"ការ​ចោទ​ប្រកាន់​របស់​លោក ហ៊ុន សែន ថា​អាមេរិក​សម្លាប់​បណ្ឌិត កែម ឡី ជា​ការ​ប្រមាថ​អាមេរិក"

ដោយ មាន ឫទ្ធិ
2018-03-18
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា លោក វីល្លៀម ហៃដ៍ (William Heidt) (ស្ដាំ) និង​អ្នក​សិក្សា​ការ​អភិវឌ្ឍ​សង្គម បណ្ឌិត កែម ឡី (ឆ្វេង)។
ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា លោក វីល្លៀម ហៃដ៍ (William Heidt) (ស្ដាំ) និង​អ្នក​សិក្សា​ការ​អភិវឌ្ឍ​សង្គម បណ្ឌិត កែម ឡី (ឆ្វេង)។
Photo courtesy of US Embassy in Cambodia

ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា លោក វីល្លៀម ហៃដ៍ (William Heidt) បាន​បដិសេធ​ខ្លាំងៗ ទៅនឹង​ការ​ចោទ​ប្រកាន់​របស់​លោក ហ៊ុន សែន ដែល​ថា​សហរដ្ឋអាមេរិក​ជា​អ្នក​នៅ​ពីក្រោយ​ឃាតកម្ម​លើ​លោក​បណ្ឌិត កែម ឡី។ លោក​ចាត់​ទុក​សម្ដី​ចោទប្រកាន់​ដោយ​គ្មាន​ភស្តុតាង​របស់​មេដឹកនាំ​ខ្មែរ​រូបនេះ ថា​ជា​រឿង​មិន​គួរ​គប្បី និង​ជា​ការ​ប្រមាថ​មួយ​ដល់​សហរដ្ឋអាមេរិក។

ប្រតិកម្ម​ធ្ងន់ៗ ពី​សំណាក់​ឯកអគ្គរដ្ឋទូត​អាមេរិក​រូប​នេះ ធ្វើឡើង​ក្រោយ​ពេល​ដែល​លោក ហ៊ុន សែន ថ្លែង​ពី​ប្រទេស​អូស្ត្រាលី ក្នុង​ពិធី​ជួបជុំ​មួយ​ជាមួយ​ក្រុម​ពលរដ្ឋ​ដែល​គាំទ្រ​លោក​នៅ​ទីនោះ ស្រប​ពេល​ដែល​លោក​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​-​អូស្ត្រាលី កាលពី​ចុង​សប្ដាហ៍​មុន។

ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា​លោក វីល្លៀម ហៃដ៍ ចាត់​ទុក​សម្ដី​របស់​លោក ហ៊ុន សែន ដែល​ថា​អាមេរិក ជា​អ្នក​នៅ​ពីក្រោយ​ឃាតកម្ម​ដ៏​កក្រើក​មួយ​លើ​លោក​បណ្ឌិត កែម ឡី កាលពី​ជិត​ពីរ​ឆ្នាំ​មុន ទាំង​កណ្ដាល​ថ្ងៃ នៅ​ក្រុងភ្នំពេញ នោះ​ថា​គឺជា​ការប្រមាថ​សហរដ្ឋ​អាមេរិក៖ «ខ្ញុំ​គ្រាន់តែ​ចង់​និយាយ​ខ្លះ ពាក់ព័ន្ធ​នឹង​ប្រសាសន៍ (លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន) នៅ​ទីក្រុង​ស៊ីដនី កាលពី​ចុង​សប្ដាហ៍​កន្លង​ទៅ​នេះ។ ជាពិសេស​ប្រសាសន៍ ដែល (លោក ហ៊ុន សែន) លើកឡើង​នៅ​ថ្ងៃ សុក្រ អំពី​សហរដ្ឋអាមេរិក និង​ព្រឹត្តិការណ៍​ដ៏​គួរ​ឲ្យ​សោកសៅ​បំផុត ជុំវិញ​ឃាតកម្ម​លើ​លោក កែម ឡី។ ការ​លើកឡើង​របស់​លោក មិន​ត្រឹមតែ មិន​គប្បី​ទាល់តែសោះ​ប៉ុណ្ណោះ​ទេ គឺ​ថែមទាំង​ជាការ​វាយប្រហារ ប្រមាថ​ទៅដល់​សហរដ្ឋអាមេរិក​ផង​ដែរ»

