ក្រសួង​ការបរទេស​កម្ពុជា​ ​បញ្ជាក់​​ជំហរ​​ចូលរួម​​ដោះស្រាយ​​បញ្ហា​ភូមា​

ដោយ អាស៊ីសេរី
2021.03.10
ក្រសួង​ការបរទេស​កម្ពុជា​ ​បញ្ជាក់​​ជំហរ​​ចូលរួម​​ដោះស្រាយ​​បញ្ហា​ភូមា​ (ឆ្វេង) រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាលោក ប្រាក់ សុខុន និងទិដ្ឋភាពនៅ មីយ៉ាន់ម៉ា។
រូប៖ RFA Myanmar

ក្រសួងការបរទេសកម្ពុជា​ បញ្ជាក់​ជំហរចូលរួម​ជាមួយ​ប្រទេស​ជា​សមាជិកអាស៊ាន​ផ្សេងទៀត​ ដើម្បី​ចូលរួមជួយ​ឲ្យប្រទេសភូមា​ ឬមីយ៉ាន់ម៉ា(Myanmar)​ វិលទៅ​រកភាព​ប្រក្រតីឡើងវិញ ​ទោះជាតាម​រយៈតួនាទី ​និងទម្រង់ណាមួយកី្ត ​ដែលស្របតាម​គោល​ការណ៍​អាស៊ាន។ នេះបើតាម​សេចក្តីថ្លែងការណ៍​របស់អ្នកនាំពាក្យក្រសួង ការបរទេស ចុះថ្ងៃទៅ៩ ​ខែមីនា។

ក្រសួងការបរទេសកម្ពុជា ​អះអាងថា ​កម្ពុជា​ មិនខុសពី​រដ្ឋ​ជាសមាជិកអាស៊ាន​ផ្សេង​ទៀតនោះទេ​ គឺកំពុងតាមដានយ៉ាង​ជិតដិន​នៅ​ស្ថានការណ៍​ក្នុងប្រទេស មីយ៉ាន់ម៉ា​ និង សោកសៅ​ដោយបានឃើញ​ការកើនឡើង​នូវអំពើហិង្សា​ដែល​បានបណ្តាលឲ្យ​មានការបាត់បង់​ជីវិត​មនុស្ស។

ការបញ្ជាក់​ជំហរ​របស់​ក្រសួងការបរទេស​នៅពេលនេះ​ គឺផ្ទុយស្រឡះ​ពីការប្រកាស​របស់​លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន ​កន្លងមក ​ដែលចាត់ទុកថា ​រដ្ឋប្រហារ នៅមី យ៉ាន់ម៉ា ​គឺជាបញ្ហាផ្ទៃក្នុងហើយ​កម្ពុជា​មិន​ធ្វើ​អត្ថាធិប្បាយលើ​កិច្ចការ​ផ្ទៃ​ក្នុង​របស់​ប្រទេស​ណា​ទាំង​អស់ ៕

អត្ថបទពេញនិយម
RFA
លោក ហ៊ុន ម៉ានី ស្នើ​ឲ្យ​នាយក​រដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត ដក​ប្រធាន​មន្ទីរ​បរិស្ថាន​ចំនួន៤ ខេត្ត នៅ​ជុំ​វិញ​តំបន់​ព្រៃ​ឡង់
អត្ថបទពេញនិយម
នយោបាយ
ភាព​ស្ងប់ស្ងាត់​លើ​ករណី​ឃាតកម្ម​លោក លិម គិមយ៉ា «បង្ហាញ​ពី​ភាព​គ្មាន​ទំនួល​ខុស​ត្រូវ​របស់​រដ្ឋាភិបាល»
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។