គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (GDP) ទាមទារឱ្យរដ្ឋសភាឯកបក្សរបបក្រុងភ្នំពេញ ពន្យារពេលពិភាក្សា និងអនុម័តយល់ព្រមលើសន្ធិសញ្ញាបំពេញបន្ថែមលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ រវាងកម្ពុជា និងវៀតណាម។
គណបក្សប្រជាធិបតេយ្យមូលដ្ឋានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍នៅថ្ងៃទី៣ វិច្ឆិកាថា ក្នុងស្ថានភាពនយោបាយ ដែលកម្ពុជាមិនទាន់មានឯកភាពជាតិ និងក្នុងពេលដែលសភាជាតិគ្រប់គ្រងដោយគណបក្សតែមួយ ស្ថាប័ននីតិបញ្ញតិមួយនេះ ពុំគួរផ្តល់សច្ចាប័នលើសន្ធិសញ្ញា ឬកិច្ចព្រមព្រៀងលើបញ្ហាព្រំដែនឡើយ។ គណបក្សនេះសោកស្តាយជាខ្លាំងដែលរដ្ឋសភា គ្រោងពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ១៩៨៥ និងឆ្នាំ២០០៥ នៅថ្ងៃទី៤ វិច្ឆិកាស្អែកនេះ។ គណបក្សប្រជាធិបតេយ្យមូលដ្ឋានស្នើឱ្យរដ្ឋសភាធ្វើប្រជាមតិលើសន្ធិសញ្ញាបំពេញបន្ថែមជាមួយប្រទេសវៀតណាមនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។