ក្នុង​កិច្ចសម្ភាសន៍​មួយ​ជាមួយ​ក្រុម​អ្នកសារព័ត៌មាន​ក្នុង​ពិធី​មួយ​នៅ​ខេត្ត​កំពង់ធំ កាលពី​ថ្ងៃ​ទី​១៨ មីនា វីល្លៀម ហៃដ៍ លោក​ថ្លែង​បន្ត​ថា នៅ​កម្ពុជា នរណាៗ​ក៏​ដឹង​ដែរ​ថា សហរដ្ឋអាមេរិក ជា​អ្នកគាំទ្រ​ដ៏​ខ្លាំងក្លា​មួយ ក្នុង​ការ​លើកស្ទួយ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ និង​គាំទ្រ​ដល់​អង្គការក្រៅរដ្ឋាភិបាល និង​សង្គម​ស៊ីវិល ដែល​ធ្វើការ​លើ​ផ្នែក​ទាំងនេះ។ លោក​ឯកអគ្គរដ្ឋទូត​គូស​បញ្ជាក់​ថា ទាំងនេះ គឺ​ដោយសារ​សហរដ្ឋអាមេរិក ជឿជាក់​ក្នុង​ការ​ជួយ​គាំទ្រ​ក្នុង​វិស័យ​ទាំងនេះ។ លោក​បន្ត​ថា ហេតុ​ដូច្នេះ​ហើយ ពាក់ព័ន្ធ​សំណុំរឿង​ឃាតកម្ម​នេះ សហរដ្ឋអាមេរិក តែងតែ​ប្រកាន់​ជំហរ​ដដែលៗ តាំងតែ​ពី​ថ្ងៃ​ដែល​លោក​បណ្ឌិត កែម ឡី ត្រូវ​បាន​ឃាតក​បាញ់សម្លាប់​មក​ម្ល៉េះ ថា សហរដ្ឋអាមេរិក​ទាមទារ​ឲ្យ​មានការ​ស៊ើបអង្កេត​មួយ ដោយ​ចំហ និង​មាន​តម្លាភាព ដោយសារតែ​រឿង​នេះ​ជា​សំណុំរឿង​សំខាន់​មួយ៖ «ឥឡូវ​យើង​ឃើញ​ហើយ ដោយសារតែ​ការ​លើកឡើង​គ្មាន​ហេតុផល​របស់​លោក ហ៊ុន សែន បែប​នេះ រឹតតែ​បញ្ជាក់​ឲ្យ​ឃើញ​កាន់​តែច្បាស់​ថា គេ​ត្រូវ​ធ្វើ​ការស៊ើបអង្កេត​នោះ ដោយ​ចំហ និង​មាន​តម្លាភាព ដើម្បី​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ ជឿ​លើ​ការស៊ើបអង្កេត និង​អ្វី​ដែល​បាន​កើត​ឡើង​លើ​លោក កែម ឡី»

លោក​បណ្ឌិត កែម ឡី គឺ​ជា​អ្នកស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម​ដ៏​ល្បីឈ្មោះ​បោះ​សំឡេង​ម្នាក់​នៅ​កម្ពុជា។ លោក​ត្រូវ​បាន​ខ្មាន់កាំភ្លើង​បាញ់សម្លាប់​នៅ​ព្រឹក​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៦ នៅឯ​ស្ដារ​ម៉ាត (Star Mart) ក្នុង​ស្ថានីយ​លក់​ប្រេងឥន្ធនៈ​កាល់តិច (Caltex)។ ឃាតកម្ម​នេះ ធ្វើឡើង​តែ​ពីរ​ថ្ងៃ​ក្រោយពី​លោក​បាន​បកស្រាយ​នៅ​ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាលពី​ថ្ងៃ​ទី​៨ កក្កដា ឆ្នាំ​២០១៦ អំពី​របាយការណ៍​របស់​អង្គការ​ឃ្លាំមើល​ពិភពលោក (Global Witness) ដែល​រកឃើញថា គ្រួសារ​ត្រកូល​ហ៊ុន​ចំនួន ២៧​នាក់ បាន​ក្ដោបក្ដាប់​មុខ​ជំនួញ​អាជីវកម្ម​ស្ទើរ​គ្រប់​ផ្នែក​នៅ​កម្ពុជា និង​មាន​ហ៊ុន​នៅ​ក្នុង​ក្រុមហ៊ុន​ប្រមាណ ១១៤។

គិត​មក​ទល់​ពេល​នេះ អាជ្ញាធរ​នៅ​មិនទាន់​វែកមុខ​រក​ឲ្យ​ឃើញ​អ្នកបញ្ជា​ពីក្រោយ​រឿង​ក្តី​ឃាតកម្ម​នេះ​នៅ​ឡើយ​ទេ ដោយ​សមត្ថកិច្ច​គ្រាន់តែ​បាន​ចាប់ខ្លួន​បុរស​ម្នាក់​ឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ ហើយ​ក្រោយ​មក តុលាការ​បាន​កាត់ទោស​ឲ្យ​ជន​រូប​នេះ ជាប់ពន្ធនាគារ​អស់​មួយ​ជីវិត ពី​បទ​ឃាតកម្ម​គិតទុក​ជាមុន។ ការ​កាត់ទោស​នេះ គឺ​ដោយ​ផ្អែក​តាម​ចម្លើយ​សារភាព​របស់ ជួប សម្លាប់ នេះ​តែ​ប៉ុណ្ណោះ ហើយ​សំណុំ​រឿង​នេះ នៅ​បន្សល់ទុក​ចម្ងល់​សង្ស័យ​ជាច្រើន​រាប់មិនអស់​ដែល​អាជ្ញាធរ​មិន​បាន​ធ្វើ​កា​រសើប​អង្កេត​បន្ថែម។

សហគមន៍​ជាតិ និង​អន្តរជាតិ​ចាត់ទុកថា ជួប សម្លាប់ ជា​ឃាតក​សិប្បនិម្មិត ហើយ​ថា ករណី​ឃាតកម្ម​លើ​លោក​បណ្ឌិត កែម ឡី នេះ មិន​ខុស​ពី​ឃាតកម្ម​លោក ជា វិជ្ជា ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​សមត្ថកិច្ច​បង្កើត​ឃាតក​សិប្បនិម្មិត ឈ្មោះ ប៊ន សំណាង និង សុខ សំអឿន នោះ​ឡើយ។

លោក​បណ្ឌិត កែម ឡី ត្រូវ​បាន​សាធារណជន​ជាច្រើន​បាន​ស្គាល់​លោក​តាមរយៈ​ការវិភាគ​លើ​បញ្ហា​សង្គម ស្ថានភាព​នយោបាយ សិទ្ធិមនុស្ស ការ​អភិវឌ្ឍ​ប្រទេស នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាតិ និង​អន្តរជាតិ ហើយ​លោក​ត្រូវ​បាន​ពលរដ្ឋ​ខ្មែរ​ដែល​គាំទ្រ​ការវិភាគ​របស់​លោក ហៅថា​ជា​អ្នកវិភាគ​ឯករាជ្យ ដែល​ហ៊ាន​និយាយ​រិះគន់​ចំៗ​ទាក់ទង​នឹង​ភាព​អសកម្ម​របស់​រដ្ឋាភិបាល និង​បញ្ហា​ផ្សេងៗ​ទៀត ទោះបីជា​លោក​បាន​ដឹង​ជាមុន​ថា លោក​ប្រឈម​នឹង​ការ​បាញ់​សម្លាប់​ដោយ​ប្រការ​ណាមួយ​ក្ដី។ ក្រោយ​មរណភាព​របស់​លោក ពលរដ្ឋ​ខ្មែរ​នៅ​ទូទាំង​ពិភពលោក បាន​ហៅ​លោក​ព្រមៗ​គ្នា​ថា ជា​វីរបុរស​ក្នុង​បេះដូង និង​ព្រលឹង​ខ្មែរ។

អ្វី​ដែល​រឹតតែ​បន្ថែម​កម្ដៅ​មក​ដុត​បញ្ឆេះ​លើ​សំណុំរឿង​ឃាតកម្ម​ដែល​មិនទាន់​ដោះស្រាយ​ចេញ​នេះ គឺ​ស្រប​ពេល​ដែល​លោក ហ៊ុន សែន ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​-​អូស្ត្រាលី កាលពី​ថ្ងៃទី​១៦ មីនា ថ្លែង​ក្នុង​ពិធី​ជួបជុំ​សំណេះសំណាល​ជាមួយ​ក្រុម​អ្នកគាំទ្រ​រូបលោក នៅ​ទីក្រុង​ស៊ីដនី លោក ហ៊ុន សែន បាន​ធ្វើ​ការ​ទម្លាយ​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ​ថា មាន​ចារកម្ម​ដែល​ជា​បាតដៃ​ទី​បី ជា​អ្នក​នៅ​ពីក្រោយ​ឃាតកម្ម​នេះ ដែល​លោក​ចង់​សំដៅ​ទៅ​សហរដ្ឋអាមេរិក។ ពេលនោះ លោក ហ៊ុន សែន ធ្វើជា​ថ្លែង​សារ​ប្រាប់​ទៅ​ភរិយា​លោក កែម ឡី អ្នកស្រី ប៊ូ រចនា ដែល​កំពុង​ចូលរួម​ដឹកនាំ​ធ្វើបាតុកម្ម​ប្រឆាំង​នឹង​វត្តមាន​របស់​លោក​នៅ​ទីនោះ ថា អ្នកស្រី​កំពុង​ប្រព្រឹត្តិ​កំហុស​ឆ្គង​ធ្ងន់ធ្ងរ​ណាស់ ដែល​បាន​យក​លោក​ធ្វើជា​សត្រូវ ព្រោះ​លោក​ធ្លាប់​បាន​ចេញ​លុយ​ថ្លៃ​បបរ និង​ថ្លៃ​ធ្វើ​ចេតិយ​លោក​បណ្ឌិត កែម ឡី ថែម​ទៀត​ផង ហើយ​ថា លោក​មិនដែល​ស្អប់​លោក កែម ឡី នោះ​ឡើយ ពោល​គឺ​មានតែ​គោរព​ការវិភាគ​របស់​លោក កែម ឡី។

ផ្ទុយ​ពី​ការ​ថ្លែង​អះអាង​របស់​លោក ហ៊ុន សែន នេះ ភរិយា​លោក​បណ្ឌិត កែម ឡី អ្នកស្រី ប៊ូ រចនា បាន​ឆ្លើយតប​ភ្លាមៗ​ពី​កន្លែង​ដែល​អ្នកស្រី​ចូលរួម​ធ្វើបាតុកម្ម​ប្រឆាំង​នឹង​វត្តមាន​របស់​លោក ហ៊ុន សែន ក្នុង​ក្រុង​ស៊ីដនី ជាមួយ​នឹង​ក្រុម​អ្នក​តវ៉ា​ច្រើន​រយ​នាក់ ច្រានចោល​ការ​អះអាង​របស់​លោក ហ៊ុន សែន នេះ។ អ្នកស្រី​ថា អ្នកស្រី​មិន​ជឿ​លើ​ការ​លើកឡើង​បែប​ពុតត្បុត​របស់​លោក ហ៊ុន សែន នេះ​ទេ។ «»

ដោយឡែក​សម្រាប់​អ្នកវិភាគ​នយោបាយ​រួម​អាជីព លោក​បណ្ឌិត មាស នី វិញ លោក​បាន​ថ្លែងប្រាប់​អាស៊ីសេរី កាលពី​ថ្ងៃ​ទី​១៨ មីនា ថា ជុំវិញ​ករណី​ឃាតកម្ម​លោក​បណ្ឌិត កែម ឡី នេះ ការណ៍​ដែល​រដ្ឋាភិបាល​នៅតែ​មិនទាន់​រក​ឃើញ​ថា តើ​អ្នក​ណា​ខ្លះ​នៅ​ពីក្រោយ​ឃាតកម្ម​នេះ គឺជា​ការ​បង្ហាញ​ឲ្យ​ឃើញ​ពី​កម្សោយ​ប្រព័ន្ធ​ចារកម្ម និង​ប្រព័ន្ធ​យុត្តិធម៌​របស់​របប​លោក ហ៊ុន សែ។ «»

លោក​បណ្ឌិត មាស នី ជំរុញ​ថា ប្រសិន​បើ​របប​ក្រុងភ្នំពេញ​មាន​ភស្តុតាង​ជាក់លាក់​ដូច​តាម​ការ​អះអាង​របស់​លោក ហ៊ុន សែន មែន​នោះ នោះ​របប​របស់​លោក គួរតែ​ប្ដឹង​សហរដ្ឋអាមេរិក​ជា​ផ្លូវការ​តែម្ដង​ទៅ ជា​ជាង​គ្រាន់តែ​ជា​ការ​ចោទប្រកាន់​តាម​មាត់​ចោល​ដូច្នេះ ដែល​គ្រាន់តែ​ជា​ការ​លាប​ពណ៌​តែប៉ុណ្ណោះ។

