«ជំនួបលោក កឹម សុខា និងលោក យ៉ង សាំងកុមារ អាចជាសញ្ញារួបរួមនៃអ្នកប្រជាធិបតេយ្យ»

ដោយ ម៉ៅ សុធានី
2021-04-03
Share
«ជំនួបលោក កឹម សុខា និងលោក យ៉ង សាំងកុមារ អាចជាសញ្ញារួបរួមនៃអ្នកប្រជាធិបតេយ្យ»
បណ្ដាញសង្គម

អ្នកវិភាគ​លើកឡើងថាជំនួបរវាងប្រធានគណបក្សង្រ្គោះជាតិ​ ​លោក​ កឹ​ ​សុខា​ ​និងស្ថាបនិកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន​ ​លោក​ ​យ៉ង​ ​សាំងកុមារ​ ​អាចជាសញ្ញារួបរួមរវាងអ្នកប្រជាធិបតេយ្យនិងអ្នកប្រជាធិបតេយ្យ​ ​អ្នកវិភាគលើកឡើងដូច្នេះ​ ​ក្រោយពេលមេធាវីលោក​ កឹ​ ​សុខា​ ​បានបង្ហោះលើហ្វេសប៊ុករូបលោក​ កឹ​ ​សុខា​ ​និងលោក​ ​យ៉ង​ ​សាំងកុមារ​ ​ដោយសរសេរថា​ ​ឈាមរត់រកឈាម​ ​អ្នកប្រជាធិបតេយ្យពិតមិនបោះបង់ចោលគ្នាទោះក្នុងគ្រាលំបាក
អ្នកវិភាគស្វាគមន៍ការជួបជជែកគ្នានៃអ្នកនយោបាយប្រជាធិបតេយ្យនិងជំរុញឱ្យមានការជជែកគ្នាបែបនេះថែមទៀតដើម្បីរៀបចំកម្លាំងតតាំងជាមួយបក្សកាន់អំណាចក្នុងការបោះឆ្នោតនាពេលខាងមុខ
អ្នកជំនាញវិទ្យាស្ត្រនយោបាយ​ ​លោក​ ​ឯម​ សុវណ្ណារ៉ា​ ​យល់ថា​ ​ការបង្ហាញសារនិងរូបភាពរបស់លោក​ កឹ​ ​សុខា​ ​និងលោក​ ​យ៉ង​ ​សាំងកុមារ​ ​អាចជារូបភាពការបង្ហាញទំនាក់ទងមិត្ត​ ​ភាពធម្មតា​ ​ចំណែករូបភាពមួយទៀតអាចជាការសាកល្បងស្ទង់ចិត្តអ្នកគាំទ្រ​ ​អ្នកប្រជាធិបតេយ្យដើម្បីចង់ដឹងប្រតិកម្មតបចំពោះជំនួបនោះ​ ​លោក​ ​ឯម​ សុវណ្ណារ៉ា​ ​បន្តទៀតថា​ ​ប្រសិនឈានដល់ការរួបរួមគ្នារវាងអ្នកប្រជាធិបតេយ្យនិងអ្នកប្រជាធិបតេយ្យពិតមែននោះនឹងធ្វើឱ្យ ​កម្លាំងអ្នកប្រជាធិបតេយ្យកាន់តែខ្លាំងក្នុងការប្រកួតប្រជែងជាមួយបក្សកាន់អំណាច
«​ទីមួយ​គាត់​ដើម្បី​ស្ទង់មតិ​ការ​គាំទ្រ​ពី​សាធារណជន​ទូទៅ​ទី​២​គាត់​ចង់​ជំរុញ​ចលនា​រួបរួម​ហ្នឹង​ជា​លក្ខណៈ​រួម​គេ​ថា​ ​គាត់​ចូលរួម​គាត់​រួមគ្នា​អញ្ចឹង​កម្លាំង​ខ្លាំង​ហើយ​គណបក្ស​តូច​ៗ​ផ្សេងទៀត​ចូលរួម​នយោបាយ​អត់​ ​ហ្នឹង​ជា​ចរន្ត​ស្ទង់មតិ​មើល​និង​ពិនិត្យមើល​ស្ថានការណ៍​ផង​ព្រោះ​លោក​ កឹ​ម​ ​សុខា​ ​គាត់​អត់​ទាន់​មាន​សេរីភាព​នយោបាយ​ពេញលេញ​ទេ​។»
