លោក​មេ​ឃុំ ស៊ាង ចែត រៀបរាប់​អំពី​ស្ថានភាព​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ

ដោយ សូត សុខប្រាថ្នា
2016-12-18
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
មេ​ឃុំ​ស្រក ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម មក​ពី​គណបក្ស សម រង្ស៊ី គឺ​លោក ស៊ាង ចែត ផ្តល់​បទសម្ភាសន៍​នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែ​ធ្នូ ឆ្នាំ​២០១៦។ RFA/Saut Sokprathna
មេ​ឃុំ​ស្រក ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម មក​ពី​គណបក្ស សម រង្ស៊ី គឺ​លោក ស៊ាង ចែត ផ្តល់​បទសម្ភាសន៍​នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែ​ធ្នូ ឆ្នាំ​២០១៦។ RFA/Saut Sokprathna
RFA/Saut Sokprathna

មេ​ឃុំ​ស្រក មក​ពី​គណបក្ស សម រង្ស៊ី លោក ស៊ាង ចែត នៅ​ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម នៅ​តែ​ប្រកាន់​ជំហរ​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ដដែល និង​យក​ចិត្ត​ទុក​ដាក់​គិតគូរ​ប្រយោជន៍​ពលរដ្ឋ​របស់​ខ្លួន​ដូច​ដើម ក្រោយ​ពី​ចេញ​ពី​ពន្ធនាគារ ហើយ​បាន​ចូល​កាន់​តំណែង​ជា​មេ​ឃុំ​ឡើង​វិញ។ ការ​អះអាង​ដូចនេះ ក្រោយ​ពេល​ព្រះមហាក្សត្រ​ចេញ​លិខិត​ព្រះរាជ​ទាន​លើកលែង​ទោស​រូប​លោក​កាល​ពី​ថ្ងៃ​ទី​៧ ធ្នូ ឲ្យ​មាន​សេរីភាព​ឡើង​វិញ ទាក់ទង​សំណុំ​រឿង​សូកប៉ាន់​សាក្សី​ក្នុង​សំណុំ​រឿង​នាង ខុម ចាន់តារាទី ហៅ​ស្រី​មុំ។

លោក ស៊ាង ចែត រៀបរាប់​ថា ការ​រស់នៅ​ក្នុង​ពន្ធនាគារ​គ្មាន​អនាម័យ ធ្វើ​ឲ្យ​លោក និង​អ្នក​ជាប់​ឃុំ​ដទៃ​ទៀត ងាយ​នឹង​ឆ្លង​មេរោគ ដែល​ងាយ​នឹង​ធ្វើ​ឲ្យ​អ្នក​ជាប់​ឃុំ​ឈឺ។

លោក ស៊ាង ចែត ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ នាំ​ខ្លួន​កាល​ពី​ថ្ងៃ​ទី​២៤ មេសា ដើម្បី​សាកសួរ​ជុំវិញ​រឿង​ទឹក​ប្រាក់ ២​លាន​រៀល ឬ​ស្មើ​ប្រមាណ ៥០០​ដុល្លារ បម្រុង​នឹង​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​នាង​ស្រី​មុំ។

កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មេសា សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​បញ្ជូន​មេ​ឃុំ ស៊ាង ចែត ទៅ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​ព្រៃ​ស ពាក់ព័ន្ធ​នឹង​បទ​ចោទ​សូកប៉ាន់​សាក្សី​តាម​មាត្រា​៥៤៨ នៃ​ក្រម​ព្រហ្មទណ្ឌ។ រយៈពេល​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ប្រមាណ ៧​ខែ លោក ស៊ាង ចែត ត្រូវ​ប្រឈម​បញ្ហា​សុខភាព​មួយ​ចំនួន ម្យ៉ាង​លោក​នៅ​តែ​យល់​ថា ការ​ចោទ​ប្រកាន់ និង​ការ​ចេញ​សាលក្រម​កាត់​ទោស​រូប​លោក​ឲ្យ​ជាប់​ពន្ធនាគារ ៥​ឆ្នាំ គឺ​ជា​រឿង​អយុត្តិធម៌។

សូម​ស្ដាប់​បទសម្ភាសន៍​របស់​លោក សូត សុខប្រាថ្នា ជាមួយ​លោក ស៊ាង ចែត អំពី​បញ្ហា​នេះ​៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល