តុលាការបានសម្រេចដោះលែងសកម្មជនគណបក្សសង្គ្រោះជាតិ និងជាអតីតសកម្មជនដីធ្លីនៅតំបន់បឹងកក់ម្នាក់ នៅទីក្រុងភ្នំពេញ កាលពី៤ វិច្ឆិកា ក្រោយពីបានចាប់ខ្លួនដោយគ្មានដីកាបង្គាប់។
ត្រូវរបបក្រុងភ្នំពេញចាប់ខ្លួន ចេញពីផ្ទះដែលមានទីតាំងនៅភូមិឃ្លាំង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ក្រុងភ្នំពេញ។
លោកស្រី សាត ផា ប្រាប់អាស៊ីសេរីថា អាជ្ញាធរចាប់ខ្លួនលោកស្រី ដោយបទសង្ស័យថា ជាប់ពាក់ព័ន្ធនឹងអំពើហិង្សាមួយ កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩។ ប៉ុន្តែលោកស្រីយល់ថា ការឃាត់ខ្លួនលោកស្រី ជារឿងនយោបាយច្រើនជាង។
លោកស្រីបញ្ជាក់ថា តុលាការបានដាក់លោកស្រីឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យរបស់តុលាការហើយតម្រូវឱ្យបង្ហាញមុខនៅប៉ុស្តិ៍ប៉ូលិស សង្កាត់ឫស្សីកែវ នៅរៀងរាល់ដាច់ខែ។ លោកស្រីចាត់ទុកចំណាត់ការនេះថា មានភាពអយុត្តិធម៌៖ «ខ្ញុំអត់ពេញចិត្តដែលតុលាការនាំខ្លួនខ្ញុំទៅម្សិលមិញនេះវ៉ៃខ្នោះ ខ្ញុំទៅ ខ្ញុំឈឺចាប់ណាស់។ ខ្ញុំអត់បានដេកទេ។ ខ្ញុំអង្គុយសមាធិ ខ្ញុំអត់បានដេកទេ។ ខ្ញុំឈឺចាប់ដែលខ្ញុំអត់មានខុសអ្វីទាំងអស់។ តែខ្ញុំចង់និយាយថា ខ្ញុំជាប្រជាពលរដ្ឋដែលរងគ្រោះដោយសាររឿងដីធ្លីនៅតំបន់បឹងកក់។ ខ្ញុំឈឺចាប់ប៉ុណ្ណាខ្លះ ចាប់ខ្ញុំទៅទៀត ចាប់ខ្ញុំទៅឃុំឃាំង ខ្ញុំអត់បាយអត់ទឹក កូនចៅខ្ញុំមកអត់ទាន់។ ខ្ញុំអត់មានខោអាវស្លៀកមួយកំប្លេ ស្លៀកមួយយប់ទាល់ភ្លឺបានកូនខ្ញុំមកដល់ពីកំពង់សោមមក»។
អាស៊ីសេរីបានព្យាយាមទាក់ទងលោកអនុសេនីឯក រ៉ា បូ មន្ត្រីប៉ូលិសខណ្ឌឫស្សីកែវ ទទួលបន្ទុកព្រហ្មទណ្ឌបានទេ កាលពីថ្ងៃទី៥ វិច្ឆិកា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