លោក​ ​ឯម​ សុវណ្ណារ៉ា​ ​យល់ថា​ ​ការរួមគ្នានេះអាចកើតមានបានលុះត្រា​ ​លោក​ កឹ​ ​សុខា​ ​មានសេរីភាពធ្វើនយោបាយឡើងវិញ​ ​ការរួបរួមនោះគឺជាការបញ្ចូលគ្នានៃ​ ​គណបក្សសិទ្ធិមនុស្ស​ ​គណបក្សភ្លើងទៀន​ ​គណបក្សប្រជាជាធិតេយ្យមូលដ្ឋាន​ ​និងគណបក្សមួយចំនួនទៀតដែលមាននិន្នាការប្រជាធិបតេយ្យរួមគ្នាជាកម្លាំងតែមួយ​ ​ទោះយ៉ាងណា​ ​លោកថាក្ដីសង្ឃឹមដែលគណបក្សសង្គ្រោះជាតិអាចរស់ឡើងវិញមានតិចតួចណាស់
លោក​ កឹ​ ​សុខា​ ​ត្រូវបានសមត្ថកិច្ចចាប់ខ្លួនដោយចោទប្រកាន់ពីបទក្បត់ជាតិ​ ​ហើយតុលាការក៏រំលាយគណបក្សង្រ្គោះជាតិចោលកាលពីឆ្នាំ​ ​កាលពីឆ្នាំ​ ​តុលាការបានបន្ធូរបន្ថយការត្រួតពិនិត្យខ្លះដោយអនុញ្ញាតឲ្យលោកអាចឱ្យធ្វើដំណើរក្នុងប្រទេសប៉ុន្តែហាមធ្វើនយោបាយនិងចេញក្រៅប្រទេស។ អ្នកវិភាគលើកឡើងបែបនេះ​ ​ក្រោយមេធាវីលោក​ កឹ​ ​សុខា​ ​ម្នាក់​ ​បានបង្ហោះហ្វេសប៊ុករូបលោក​ កឹ​ ​សុខា​ ​និងលោក​ ​យ៉ង​ ​សាំងកុមារ​ ​ជួបគ្នានិងសរសេរថា​ ​អ្នកប្រជាធិបតេយ្យពិតប្រាកដមិនបោះបង់គ្នាទោះក្នុងគ្រាក្រ​ ​

លោកមេធាវី​ ​ចាន់​ ចេ​ ​សរសេរលើហ្វេប៊ុកាលពីពេលថ្មីៗនេះថា​ ​ឈាមរត់រកឈាម​ ​កូនកសិកររត់រកកសិករ​ ​មេធាវីនោះបន្តថា​ ​អ្នកប្រជាធិបតេយ្យពិតប្រាកដដែលស្មោះត្រង់និងជាតិដូចគ្នាគឺនៅបន្តរួមសុខ​ ​រួមទុក្ខជាមួយគ្នា​ ​មិនរត់ចោលគ្នា​ ​ទោះបីស្ថានភាពលំបាក​ ​គ្រាមានអាសន្ន​ ​អន់ក្រយ៉ាងណាក៏ដោយ​ ​លោកឱ្យដឹងថា​ ​ជំនួបនោះ​ កឹ​ ​សុខា​ ​ប្រធានគណបក្សង្រ្គោះជាតិនិងលោក​ ​យ៉ង​ ​សាំងកុមារ​ ​ស្ថាបនិកគណបក្សប្រជាធិបតេយ្យមូលដ្ឋានក៏ស្វែងយល់អំពីដំណាំកសិកម្ម​(​កាហ្វេ​ ​តែ​ ​ផាសិន​)​និងជីវភាពប្រជាពលរដ្ឋខ្មែរ​ ​នៅលើទឹកដីមណ្ឌលគិរី
អាស៊ីសេរីបានសុំការបំភ្លឺបន្ថែមការលើកឡើងបែបនេះពីមេធាវីលោក​ កឹ​ ​សុខា​ ​គឺលោក​ ​ចាន់​ ចេ​ ​តែលោកគ្រាន់តែប្រាប់ថា​ ​គណបក្សប្រជាធិបតេយ្យមូលដ្ឋានចង់ឃើញមានការពន្លឿនករណីសំណុំរឿងលោក​ កឹ​ ​សុខា​ ​លោកថា​ ​គណបក្សប្រជាធិបតេយ្យមូលដ្ឋាន​ ​មេធាវីលោក​ កឹ​ ​សុខា​ ​សហគមន៍អន្តរជាតិនិងអ្នកគាំទ្រលោក​ កឹ​ ​សុខាយល់ដូចគ្នាថាការពន្យារពេលមិនកំណត់ករណីលោក​ កឹ​ ​សុខា​ ​ជាការធ្វើឲ្យខូចប្រយោជន៍លោក​ កឹ​ ​សុខា​ ​និងរំលោភសិទ្ធិលោក​ កឹ​ ​សុខា
អាស៊ីសេរីបានសុំការបំភ្លឺបន្ថែមពីស្ថាបនិកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន​ ​លោក​ ​យ៉ង​ ​សាំងកុមារ​ ​ប៉ុន្តែលោកមិនប្រាប់ពីខ្លឹមសារនៃជំនួននោះទេលោកគ្រាន់តែប្រាប់ថាជំនួបនោះយូរហើយ
ចំណែកអ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យមូលដ្ឋាន​ ​លោក​ ឡឹ​ ​សុធា​ ​ក៏មិនអាចសុំការបំភ្លឺបានដែរដោយទូរស័ព្ទលោកមិនទទួលការហៅចូល
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជានៅប្រទេសន័រវេ(​Nor​way​) ​លោក​ ​ម៉ែន​ ​ណា​ ​ប្រាប់ថា​ ​លោកសប្បាយពេលឃើញអ្នកប្រជាធិបតេយ្យបានជជែកគ្នា​ ​ប៉ុន្តែលោកស្នើអ្នកប្រជាធិបតេយ្យសូមកុំឱ្យបង្កើតបក្សថ្មីថែមទៀតព្រោះមិនមែនជារឿងល្អនោះទេ​ ​អ្នកឃ្លាំមើលរូបនេះ​ ​ជំរុញឱ្យក្រុមអ្នកប្រជាធិបតេយ្យរួមរួមគ្នាជាធ្លុងមួយប្រឆាំងនឹងគណបក្សកាន់អំណាច
«អ្នកនយោបាយដែលមានចិត្តគំនិតប្រជាធិបតេយ្យហ្នឹងអាច​​​រកគ្នាជជែកគ្នាបាននេះជាចំណុចវិជ្ជមានល្អហើយ​ ​គប្បីតែបន្តជជែកទៀតទៅក្នុងផ្លូវនយោបាយអាចថ្ងៃក្រោយទៅជាមួយគ្នាមិនទៅជាមួយគ្នាក៏ដោយរក្សានូវម្ព័នភាការទុកចិត្តគ្នាឱ្យបានច្រើនហើយសហការការងារក្នុងម្រិណាមួយនៃការធ្វើកិច្ចការនយោបាយនាពេលខាងមុខ​» ស្ថាបនិកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន​ ​លោកបណ្ឌិត​ ​យ៉ង​ ​សាំងកុមារ​ ​និងលោក​ កឹ​ ​សុខា​ ​ប្រធានគណបក្សសង្គ្រោះជាតិក៏ធ្លាប់បានជួបគ្នាក្នុងកសិដ្ឋានមួយនៅខេត្តកោះកុង​ ​កាលពីចុង​ ​ឆ្នាំកន្លងទៅ​ ​កាលនោះលោកបណ្ឌិត​ ​យ៉ង​ ​សាំងកុមារ​ ​បានឱ្យដឹងថា​ ​លោកបាន​ ​ចោទជាសំនួរមួយចំនួនទៅលោក​ កឹ​ ​សុខា​ ​ថាបើលោក​ កឹ​ ​សុខា​ ​មានសេរីភាពឡើងវិញ​ ​តើលោកនឹងគិតយ៉ាងម៉េចចំពោះស្ថានការណ៍ឆ្នាំ​ ​និងឆ្នាំ​ ​ត្រូវទុកស្ថានការណ៍ដូចកាលពីឆ្នាំយ៉ាងណា​? ​ប៉ុន្តែលោកថា​ កឹ​ ​សុខា​ ​មិនបានបញ្ចេញយោបល់អ្វីឡើយ

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល