សកម្មជន​បក្ស​ប្រឆាំង​នៅ​តាម​ខេត្ត​ដែល​ជួបជុំ​ហូប​នំ​បញ្ចុក​ថ្ងៃ​ខួប​៣​ឆ្នាំ​បណ្ឌិត កែម ឡី រង​ការ​ឃ្លាំ​មើល

ដោយ អាស៊ីសេរី
2019.07.10
បុណ្យ កែម ឡី កំពង់ធំ ៦២២ សកម្មជន​គណបក្ស​សង្គ្រោះជាតិ ខេត្ត​កំពង់ធំ ធ្វើ​ពិធី​ខួប ៣ឆ្នាំ នៃ​ការ​ស្លាប់​របស់​បណ្ឌិត កែម ឡី នៅ​ថ្ងៃ​ទី១០ កក្កដា ២០១៩។
Photo Provided

អាជ្ញាធរ និង​សមត្ថកិច្ច នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន ស្លៀកពាក់​ស៊ីវិល ឃ្លាំ​មើល សកម្មជន​បក្ស​ប្រឆាំង និង​ពលរដ្ឋ​ជួបជុំគ្នា ហូប​នំ​បញ្ចុក ក្នុង​ពិធីបុណ្យ​គម្រប​ខួប ៣​ឆ្នាំ​បណ្ឌិត កែម ឡី។

អ្នក​ផ្ដួចផ្ដើម​បុណ្យ​នៅ​ខេត្ត​បន្ទាយមានជ័យ​ម្នាក់​លោក សួន សៀប ប្រាប់​ថា សកម្មជន​បក្ស​ប្រឆាំង​បាន​នាំគ្នា​ទៅ​ធ្វើ​កម្មវិធី​បុណ្យ ៣​ឆ្នាំ ជូន​បណ្ឌិត កែម ឡី នៅ​ក្រុង​ប៉ោយប៉ែត​វិញ ដោយសារ​អាជ្ញាធរ​នៅ​ក្រុង​សិរីសោភ័ណ ឃាត់ឃាំង​មិន​ឱ្យ​ធ្វើបុណ្យ​ជូន​បណ្ឌិត កែម ឡី។ លោក​ប្រាប់​ថា ក្នុង​កម្មវិធី​បុណ្យ​បែប​សាសនា នៅ​ព្រឹក​ថ្ងៃ​ទី​១០ កក្កដា ពួកគេ​មិនបាន​សុំច្បាប់​ពី​អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត​ទេ ដោយសារ​ជា​កម្មវិធី​សាសនា។ លោក​បន្ត​ថា ក្រុម​អាជ្ញាធរ​បាន​ស្លៀកពាក់​ស៊ីវិល មក​ឃ្លាំមើល និង​ថត​សកម្មភាព​ក្នុង​កម្មវិធី​បុណ្យ ហើយ​មកដល់ពេលនេះ កម្មវិធី​បុណ្យ​បាន​បញ្ចប់​ហើយ តែ​មិនទាន់​ដឹង​ថា អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត អាច​នឹង​ធ្វើទុក្ខបុកម្នេញ ដល់​សកម្មជន​បក្ស​ប្រឆាំង នៅ​ក្រុង​ប៉ោយប៉ែត ដែល​ហ៊ាន​ផ្ដល់​ទីតាំង​ផ្ទះ ឱ្យ​ធ្វើបុណ្យ​គម្រប់ ៣​ឆ្នាំ​ជូន បណ្ឌិត កែម ឡី ឬ​យ៉ាង​ណា​ទេ។

ចំណែក​នៅ​ខេត្ត​កំពង់ចាម​វិញ ប្រធាន​ប្រតិបត្តិ​បក្ស​ប្រឆាំង​ខេត្ត​នេះ គឺ លោក ឋាន សុរិទ្ធិ ប្រាប់​ថា អាជ្ញាធរ បាន​ជិះ​ឡាន និង​ម៉ូតូ ក្រវែល​ឃ្លាំមើល​សកម្មភាព​របស់​ពួកគេ នៅ​សង្កាត់​វាលវង់ ក្រុង​កំពង់ចាម ព្រោះ​ក្រុម​សកម្មជន​បក្ស​ប្រឆាំង​នៅតែ​បន្ត​ធ្វើ​បុណ្យ​គម្រប់​៣​ឆ្នាំ​ជូន​បណ្ឌិត កែម ឡី ទាំង​ដែល​អាជ្ញាធរ​ហាមប្រាម។ លោក ឋាន សុរិទ្ធិ ប្រាប់​ថា អ្នកចូលរួម​បុណ្យ​នៅ​ខេត្ត​កំពង់ចាម មាន​ជាង​២០០​នាក់ ខ្លះ​ជា​សកម្មជន​បក្ស​ប្រឆាំង ហើយ​ខ្លះ​ជា​ពលរដ្ឋ​ទូទៅ។

នៅ​ឯ​ខេត្ត​កំពង់ធំ​ក៏​រង​ការ​ឃ្លាំមើល​ដែរ​។ សមាជិក​ក្រុមប្រឹក្សា​ជាប់ឆ្នោត​ខេត្ត​កំពង់ធំ លោក ថោង វិបុលសុខុម ប្រាប់​ថា សកម្មជន​បក្ស​ប្រឆាំង​ទូទាំង​ខេត្ត បាន​ជួបជុំគ្នា​នៅផ្ទះ​សកម្មជន​ម្នាក់ នៅ​ស្រុក​បារាយណ៍ ហើយ​បាន​ធ្វើ​ពិធី​បែប​សាសនា​ឧទ្ទិស​កុសល​ជូន​បណ្ឌិត កែម ឡី​។ លោក​ថា សមត្ថកិច្ច​បាន​ឃ្លាំមើល និង​ថត​សកម្មភាព ដូច​ខេត្ត​ផ្សេង​ដែរ។

អាចារ្យ​ដែល​កំពុង​ធ្វើ​ដំណើរ​ទៅចូលរួម​បុណ្យ​ខួប ៣​ឆ្នាំ​របស់​បណ្ឌិត កែម ឡី នៅ​​ខេត្ត​បាត់ដំបង ត្រូវ​​ប៉ូលិស​ចរាចរណ៍​​មួយរយៈ នា​ព្រឹកថ្ងៃ​ទី១០ កក្កដា ២០១៩ ដោយ​ចោទ​ថា អត់មួក និង​ម៉ូតូ​អត់​កញ្ចក់។ ប៉ុន្តែ​ក្រោយ​មក ត្រូវ​បាន​ដោះលែង​វិញ ដោយ​មិន​បាន​ផាក​ពិន័យ ឬ​ណែនាំ​អ្វី​ទេ។
អាចារ្យ​ដែល​កំពុង​ធ្វើ​ដំណើរ​ទៅចូលរួម​បុណ្យ​ខួប ៣​ឆ្នាំ​របស់​បណ្ឌិត កែម ឡី នៅ​​ខេត្ត​បាត់ដំបង ត្រូវ​​ប៉ូលិស​ចរាចរណ៍​​មួយរយៈ នា​ព្រឹកថ្ងៃ​ទី១០ កក្កដា ២០១៩ ដោយ​ចោទ​ថា អត់មួក និង​ម៉ូតូ​អត់​កញ្ចក់។ ប៉ុន្តែ​ក្រោយ​មក ត្រូវ​បាន​ដោះលែង​វិញ ដោយ​មិន​បាន​ផាក​ពិន័យ ឬ​ណែនាំ​អ្វី​ទេ។
រូប៖ ហ្វេសប៊ុក​លោក ឌឹម សារឿន

 

សមាជិក​ព្រឹទ្ធសភា​គណបក្ស​សម រង្ស៊ី លោក សោ ចាន់ដេត ប្រាប់​ថា សកម្មជន​បក្ស​ប្រឆាំង​បាន​រៀបចំ​ពិធីបុណ្យ​គម្រប់​ខួប​៣​ឆ្នាំ​បណ្ឌិត កែម ឡី តាម​ខេត្ត​រៀងៗ​ខ្លួន​ទូទាំង​ប្រទេស​កម្ពុជា​។ ខេត្ត​ខ្លះ ហ៊ាន​រៀបចំ​កម្មវិធី​ធំ តែ​ខេត្ត​ខ្លះ រៀបចំ​កម្មវិធី​ទ្រង់ទ្រាយ​តូច ដោយសារ រង​ការ​គំរាម​ពី​អាជ្ញាធរ​។​

អាជ្ញាធរ​របប​ក្រុងភ្នំពេញ ចៅសង្កាត់​វាលវង់ ក្រុង​កំពង់ចាម មកពី​គណបក្ស​កាន់អំណាច លោក ម៉ន ហេន អះអាង​ថា ការ​ហាម​មិន​ឱ្យ​សកម្មជន​បក្ស​ប្រឆាំង​ធ្វើបុណ្យ​ខួប​ជូន​បណ្ឌិត កែម ឡី ដោយសារ​ពួកគេ គ្មាន​ជាប់​សាច់ញាតិ​ជាមួយ​បណ្ឌិត កែម ឡី។ តែ​សង្គម​ស៊ីវិល​ផ្នែក​លើកស្ទួយ​សិទ្ធិមនុស្ស អះអាង​ថា ពលរដ្ឋ​គ្រប់រូប​មាន​សិទ្ធិ​ធ្វើបុណ្យ​តាម​បែប​សាសនា​រៀង​ខ្លួន ពេញទី ដើម្បី​ឧទ្ទិស​ជូន​បណ្ឌិត កែម ឡី៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
សង្គម​ស៊ីវិល​រំពឹង​ថា​ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​ថ្មី​នឹង​បន្ត​ចូល​រួម​លើក​ស្ទួយ​ប្រជាធិបតេយ្យ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។