លោក ហ៊ុន សែន ជំរុញ​ឱ្យ​ជនរងគ្រោះ​ដោយសារ​រលំ​បាក់​អគារ​ដាក់​បណ្ដឹង​ទារ​សំណង

ដោយ មាន ឫទ្ធិ
2019-06-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក ហ៊ុន សែន ចុះ​សួរសុខទុក្ខជនរងគ្រោះ​ដោយសារ​រលំបាក់​អគារ នៅ​ខេត្ត​ព្រះសីហនុ។
លោក ហ៊ុន សែន ចុះ​សួរសុខទុក្ខជនរងគ្រោះ​ដោយសារ​រលំបាក់​អគារ នៅ​ខេត្ត​ព្រះសីហនុ។
រូប​ពី​ហ្វេសប៊ុក​លោក ហ៊ុន សែន

មេដឹកនាំ​របប​ក្រុងភ្នំពេញ ជំរុញ​ឱ្យ​គ្រួសារ​ជនរងគ្រោះ​និង​អ្នក​ខូចខាត​ទ្រព្យ​សម្បត្តិ​ដោយសារ​ការ​រលំ​បាក់​អគារ​កម្ពស់ ៧​ជាន់​នៅ​ក្រុងព្រះសីហនុ ដាក់​បណ្ដឹង​ទៅ​តុលាការ​ដើម្បី​ទាមទារ​សំណង ប៉ុន្តែ​មិនបាន​ប្រកាស​ផ្ដល់​មេធាវី ឬ​ជួយ​សម្របសម្រួល​ផ្លូវច្បាប់​នោះ​ទេ។ គ្រួសារ​ជនរងគ្រោះ និង​សង្គម​ស៊ីវិល ស្នើ​សុំ​ឱ្យ​រដ្ឋាភិបាល​ឯក​បក្ស​ជួយ​ផ្ដល់​សេវា​ផ្លូវច្បាប់​ដល់​គ្រួសារ​ជនរងគ្រោះ ព្រោះ​ពួកគាត់​សុទ្ធតែ​មានបំណង​ប្ដឹង​ទៅ​តុលាការ​ដើម្បី​ទាមទារ​យុត្តិធម៌។

លោក ហ៊ុន សែន បាន​ប្រកាស​ថា រដ្ឋាភិបាល​របស់​លោក ទទួលខុសត្រូវ​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​តែ​ចំពោះ ពលរដ្ឋ​ដែល​ស្លាប់​និង​របួស​នោះ​ទេ ចំណែក​ម្ចាស់​ទ្រព្យសម្បត្តិ​ផ្សេងៗ​ទៀត ដែល​រង​ការខូចខាត ដោយសារ​ការ​រលំ​បាក់​អគារ​របស់​ជន​ជនជាតិ​ចិន ស្ថិតនៅ​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ​នោះ គឺ​មិន​ទទួលខុសត្រូវ​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ឡើយ ព្រោះ​ពុំ​មាន​អ្នករបួស ឬ​គ្រោះថ្នាក់​ដល់​អាយុជីវិត។

លោក ហ៊ុន សែន បាន​សរសេរ​នៅ​សារ​នៅ​ក្នុង​ខមមិន (Comment) លើ​ហ្វេសប៊ុក (Facebook) របស់​លោក​ឆ្លើយតប​ថា អ្នកប្រើប្រាស់​បណ្ដាញ​នៅ​លើកឡើង​ច្រំ​ដែល​អំពី​ជនជាតិ​ជប៉ុន​ដែល​ហាង​គាត់​ត្រូវ​បំផ្លាញ​ដោយ​អគារ​រលំ​សង្កត់​លើ។ លោក​បញ្ជាក់​ជាថ្មី​ថា ប្រសិនបើ​គាត់​ស្លាប់ ឬ​របួស​គាត់​នឹង ទទួល​បាន​ជំនួយ​ដូច​ពលរដ្ឋ​ខ្មែរ​ដែរ តែ​នេះ​ជា​ការ​ខូចខាត​ទ្រព្យសម្បត្តិ គឺ​ត្រូវ​ដោះស្រាយ​តាម​ផ្លូវ តុលាការ ដែល​គាត់​ត្រូវ​ដាក់​ពាក្យ​ប្ដឹង​ដើម្បី​ទាមទារ​សំណង។ លោក ហ៊ុន សែន បន្ថែម​ថា មិន​គ្រាន់ ហាង​ជប៉ុន​នោះ​ទេ សូម្បីតែ​គ្រួសារ​ជនរងគ្រោះ​ដែល​ស្លាប់ និង​របួស ដែល​បាន​ជំនួយ​ឧបត្ថម្ភ​រួច ហើយ​ក៏​មាន​សិទ្ធិ​ដាក់​បណ្ដឹង​ទៅ​តុលាការ ដើម្បី​ទាមទារ​សំណង​ផង​ដែរ។ ចំណែក​ម្ចាស់​ទ្រព្យ សម្បត្តិ​ដទៃ​ទៀត ដូចជា​ម្ចាស់​យានដ្ឋាន​អរុណរះ​ដែល​រង​ការខូចខាត ក៏​ត្រូវ​ដាក់​បណ្ដឹង​ដូចគ្នា​។

ទោះ​យ៉ាងណា​ក៏ដោយ លោក ហ៊ុន សែន មិន​បាន​ប្រកាស​ថា លោក​នឹង​ជួយ​សម្របសម្រួល​ផ្លូវ ច្បាប់​ឬ​ជួយ​ផ្ដល់​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​របស់​លោក​ដល់​ក្រុម​គ្រួសារ​អ្នករងគ្រោះ និង​គ្រួសារ​អ្នក​ខូច ខាត​ទ្រព្យសម្បត្តិ​នោះ​ទេ។

គ្រួសារ​ជនរងគ្រោះ និង​កម្មករ​សំណង់​ដែល​រង​បួស លើកឡើង​ថា ពួកគាត់​សុទ្ធតែ​មាន​បំណង​ចង់ ដាក់​បណ្ដឹង​ដើម្បី​ទាមទារ​សំណង់​ពី​ក្រុមហ៊ុន​ចិន និង​ទាមទារ​ឱ្យ​តុលាការ​ផ្ដន្ទាទោស​ចំពោះ​ថៅកែ ជនជាតិ​ចិន​នោះ​តាម​ច្បាប់។

កម្មករ​សំណង់​ដែល​រងរបួស​នៅ​ខេត្ត​ព្រៃវែង លោក ជា ដា អាយុ ២៩​ឆ្នាំ​រៀបរាប់​ថា លោក​នៅ​តែ​មាន អារម្មណ៍​ភិតភ័យ​នៅឡើយ​រហូត​មក​ដល់​ពេល​នេះ ហើយ​មិន​ដឹង​ពី​របៀប​ប្ដឹងផ្ដល់​ទៅ​តុលាការ នោះទេ ប៉ុន្តែ​លោក​មានបំណង​ចង់​ប្តឹង​ទៅ​តុលាការ​ដើម្បី​ទារ​សំណង់​ជំងឺ​ចិត្ត​។ លោក​ស្នើ​សុំ​ឱ្យ​រដ្ឋាភិបាល​ជួយ​ផ្តល់​មេធាវី និង​ជួយ​សម្របសម្រួល​ផ្លូវច្បាប់ ព្រោះ​លោក​មិន​សុខចិត្ត​នោះ​ទេ ដោយសារ ហេតុការណ៍​រលំ​បាក់​អគារ​របស់​ថៅកែ​ជនជាតិ​ចិន​នោះ បាន​ធ្វើ​ឱ្យ​លោក​និង​ប្អូនប្រុស​បង្កើត​រង របួស​ធ្ងន់ធ្ងរ ចំណែក​ពូ​និង​ក្មួយបង្កើត​របស់​លោក ត្រូវ​ស្លាប់​បាត់បង់​ជីវិត​យ៉ាង​អាណោចអាធ័ម​ជាទី​បំផុត៖ «ខ្ញុំ​មាន​គម្រោង​ចង់​ប្ដឹង​ដែរ។ សូម​ឱ្យ​ជួយ​ជនរងគ្រោះ និង​អ្នក​ដែល​ស្លាប់​ផង»

កម្មករ​សំណង់​ដែល​រស់រាន​មាន​ជីវិត​ម្នាក់ទៀត​នៅ​ខេត្ត​កំពត លោក ភួង ផេត រៀបរាប់​ថា លោក បាន​ជជែក​ជាមួយ​មេការ​សំណង់​របស់​លោក​រួចរាល់​ហើយ ដើម្បី​ដាក់​បណ្ដឹង​ទាមទារ​សំណង​ជំងឺ ចិត្ត និង​ប្រាក់ខែ​របស់​លោក​ដែល​មិន​ទាន់​បាន​បើក៖ «ខ្ញុំ​សូម​ប្ដឹង​ទាមទារ​សំណង់​ដែរ ប៉ុន្តែ​ខាង​មេការ​របស់ខ្ញុំ​គេ​ថា ចាំ​ចប់​បុណ្យ​៧​ថ្ងៃ​សិន ចាំ​ទៅ​តវ៉ា​ទាំងអស់​គ្នា»

គ្រួសារ​ជនរងគ្រោះ​មួយទៀត​នៅ​ខេត្ត​ក្រចេះ​គឺ​លោក ឈុំ ចិន្តា រៀបរាប់​ថា ឪពុក​និង​ម្ដាយ​របស់​លោក​បាន​ស្លាប់ ចំណែក​ប្អូនស្រី​របស់​លោក​របួសធ្ងន់ ក្រោយ​ជាប់​ក្នុង​គំនរ​សំណង់​បាក់​បែង​ជាង ២០​ម៉ោង​។ យុវជន​រូប​នេះ ក៏​មាន​បំណង​ដាក់​បណ្ដឹង​ទាមទារ​យុត្តិធម៌​ជូន​សព​ឪពុកម្ដាយ​និង​ប្អូនស្រី ដែល​រង​របួស​ដែរ និង​ស្នើ​សុំ​ឱ្យ​រដ្ឋាភិបាល​ជួយ​ផ្តល់​សេវា​ផ្លូវច្បាប់ ព្រោះ​លោក​ពុំ​សូវ​យល់ដឹង​អំពី រឿង៖ «ខ្ញុំ​ចង់​ទាមទារ​៥​ម៉ឺន​ដុល្លារ​សម្រាប់​សាកសព​មួយ។ សព​ប៉ា ខ្ញុំ​មួយ សព​ម្ដាយ​ខ្ញុំ​មួយ ហើយ​ប្អូនស្រី​ខ្ញុំ​រង​របួស​។ អ្នក​រងរបួស ខ្ញុំ​ទាមទារ​សំណង​ផ្សេងទៀត។ ចំពោះ​ការ​ផ្ដន្ទាទោស​ទុក​ឱ្យ​ច្បាប់​ជា​អ្នក​សម្រេច​ទៅ»

កាលពី​ថ្ងៃ​ទី​២២ ខែ​មិថុនា អគារ​កម្ពស់​៧​ជាន់​ដែល​កំពុង​សាងសង់​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត និង​វិនិយោគ​ដោយ​ជនជាតិ​ចិន បាន​បាក់​រលំ​បណ្ដាល​ឱ្យ​មាន​កម្មករ​សំណង់​ស្លាប់​២៨​នាក់ និង​របួស​២៦ នាក់។ អាគារ​នេះ ក៏បាន​បាក់​រលំ​សង្កត់​លើ​ភោជនីយដ្ឋាន​របស់​ជនជាតិ​ជប៉ុន និង​យានដ្ឋាន​អរុណរៈ​ដែល​នៅ​ជាប់​អគារ​នោះ​ខ្ទេចខ្ទី​អស់​ដែរ។

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) ប្រចាំខេត្ត​ព្រះសីហនុ អ្នកស្រី ជៀប សុធារី ទទួលស្គាល់ថា គ្រួសារ​ជនរងគ្រោះ​ឬ​អ្នក​ដែល​រង​របួស​ផ្ទាល់ និង​ម្ចាស់​ទ្រព្យសម្បត្តិ​ដែល​រង​ការ​ខូចខាត មាន​សិទ្ធិ​ដាក់​បណ្ដឹង​ទៅ​តុលាការ​ដើម្បី​ទាមទារ​សំណង​ជំងឺ​ចិត្ត។ អ្នកស្រី​អំពាវនាវ​ថា ប្រសិន​គ្រួសារ​ជនរងគ្រោះ​មានបំណង​ដាក់​បណ្ដឹង​នោះ ពួកគេ​អាច​ទាក់ទង​ទៅ​មន្ត្រី​អាដហុក​ដែល​ប្រចាំការ នៅ​តាម​ខេត្ត​ដែល​ពលរដ្ឋ​កំពុង​រស់​នៅ​ដើម្បី​ប្រឹក្សា​យោបល់​ពី​ផ្លូវច្បាប់​និង​ដាក់​បណ្ដឹង​ដោយ​មិន​ចាំ បាច់​ធ្វើដំណើរ​ទៅ​តុលាការ​ខេត្ត​ព្រះសីហនុ​ខ្លួនឯង​ក៏បាន​។ ទន្ទឹមគ្នា​នេះ អាដហុក ក៏​អាច​ផ្ដល់​មេធាវី ដល់​ជនរងគ្រោះ​ដែរ ប្រសិនបើ​ពួកគាត់​ត្រូវការ​។ ទោះ​យ៉ាង​ណា​ក្តី អ្នកស្រី​យល់​ថា រដ្ឋាភិបាល​មាន​កាតព្វកិច្ច​ក្នុង​ការ​ផ្តល់​សេវា​ផ្លូវ​ជូន​ជនរងគ្រោះ ព្រោះ​ករណី​នេះ​គឺជា​រឿង​ធ្ងន់ធ្ងរ​បំផុត។

ស្រដៀង​គ្នា​នេះ អគ្គលេខាធិការ​សហព័ន្ធ​សហជីព​កម្មករ​សំណង់ និង​ព្រៃឈើ (BWTUC)​លោក​យ៉ាន់ ធី លើកឡើង​ថា រដ្ឋាភិបាល​គួរតែ​មាន​ក្រុមការងារ ឬ​គណៈកម្មការ​មួយ​ដើម្បី​ចាំ​សម្របសម្រួល ឬក៏​ទទួល​បណ្ដឹង​របស់​ជនរងគ្រោះ​ទាំងអស់​នោះ ដើម្បី​ដាក់​ទៅ​តុលាការ ព្រោះ​ប្រសិនបើ​ឱ្យ​គ្រួសារ​ជន រងគ្រោះ​ដាក់ពាក្យ​ទៅ​តុលាការ​ដោយ​ខ្លួន​គឺ​អាច​ពិបាក​ដោយសារ​ពួកគាត់​ខ្វះ​ចំណេះដឹង​និង​ក្រីក្រ៖ «ដោយសារ​ជីវភាព និង​ចំណេះដឹង​របស់​គាត់​គឺ​មិន​ដឹង​ស្វះស្វែង រក​ផ្លូវច្បាប់​តាម​ណា​ទេ។ មានតែ​រដ្ឋាភិបាល​ជួយ​សម្របសម្រួល​ទៅ ហើយ​កន្លងមក​លោក​នាយក រដ្ឋមន្ត្រី​ក៏​មាន​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​របស់​គាត់​ដែរ។ ខ្ញុំ​គិត​ថា ប្រសិនបើ​តុលាការ មាន​ឆន្ទៈ​ក្នុង​ការ ជួយ​រក​យុត្តិធម៌​ជូន​ជនរងគ្រោះ​នៅតែ​អាច​ទាមទារ​សំណង់​បាន ទោះបីជា​ជន​ថៅកែ ឬ​ម្ចាស់ ការដ្ឋាន​ជាប់​ទោស ឬ​ត្រូវ​ឃុំឃាំង​ក៏ដោយ»

អាស៊ីសេរី​មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​ប្រធាន​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​របស់​លោក ហ៊ុន សែន គឺ​លោក​មេធាវី គី តិច និង​អនុប្រធាន​ទទួលបន្ទុក​ភូមិភាគ​ខេត្ត​ព្រះសីហនុ លោក មេធាវី សាំង វណ្ណៈ បានទេ ដោយ​ទូរស័ព្ទ​ចូល​ពុំ​មាន​អ្នកទទួល។

រីឯ​អ្នកនាំពាក្យ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ លោក ឃាង ភារម្យ មាន​ប្រសាសន៍​ថា អាជ្ញាធរ​កំពុង​ស្រង់ ស្ថិតិ​អ្នក​ដែល​រង​ការខូចខាត​ទ្រព្យសម្បត្តិ​ដែល​ស្ថិតនៅ​ជុំវិញ​អាគារ​ដែល​ដួល​រលំ​នោះ។ ទន្ទឹម​គ្នា​នេះ លោក​បញ្ជាក់​ថា រដ្ឋបាល​ខេត្ត​ក៏បាន​ត្រៀម​មេធាវី​ដើម្បី​ជួយ​ប្រឹក្សា​យោបល់ ឬក៏​ការពារ​ក្ដី​ដល់​ជន​រង គ្រោះ។ ទោះ​យ៉ាងណា​ក្តី រហូត​មក​ទាល់​ពេលនេះ លោក មិនទាន់​ឃើញ​គ្រួសារ​ជនរងគ្រោះ​ដាក់ បណ្ដឹង​នៅ​ឡើយ​ទេ៖ «សំខាន់​វា​អាស្រ័យ​លើ​តម្រូវការ​របស់​ម្ចាស់​បណ្ដឹង​ទេ ប្រសិនបើ​គាត់​គិត​ថា ទៅ​រក​មេធាវី​ដោយ​ខ្លួនឯង ឬ​មិន​មាន​មេធាវី​ទេ ហើយ​ពឹង​លើ​រដ្ឋបាល​ខេត្ត​ឱ្យ​ជួយ​រក គឺ​យើង​នឹង​ជួយ​រក​ឱ្យ​គាត់»

លោក​បន្ត​ថា ចំពោះ​ការស្វែងរក​អ្នក​ពាក់ព័ន្ធ​និង​មូលហេតុ​នៃ​ការ​បាក់​រលំ​អគារ​វិញ គឺ​ក្រុមការងារ កំពុង​សិក្សា​ស្រាវជ្រាវ​នៅឡើយ។ ក្រោយ​ហេតុការណ៍​បាក់​រលំ​អគារ​នេះ តុលាការ​បានសម្រេច​ឃុំខ្លួន​ជនជាតិ​ចិន ៤​នាក់​ដែល​ម្ចាស់​អគារ ម្ចាស់​ក្រុមហ៊ុន​ម៉ៅការ​សាងសង់ អ្នក​មើល​ការ​ខុសត្រូវ​ការដ្ឋាន​សាងសង់ និង​មេជាង​សំណង់។ ចំពោះ​អតីត​អភិបាលខេត្ត​ព្រះសីហនុ ដែល​គ្រប់គ្រង​ខេត្ត​នេះ រដ្ឋាភិបាល​មិន​ទាន់​បាន​ស៊ើបអង្កេត នៅឡើយ​ទេ ប៉ុន្តែ​បាន​ផ្ទេរ និង​ដំឡើង​ដំណែង​ឱ្យ​ជា​រដ្ឋលេខាធិការ​ក្រសួង​ការពារ​ជាតិ​ទៀត​ផង។

ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្ត​ព្រះសីហនុ​លោក សុក ហេង ចោទប្រកាន់​ម្ចាស់​អគារ ឈ្មោះ ចេង គុន (Cheng Kun) អាយុ​៣៩ ឆ្នាំ ពី​បទ​មនុស្សឃាត​ដោយ​អ​ចេតនា​បង្ក​ឱ្យ​មាន​របួស​ដោយ អចេតនា និង​ធ្វើ​ឱ្យ​ខូចខាត​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស ដោយសារ​បង្ក​របួស​ស្នាម​ដល់​អ្នក ដទៃ​។ ចំណែក​ជនជាតិ​ចិន​៣​នាក់​ទៀត ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​សមគំនិត​ក្នុង​អំពើ​មនុស្សឃាត ដោយ អចេតនា​សមគំនិត​ក្នុង​អំពើ​បង្ក​ឱ្យ​មាន​របួស ដោយ​អចេតនា និង​សមគំនិត​ក្នុង​អំពើ​ធ្វើ​ឱ្យ​ខូច ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់​ទោស ដោយសារ​បង្ក​របួស ស្នាម​ដល់​អ្នកដទៃ តាម​មាត្រ​២៩​មាត្រា ២០៧ មាត្រា​២៣៦ និង​មាត្រា​៤១៤​នៃ​ក្រមព្រហ្មទណ្ឌ។

ក្រុម​អង្គការ​សង្គម​ស៊ីវិល អះអាង​ថា ពួកគេ​នឹង​តាមដាន​មើល​ការអនុវត្ត​ច្បាប់​របស់​អាជ្ញាធរ និង តុលាការ​កម្ពុជា​ថា តើ​អនុវត្ត​ច្បាប់​បាន​ត្រឹមត្រូវ​និង​យុត្តិធម៌​កម្រិត​ណា ចំពោះ​ករណី​សោកនាដកម្ម បាក់​រលំ​អគារ​របស់​ជនជាតិ​ចិន​នៅ​ក្នុង​ទឹកដី​ខេត្ត​ព្រះសីហនុ​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

criminal minds"HS" seeking death penalty punishment,or life in prison without parole to comrade Yun Mean

Criminal ringleader"HS"pushing the"54" victims of Chinese building construction collapsed on June 22,2019 at kompongSom city,quick file a lawsuit against the Chinese building construction company before they run away back to their home country"'em not responsible it at all,he said".Master criminal"HS" said he would seek a death penalty against the former KompongSom governor "comrade Yun Mean"who fired out of job in recent day with 28 counts murder degrees charges+26 others injured.Master mind criminal"HS"said he would to review all those cases step by step,and he said the degrees of 28 counts murders,despite the label of the degrees of murder,his ideas is gradually increase the death punishment penalty with the degree.The more egregious the killing,or the motive behind a killing,then the higher degree of punishment for that type of murder.Criminal minds"HS" said to his best comrade"Yun Mean"time to cutting edge right now before EBA/GPS sanctions coming"'m totally lost control right now".How fascist dictator"HS"law punishment against 28 counts murder+26 other injured that is very top priority for him to make last decision.Hun Sen said criminal sentence- must be punishment to fit the crime they committed"million comments want him seeks death penalty punishment,or life in prison without parole.But, it said that comrade"YMean"already promoted him to be a 4 stars general after me...to protect me rather better than T.banh/K.Kim who 'em distrusted".

Jun 29, 2019 01:16 PM

គេហទំព័រ​ទាំងមូល