សម្ភាស​សមាជិក​សភា​អាមេរិក​ជុំវិញ​វិធានការ​ដើម្បី​ដាក់​គំនាប​លើ​រដ្ឋាភិបាល​កម្ពុជា

ដោយ ជុន ច័ន្ទបុត្រ និង តាំង សារ៉ាដា
2017-12-12
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សមាជិក​រដ្ឋ​សភា​សហរដ្ឋអាមេរិក ពី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ប្រចាំ​រដ្ឋ​កាលីហ្វ័រញ៉ា (California) លោក អាឡាន់ ឡូវែនថល (Alan Lowenthal) ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​១២ ខែ​ធ្នូ ឆ្នាំ​២០១៧ នា​រដ្ឋធានី​វ៉ាស៊ីនតុន។
សមាជិក​រដ្ឋ​សភា​សហរដ្ឋអាមេរិក ពី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ប្រចាំ​រដ្ឋ​កាលីហ្វ័រញ៉ា (California) លោក អាឡាន់ ឡូវែនថល (Alan Lowenthal) ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​១២ ខែ​ធ្នូ ឆ្នាំ​២០១៧ នា​រដ្ឋធានី​វ៉ាស៊ីនតុន។
Photo: RFA

សមាជិក​រដ្ឋ​សភា​សហរដ្ឋអាមេរិក ពី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ប្រចាំ​រដ្ឋ​កាលីហ្វ័រញ៉ា (California) លោក អាឡាន់ ឡូវែនថល (Alan Lowenthal) អះអាង​ថា រដ្ឋាភិបាល​សហរដ្ឋអាមេរិក កំពុង​កៀរគរ​ការ​គាំទ្រ​ពី​សហភាព​អឺរ៉ុប និង​ជប៉ុន ជាដើម ដើម្បី​ដាក់​ទណ្ឌកម្ម​បន្ថែម​ប្រឆាំង​រដ្ឋាភិបាល​ភ្នំពេញ ដែល​កំពុង​តែ​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ និង​ធ្វើ​ទុក្ខបុកម្នេញ​បក្ស​ប្រឆាំង។

សូម​ស្ដាប់​បទសម្ភាសន៍​របស់​លោក ជុន ច័ន្ទបុត្រ និង​លោក អាឡាន់ ឡូវែនថល ជុំវិញ​វិធានការ​របស់​រដ្ឋាភិបាល​សហរដ្ឋអាមេរិក ដើម្បី​ដាក់​គំនាប​ដល់​លោក ហ៊ុន សែន ដូច​ត​ទៅ៖

​លោក អាឡាន់ ឡូវែនថល ជា​សមាជិក​រដ្ឋសភា​សហព័ន្ធ​ពី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ប្រចាំ​រដ្ឋ​កាលីហ្វ័រញ៉ា (California) សហរដ្ឋអាមេរិក។ លោក​បាន​កើត និង​ធំ​ដឹង​ក្ដី​នៅ​ក្នុង​ទីក្រុង​ឃ្វីន (Queens) នៃ​រដ្ឋ​ញូវយ៉ក (New York) ។ លោក​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​នៅ​ពី​មហាវិទ្យាល័យ​ហូបាត (Hobart) ហើយ​រៀន​រហូត​ដល់​បញ្ចប់​ថ្នាក់​បណ្ឌិត​ពី​សាកលវិទ្យាល័យ អូហៃយ៉ូ (Ohio State University)។

​លោក​បាន​ផ្លាស់​ទៅ​រស់នៅ​ទីក្រុង​ឡុងប៊ិច (Long Beach) នៅ​ឆ្នាំ​១៩៦៩ ហើយ​ធ្វើជា​សាស្ត្រាចារ្យ​ខាង​ផ្នែក​ចិត្តវិទ្យា នៅ​សាកល​វិទ្យាល័យ​សហគមន៍​មួយ​នៅ​ទី​នោះ។ នៅ​ឆ្នាំ​១៩៩២ លោក​បាន​ជាប់​ឆ្នោត​ជា​សមាជិក​ក្រុមប្រឹក្សា​ក្រុង​ឡុងប៊ិច ហើយ​បន្ត​ឈ្នះ​ឆ្នោត​ធ្វើ​ជា​សមាជិក​រដ្ឋ​សភា​នៅ​ឆ្នាំ​១៩៩៨ រហូត​មក​ទល់​សព្វថ្ងៃ​នេះ។ រដ្ឋ​កាលីហ្វ័រញ៉ា ជា​រដ្ឋ​មួយ​ដែល​មាន​ពលរដ្ឋ​ខ្មែរ​រស់​នៅ​ច្រើន​ជាង​គេ​លំដាប់​ទី​១ ក្នុង​សហរដ្ឋអាមេរិក។

​ក្រៅ​ពី​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​លោក​ក្នុង​យុទ្ធនាការ​តស៊ូ​មតិ ដើម្បី​ហាមប្រាម​មិន​អោយ​មាន​ការ​ប្រើប្រាស់​កាំភ្លើង លោក​ក៏​ជា​ជើងឯក​ក្នុង​ការ​តស៊ូ​មតិ​បង្កើត​សេចក្ដី​សម្រេច​ចិត្ត​លេខ ៧២៨ ស្ដីពី​លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និង​នីតិរដ្ឋ​នៅ​កម្ពុជា ហើយ​បាន​ឈាន​ដល់​ការ​អនុម័ត​សេចក្ដី​សម្រេច​ចិត្ត​នេះ កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០១៦។

សេចក្ដី​សម្រេច​ចិត្ត​លេខ ៧២៨ គឺ​ទាមទារ​ឲ្យ​រដ្ឋាភិបាល លោក ហ៊ុន សែន គោរព​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ សេរីភាព​ក្នុង​ការ​ធ្វើបាតុកម្ម និង​បញ្ចប់​ការ​វាយ​ប្រហារ​ខាង​ផ្នែក​នយោបាយ​ទៅ​លើ​ក្រុម​មេដឹកនាំ​បក្ស​ប្រឆាំង។ ជាង​នេះ​ទៅ​ទៀត លោក អាឡាន់ ឡូវែនថល និង​តំណាងរាស្ត្រ​អាមេរិកាំង មួយ​រូប​ទៀត គឺ​លោក ស្ទីវ ឆាបុត (Steve Chabot) បាន​បង្កើត​ក្រុម​ទំនាក់ទំនង​ដើម្បី​កម្ពុជា (Cambodia Caucus) កាល​ពី​ខែ​មីនា ឆ្នាំ​២០១៦។

​ក្រុម​ទំនាក់ទំនង​ដើម្បី​កម្ពុជា គឺ​យុទ្ធសាស្ត្រ​មួយ​របស់​ក្រុម​តំណាងរាស្ត្រ​អាមេរិក ទាំង​នេះ​សម្រាប់​នាំ​យក​មតិ​របស់​ពលរដ្ឋ​ខ្មែរ​ក្នុង​សហរដ្ឋអាមេរិក ដាក់​ជូន​រដ្ឋសភា​អាមេរិក ទាំង​មូល​ដើម្បី​អនុម័ត​នូវ​គោលនយោបាយ​នានា សម្រាប់​ផលប្រយោជន៍​នៃ​សហគមន៍​ខ្មែរ៕

ទស្សនា​វីដេអូ​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

Khmer

ពី Battambong

Sen. Lowenthal, can a soldier be prosecuted for crime against humanity if that soldier just follow the order to shoot?

Dec 13, 2017 07:22 AM

គេហទំព័រ​ទាំងមូល