ក្រៅពី​ការ​ឆ្លើយ​តប​ធ្ងន់ៗ​របស់​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​មក​លើ​ការ​ចោទ​របស់​លោក ហ៊ុន សែន ដែល​ថា​អាមេរិក​ជា​អ្នក​នៅ​ពីក្រោយ​ឃាតកម្ម​លោក​បណ្ឌិត កែម ឡី នោះ ឯកអគ្គរដ្ឋទូត​អាមេរិក ក៏បាន​ហៅ​សម្ដី​របស់​លោក ហ៊ុន សែន ដែល​លោក​អះអាង​ថា លោក ជុន ច័ន្ទបុត្រ កំពុង​ភ័យខ្លាច​អំពី​សុវត្ថិភាព​របស់​លោក ហើយ​បាន​ស្នើ​ឲ្យ​ឧត្ដមសេនីយ៍​មួយ​រូប​របស់​លោក ហ៊ុន សែន ឲ្យ​ជួយ​ការពារ​លោក ព្រោះ​ខ្លាច​អាមេរិក​សម្លាប់​នោះ ថា​ជា​ការ​លើកឡើង​បែប​ផ្ដេសផ្ដាស និង​គ្មាន​តម្លៃ​អ្វី​គួរ ឲ្យ​លើក​យក​មក​ពិចារណា​ឡើយ៖ «មានរឿង​មួយទៀត ដែល​ខ្ញុំ​កត់សម្គាល់​ដែរ គឺ​ម្សិលមិញ​នេះ និង ព្រឹក​នេះ គឺ​ពាក់ព័ន្ធ​នឹង​ការ​លើកឡើង អំពី​អ្នករាយការណ៍​របស់​វិទ្យុ​អាស៊ីសេរី លោក ជុន ច័ន្ទបុត្រ និង​ការ​លើកឡើង​ថា លោក​ភ័យខ្លាច អំពី​សុវត្ថិភាព​របស់​លោក នៅ​សហរដ្ឋអាមេរិក ឬ​ថា​គាត់​រង​សម្ពាធ​ពី​រដ្ឋាភិបាល​សហរដ្ឋអាមេរិក។ ខ្ញុំ​គិត​ថា ខ្ញុំ​មិនដែល​បាន​ជួប​លោក ជុន ច័ន្ទបុត្រ ដោយ​ផ្ទាល់​ម្តង​ណា​ទេ។ ដូច្នេះ ខ្ញុំ​មិន​ដឹង​ស្ថានភាព​លោក​យ៉ាងណា​នោះ​ទេ។ ប៉ុន្តែ ខ្ញុំ​ចង់​ឲ្យ​អស់លោក សាក​គិត​ទៅ​មើល អំពី​ស្ថានភាព​ពិតប្រាកដ​នៅ​សហរដ្ឋអាមេរិក។ រាល់ថ្ងៃ មាន​អ្នករាយការណ៍​ព័ត៌មាន រាប់ម៉ឺន​នាក់ សរសេរ​ព័ត៌មាន​ជាប្រចាំ។ ពួកគាត់​សរសេរ​ព័ត៌មាន ទាំង​គាំទ្រ​រដ្ឋាភិបាល​អាមេរិក និង រិះគន់​រដ្ឋាភិបាល​អាមេរិក។ ពួកគាត់​សរសេរ​ព័ត៌មាន​ដោយ​សេរី ដូចគ្នា​នេះ​ដែរ អំពី​ប្រទេស​ដទៃ ដូចជា​ប្រទេស​ចិន ប្រទេស​រុស្សី ទាំង​ប្រទេស​ធំ ប្រទេស​តូច។ ជា​ការ​ពិត សហរដ្ឋអាមេរិក ជា​ប្រទេស​ដែល​ផ្ដល់​បរិយាកាស​បើក​ទូលាយ ធំ​ជាងគេ​បំផុត​នៅ​លើ​ពិភពលោក សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ។ ខ្ញុំ​សូម​ជម្រាប​ជូន​អស់លោក​ថា គ្មាន​អ្នកសារព័ត៌មាន​ណា​ម្នាក់​ភ័យខ្លាច​ទាល់តែសោះ។ សូម្បីតែ​ម្នាក់​ក៏​គ្មាន​ផង។ ដូច្នេះ មែនទែន​ទៅ ការណ៍​ដែល​លើកឡើង​ថា លោក ជុន ច័ន្ទបុត្រ រង​ការភ័យខ្លាច នៅ​សហរដ្ឋអាមេរិក​បែបនេះ គឺជា​ការ​លើកឡើង​ផ្ដេសផ្ដាស និង​គ្មាន​តម្លៃ​អ្វី​បន្តិច​ណា​សោះ ដែល​ត្រូវ​យក​រឿង​នេះ​មក​ជជែក​នោះ។ ដូច្នេះ ទាំងនេះ​គឺ​ការ​ឆ្លើយតប​ទៅនឹង ព្រឹត្តិការណ៍​ដែល​កើតឡើង​នៅ​ចុង​សប្ដាហ៍​កន្លង​ទៅ​នេះ»

ភ្លាមៗ​ក្រោយពី​ការ​អះអាង​របស់​លោក ហ៊ុន សែន នេះ អនុប្រធាន​ការ​ផ្សាយ​វិទ្យុ​អាស៊ីសេរី​ជា​ភាសា​ខ្មែរ​នេះ បាន​អញ្ជើញ​ឲ្យ​លោក ហ៊ុន សែន ចូលរួម​ក្នុង​កម្មវិធី​ផ្សាយ​វេទិកា​អ្នក​ស្តាប់​អាស៊ីសេរី ផ្ទាល់​តែម្ដង ដើម្បី​ឲ្យ​លោក​លាតត្រដាង​ការពិត​ទៅ​សាធារណជន​នូវ​អ្វី​ដែល​លោក​អះអាង​ថា លោក ជុន ច័ន្ទបុត្រ ជា​ចារកម្ម​របស់​លោក ហ៊ុន សែន មែន​នោះ។ «»

គិត​មក​ទល់​ពេល​នេះ ទាំង​លោក ហ៊ុន សែន ទាំង​របប​ក្រុងភ្នំពេញ ព្រមទាំង​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​លោក នៅតែ​រក្សា​ភាព​ស្ងៀមស្ងាត់ និង​មិន​ទាន់​ធ្វើការ​ឆ្លើយ​តប​ផ្លូវការ​ណាមួយ​ជុំវិញ​ការ​អញ្ជើញ​របស់​អនុប្រធាន​ការផ្សាយ​វិទ្យុ​អាស៊ីសេរី​ជា​ភាសាខ្មែរ គឺ​លោក ជុន ច័ន្ទបុត្រ នេះ ឲ្យ​លោក ហ៊ុន សែន មក​លាតត្រដាង​ការ​ពិត​ក្នុង​កម្មវិធី​វេទិកា​អ្នក​ស្ដាប់​អាស៊ីសេរី​នេះ នៅឡើយ​ទេ។

ទំនាក់ទំនង​រវាង​សហរដ្ឋអាមេរិក និង​របប​ក្រុងភ្នំពេញ​ក្នុង​អាណត្តិ​ទី​៥​នេះ បាន​ធ្លាក់​ចុះ​ដល់​កម្រិត​ទាប និង​ដុនដាប​បំផុត​មិន​ធ្លាប់​មាន​ពីមុន​មក តាំង​ពី​ក្រោយ​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស​ឆ្នាំ​១៩៩១​មក ក្រោយពេល​របប​ក្រុងភ្នំពេញ​បាន​ចោទប្រកាន់​ជារឿយៗ​ថា សហរដ្ឋអាមេរិក​ជា​អ្នក​នៅ​ពីក្រោយ​បក្ស​ប្រឆាំង ក្នុង​ការ​ដឹកនាំ​ឆ្ពោះ​ទៅ​រក​ការ​ផ្ដួល​រលំ​របប​លោក ហ៊ុន សែន តាមរយៈ​ការ​ធ្វើ​បដិវត្ត​ពណ៌ និង​ការ​ជួយ​ឧបត្ថម្ភ​ផ្សេងៗ ក្រោម​រូបភាព​ដើម្បី​លើកស្ទួយ​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស។ យ៉ាងណាក៏ដោយ របប​ក្រុងភ្នំពេញ មិន​ទាន់​បាន​ចាត់​វិធានការណ៍​ផ្លូវច្បាប់​ណាមួយ​ប្ដឹង​ប្រឆាំង​សហរដ្ឋអាមេរិក ឬ​ក្រុម​ប្រទេស​លោក​ខាង​លិច ដោយ​ប្រើ​យន្តការ​តុលាការ​អន្តរជាតិ ឬ​អង្គការ​សហប្រជាជាតិ ឬក៏​ឈាន​ទៅ​ដល់​ការ​បណ្ដេញ ឬ​បំបិទ​ស្ថានទូត​អាមេរិក​ចេញពី​ទឹកដី​កម្ពុជា​នៅឡើយ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (6)
Share

អ្នក​អាន​អនាមិក

ពី Khmer rouge murder still alive

tmil dictator Hun Sen feared his own karma "inner cycle" like Saddam/Gaddafi fated death...dead man HS walking come closer and closer day by day,inch by inch...ton of crimes he committed...millions innocent suffering...millions innocent are cursing this evil and wish him dead in hell rather than later.We all remembered in killing fields in 1975-1979,that evil Hun Sen/Pol Pot used this killing machine strategy to wipe out all of Cambodian people from the world map.[step-1]notorious Hun Sen/Pol Pot selected all kinds of khmer people levels to separated them away in easier to kill/control freak,[step-2]evil Hun Sen/Pol Pot setup their killing schemes machine by two different categories,(A)evil Pol Pot accused to evil Hun Sen as NVC's espionage to killed Cambodian people everywhere days and nights,(B)evil Hun Sen accused to evil Pol Pot as the west's espionage and killed all Cambodian people days and nights too,and now this evil Hun Sen is trying to uses this the same tactic again"see craziest tmil HunSen right now starts to accused everybody to whatever he wants".This is the best time to all Khmer people and all Khmer political parties to wake up on time to determinate this horrific crime out of human society.Remember!!!!one man can't stand one leg for hours and why we take a time for so long???,this evil man should be done for long-long times ago.

Mar 20, 2018 07:58 PM

អ្នក​អាន​អនាមិក

ពី Khmer rouge murder still alive

tmil dictator Hun Sen feared his own karma "inner cycle" like Saddam/Gaddafi fated death...dead man HS walking come closer and closer day by day,inch by inch...ton of crimes he committed...millions innocent suffering...millions innocent are cursing this evil and wish him dead in hell rather than later.We all remembered in killing fields in 1975-1979,that evil Hun Sen/Pol Pot used this killing machine strategy to wipe out all of Cambodian people from the world map.[step-1]notorious Hun Sen/Pol Pot selected all kinds of khmer people levels to separated them away in easier to kill/control freak,[step-2]evil Hun Sen/Pol Pot setup their killing schemes machine by two different categories,(A)evil Pol Pot accused to evil Hun Sen as NVC's espionage to killed Cambodian people everywhere days and nights,(B)evil Hun Sen accused to evil Pol Pot as the west's espionage and killed all Cambodian people days and nights too,and now this evil Hun Sen is trying to uses this the same tactic again"see craziest tmil HunSen right now starts to accused everybody to whatever he wants".This is the best time to all Khmer people and all Khmer political parties to wake up on time to determinate this horrific crime out of human society.Remember!!!!one man can't stand one leg for hours and why we take a time for so long???,this evil man should be done for long-long times ago.

Mar 20, 2018 07:54 PM

អ្នក​អាន​អនាមិក

ពី Phnom Penh

ហ៊ុន - សែនដឹងខ្លួនឯងថាជីវិតរបស់គាត់នឹងបញ្ចប់ក្នុងពេលឆាប់ៗ។
ឥឡូវនេះគាត់ដឹងថាអាមេរិចអាចបញ្ឈប់គាត់ពីការធ្វើទុក្ខដល់ប្រជាជនខ្មែរនិងគណបក្សសង្គ្រោះជាតិ។ នេះគឺជាការពិតអ្នកណាដែលចាប់ខ្លួនលោកកឹមសុខាគឺតើសហរដ្ឋអាមេរិកឬហ៊ុនសែន? តើអ្នកណាដែលរំលាយគណបក្សសង្គ្រោះជាតិហ៊ុនសែនឬអាមេរិច? ហ៊ុនសែនលេងល្ខោនសម្រាប់ប្រទេសចិនរបស់គាត់មើល។ 非常好,一眼海盜兄弟.

Mar 20, 2018 01:05 AM

អ្នក​អាន​អនាមិក

** មេបោក ហ៑ុន សែន ប្រើល្បិចទុច្ចរឹត ស្អីទៀតហើយ ! **

Mar 19, 2018 09:39 PM

អ្នក​អាន​អនាមិក

This Dictator doesn't know who he is playing with! The U.S. can shoot a laser beam over his resident and listen to all of his conversations. Don't play with FIRE, you'll get BURN!

Mar 19, 2018 04:11 PM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល