សម្ភាស​កញ្ញា ស៊ិន ចាន់ពៅរ៉ូហ៊្សេត ជុំវិញ​ការ​ធ្វើ​ទុក្ខបុកម្នេញ​ពី​បក្ស​កាន់​អំណាច

ដោយ ជុន ច័ន្ទបុត្រ
2018-02-14
Share
ស៊ិន ចាន់ពៅរ៉ូហ្ស៊េត ៦២២ កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្ស៊េត ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី នៅ​សង្កាត់​អូរចារ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង កាលពីថ្ងៃ​ទី​៨ ខែ​សីហា ឆ្នាំ​២០១៧។
Photo: RFA

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន ១៣​រូប បាន​សរសេរ​លិខិត​ផ្ញើ​ជូន​ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ លោក យូជី អ៊ីវ៉ាសាវា (Yuji Iwasawa) នៅ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស ដោយ​សម្ដែង​ពី​ការ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ករណី​ធ្វើ​ទុក្ខបុកម្នេញ និង​យាយី​ផ្នែក​នយោបាយ​ជា​បន្តបន្ទាប់​មក​លើ​ចៅសង្កាត់​អូរចារ ខេត្ត​បាត់ដំបង គឺ​កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្ស៊េត។

ក្នុង​លិខិត​នោះ តំណាងរាស្ត្រ​ទាំង ១៣​រូប​នោះ​បាន​ស្នើ​ឲ្យ​លោក យូជី អ៊ីវ៉ាសាវា លើក​អំពី​ក្តី​បារម្ភ​នេះ​ប្រាប់​ទៅ​លោក ហេង សំរិន ប្រធាន​រដ្ឋ​សភា​ជាតិ និង​ស្នើ​ឲ្យ​ប្រធាន​រដ្ឋ​សភា​រូប​នេះ​ត្រូវ​ធ្វើ​យ៉ាង​ណា​ធានា​សុវត្ថិភាព​របស់​កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្ស៊េត និង​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ដទៃ​ទៀត​ដែល​កំពុង​តែ​មាន​វត្តមាន​ក្នុង​ប្រទេស​កម្ពុជា។

​សូម​ស្ដាប់​បទសម្ភាសន៍​របស់​លោក ជុន ច័ន្ទបុត្រ ជាមួយ​ចៅសង្កាត់​ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្ស៊េត ជុំវិញ​បញ្ហា​ទាំង​នេះ​ដូច​ត​ទៅ៖

ទស្សនា​វីដេអូ​៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល