បក្សប្រឆាំងចង់ឲ្យរដ្ឋាភិបាលបង្កើតគណៈកម្មការឯករាជ្យស៊ើបអង្កេតឃាតកម្មលោក កែម ឡី
2016.07.13
មន្ត្រីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ អំពាវនាវឲ្យមានការជួបគ្នាមួយរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សខ្លួន ដើម្បីស្នើសុំឲ្យរដ្ឋាភិបាលបង្កើតគណៈកម្មការឯករាជ្យមួយ ដោយមានអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស ចូលរួមក្នុងការស្វែងរកឃាតកពិតដែលបាញ់សម្លាប់លោកបណ្ឌិត កែម ឡី អ្នកឃ្លាំមើលផ្នែកអភិវឌ្ឍន៍សង្គម និងស្វែងអ្នកបញ្ជានៅពីក្រោយខ្នងនៃឃាតកម្មនេះ។
លោក អេង ឆៃអ៊ាង ប្រធានគណៈកម្មការទី១ នៃរដ្ឋសភា និងជាមន្ត្រីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ មានប្រសាសន៍នៅថ្ងៃទី១៣ កក្កដា ថា លោកចង់ឲ្យគណបក្សទាំងពីរជួបគ្នាតាមយន្តការដែលមានស្រាប់ គឺតាមរយៈក្រុមភាគតិច និងក្រុមភាគច្រើន។ លោកបញ្ជាក់ថា មូលហេតុដែលគណបក្សប្រឆាំងចង់ជួបបក្សកាន់អំណាចនោះ ដោយសារឃាតកម្មលើលោក ជា វិជ្ជា ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា និងឃាតកម្មលើលោក ឈុត វុទ្ធី ប្រធានអង្គការការពារធនធានធម្មជាតិ គឺសមត្ថកិច្ច ឬតុលាការមិនបានស្វែងរកឃាតកពិត និងអ្នកនៅពីក្រោយខ្នងយកមកផ្ដន្ទាទោសទេ។
សូមចាំស្ដាប់បទសម្ភាសន៍ផ្ទាល់ជាមួយលោក អេង ឆៃអ៊ាង និងមន្ត្រីនាំពាក្យគណបក្សប្រជាជន លោក សុខ ឥសាន៖...