប់​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដាក់​ពន្ធនាគារ​យ៉ាង​អយុត្តិធម៌។

សេចក្ដី​ថ្លែងការណ៍​របស់ លោក ថិត គ្រូស ចេញ​កាល​ពី​ថ្ងៃ​ទី​៨ ខែ​ធ្នូ បញ្ជាក់​ថា ការ​បិទ​ទិដ្ឋាការ​មន្ត្រី​រដ្ឋាភិបាល និង​ក្រុម​គ្រួសារ ជា​ជំហាន​ដំបូង​ដ៏​មាន​ប្រសិទ្ធភាព​ឆ្ពោះ​ទៅ​ស្តារ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ឡើង​វិញ និង​ក៏​ជា​ការ​ឆ្លើយតប​ដ៏​ចាំបាច់​មួយ​ចំពោះ​ការ​កើន​ឡើង​ឥទ្ធិពល​ចិន នៅ​កម្ពុជា។

លោក​បន្ត​ថា លោក ហ៊ុន សែន មាន​ជម្រើស​ដ៏​សាមញ្ញ​មួយ​គឺ​ត្រូវ​ដោះលែង​លោក កឹម សុខា អនុញ្ញាត​ឲ្យ​លោក សម រង្ស៊ី អាច​ចូល​ស្រុក​វិញ​បាន លុបចោល​សាលដីកា​រម្លាយ​គណបក្ស​សង្គ្រោះ​ជាតិ និង​លើកលែង​ការ​ហាមឃាត់​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​អនុញ្ញាត​ឲ្យ​មាន​សេរីភាព​ផ្នែក​បញ្ចេញ​មតិ​ពេញលេញ បើ​មិន​ដូច្នោះ​ទេ កម្ពុជា​នឹង​រក​ទណ្ឌកម្ម​របស់​សហរដ្ឋអាមេរិក បន្ថែម​ទៀត។

លោក ថិត គ្រូស  សរសេរ​បន្ថែម​ទៀត​ថា ពលរដ្ឋ​កម្ពុជា សមតែ​ទទួល​បាន​មេដឹកនាំ​ល្អ ជា​ជាង​មេដឹកនាំ​ជា​បុរស​ខ្លាំង ផ្តាច់ការ។ លោក​សន្យា​ថា សហរដ្ឋអាមេរិក​នឹង​មិន​បង្អង់​ដៃ​ចំពោះ​ការ​ប្តេជ្ញា​ការពារ​សិទ្ធិសេរីភាព​នោះ​ទេ។ ទោះ​បី​សហរដ្ឋអាមេរិក បាន​លុបចោល​ជំនួយ​សម្រាប់​ការ​បោះឆ្នោត​នៅ​កម្ពុជា និង​ហាមឃាត់​មន្ត្រី​រដ្ឋាភិបាល និង​ក្រុមគ្រួសារ​មិន​ឲ្យ​ចូល​អាមេរិក ក៏ដោយ ក៏​រដ្ឋាភិបាល​លោក ហ៊ុន សែន នៅ​មិន​ទាន់​បន្ទន់​ឥរិយាបថ​នៅ​ឡើយ​ទេ ហើយ​ថែម​ទាំង​ចោទ​សហរដ្ឋអាមេរិក​ថា ការ​ផ្អាក​ទិដ្ឋាការ​នោះ​ជា​រឿង​នយោបាយ។

​ព្រឹទ្ធសភា​ដ៏​មាន​ឥទ្ធិពល លោក ថិត គ្រូស  កាល​ពី​ខែ​តុលា បាន​ផ្ញើលិខិត​មួយ​ច្បាប់​ទៅ​ទូត​ខ្មែរ​ប្រចាំ​នៅ​អាមេរិក ទាមទារ​ឲ្យ​ដោះលែង លោក កឹម សុខា ប្រសិនបើ​រដ្ឋាភិបាល​កម្ពុជា មិន​ចង់​រង​ទណ្ឌកម្ម​របស់​សហរដ្ឋអាមេរិក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (9)
Share

អ្នក​អាន​អនាមិក

ច្បាប់ពួកពាលឯងនេះ គឺសំរាប់តែបំផ្លាញប្រទេស បំផ្លាញសេចក្តីសុខរបស់ពលរដ្ឋតែប៉ុណ្ណោះ ហើយនៅហ៊ានយកអំពើស្មោគគ្រោករបស់ខ្លួនទាំងអស់ជះដាក់ឲ្យអាមេរិកទៀតផង។ គឺពួកនេះពូកែណាស់អារឿងបៀមឈាមព្រួសដាក់គេ ឬហៅថាស្វាស៊ីបាយលាបមាត់ពពែ និងការអនុវត្តន៍ស្តង់ដារពីរនៅក្នុងប្រទេស ហើយមិនដែលចេះទទួលខុសម្តងណាទេ វាបំផ្លាញគេហើយ ធ្វើទុកបុកម្នេញព្យាបាទគេហើយ បែជាវាថាវាអនុវត្តច្បាប់និតិរដ្ឋដ៏ឆ្កួតលីលារបស់ពួកគេទៅវិញ។

Dec 09, 2017 09:23 PM

អ្នក​អាន​អនាមិក

គ្រាន់តែគេព្យួរទិដ្ឋាការមិនឲ្យចូកប្រទេសគេ ចោទគេថាធ្វើឡើងក្រោមហេតុផលនយោបាយ។ អាមេរិក មិនចេះស្មោគគ្រោក ធ្វើអ្វីៗក្រោកហេតុផលនយោបាយនោះទេ បើកុំតែពួកបនតិរច្ឆានឯងរំលាយគណបក្សសង្គ្រោះជាតិដែលមានពលរដ្ឋគាំទ្រកន្លះប្រទេសនោះ។ អាមេរិកបានអំពាវនាវច្រើនដងហើយ កុំឲ្យពួកបនផ្តាច់ការឯង រំលាយគណបក្សសង្គ្រោះជាតិ តាមអាមនុស្សចិត្តចោរមិនចេះខ្មាសអៀនគ្មានអារិយ្យធ៌មជឿនលឿននោះ ធ្វើអីតាមតែចិត្ត ស្មោគគ្រោគដើម្បិបំរើចៅហ្វាយនាយផ្តាច់ការ។ ការឆ្លើយតបរបស់អាមេរិកនេះ នៅខ្សោយណាស់ មិនសមនឹងអំពើឆ្កួតលីលារបស់អាមនុស្សល្មោភអំណាចម្នាក់នេះទេ ប្រទេសយើងត្រូវអាប់ឱនកេរ្តិ៍ឈ្មោះនៅទូទាំងពិភពលោកដោយសារតែអាមនុស្សម្នាក់នេះដែលគិតតែពីអំណាចគ្មានការខ្មាសអៀន ទៅជាមានគេថ្កោលទោសស្ទើរតែពេញមួយពិភពលោកក៏ដោយ។

Dec 09, 2017 09:22 PM

អ្នក​អាន​អនាមិក

ខ្ញុំបានឃើញក្រសួងការបរទេសកម្ពុជាបានសម្តែងនូវ ការសោកស្តាយយ៉ាងខ្លាំងចំពោះការសម្រេចចិត្តចុងក្រោយរបស់ក្រសួងការបរទេសអាមេរិក ដែលបានប្រកាសបិទទិដ្ឋាការដល់មន្រ្តីហ៊ុនសែន និង ក្រុមគ្រួសារ ដែលមានការពាក់ក្នុងការបំផ្លាញប្រជាធិបតេយ្យនៅកម្ពុជា មិនឲ្យជាន់ទឹកដីអាមេរិក។ គ្រាន់តែគេបិទទិដ្ឋាការសោះ មិនទាន់បានបង្កកទ្របសម្បត្តិផង តាំងចេះស្រែក ក្រែងពួកលោកឯងមួយចំនួន រួមទាំងហ៊ុនសែនផងដែរ ធ្លាប់ស្រែកថា មិនបានជាន់ទឹកដីអាមេរិក ក៏មិនងាប់ដែរ នោះអី ម៉េចឥឡូវចេះស្រែក ម៉េចមិនស្រែកអបអរសាទរដូចហ៊ុនសែនទៅ។ ចុះពួកឯងរំលាយគណបក្សប្រឆាំងដែលមានពលរដ្ឋគាំទ្រកន្លះប្រទេស ហើតតាមធ្វើបាបធ្វើទុកបុកម្នេញសមាជិកក្រុមប្រឹក្សាឃុំ ស្រុក ខេត្តរបស់គណបក្សសង្គ្រោះជាតិ ឲ្យរត់ចោកផ្ទះសម្បែងរត់ចោលគ្រួសារ គេមិនឈឺចាប់ទេអី? ហេតុអីចាំបាច់សាបព្រោះបណ្តុះបណ្តាល វប្បធ៌ម៍ ទឹកឡើងត្រីស៊ីស្រមោច ទឹកហោចស្រមោចស៊ីត្រីធ្វើអី? នេះជាវប្បធ៌មពួកល្មោភអំណាច និងវប្បធ៌មពួកជនពាលបាតផ្សាទេ បើពួកលោកមិនមែនពួកល្មោភអំណាច មិនពួកជនពាលបាតផ្សាទេ គួរអនុញ្ញាតិឲ្យគេរស់នៅបានសេចក្តីសុខផងទៅ ហេតុអ្វីយកសុខតែគ្រួសារ និង បក្សពួកខ្លួនឯង ហើយធ្វើបាបគេឯង ធ្វើឲ្យប្រទេសខូចកេរ្តិ៍ឈ្មោះនៅទូទាំងពិភពលោកយ៉ាងនេះអញ្ចឹង?

Dec 09, 2017 09:19 PM

អ្នក​អាន​អនាមិក

I've mentioned to Hun Sen's government prior that this US senator was so committed to what he's saying! I've watched him debate in the US capital and it took him almost 10 hours so he can pass the law he think he wants! Now I want to remind to Hun Sen government again either you want to re-install the CNRP back to normal or every single of CPP kids to send back to Khmer and all CPP member's asset will take away.Don't mess with this US senator!

Dec 09, 2017 01:54 PM

Sophany

អ្ហ៎ា! រដ្ឋាភិបាលហ៊ុនសែនចេះរអ៊ូរថាការបិទទិដ្ឋាការរបស់អាមេរិក​ជារឿង"នយោបាយ" ដែរ។

Dec 09, 2017 01:06 PM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល