មន្រ្តី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​មាន​សង្ឃឹម​ថា អាជ្ញាធរ​ថៃ​នឹង​អនុញ្ញាត​ឲ្យ​អ្នក​គាំទ្រ ចូល​កម្ពុជា​តាម​ប្រទេស​ថៃ

ដោយ មួង ណារ៉េត
2019.10.30
Share on WhatsApp
Share on WhatsApp
អេង ឆៃអ៊ាង 2019 លោក​ អេង ឆៃអ៊ាង អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​។
រូប៖ RFA

អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក អេង ឆៃអ៊ាង ប្រាប់​អាស៊ី​សេរី​ពី​ប្រទេស​អាស៊ី​នៅ​ថ្ងៃ​ទី៣០ តុលា​ថា គណបក្ស​សង្គ្រោះ​ជាតិ​មាន​សង្ឃឹម​ថា អាជ្ញាធរ​ថៃ​នឹង​អនុញ្ញាត​ឲ្យ​អ្នក​គាំទ្រ ចូល​កម្ពុជា​តាម​ប្រទេស​ថៃ។

ការ​បង្ហាញ​ពី​សុទិដ្ឋិនិយម​នេះ គឺ​ក្រោយ​ពេល​មន្រ្តី​គណបក្ស​សង្គ្រោះ​ជាតិ បាន​ចរចា​ជាមួយ​ភាគី​ថៃ ដើម្បី​សុំ​សម្របសម្រួល​ឲ្យ​អ្នក​គាំទ្រ និង​មន្រ្តី​បក្ស​ប្រឆាំង អាច​វិល​ចូល​ប្រទេស​កម្ពុជា​វិញ​ តាម​ទឹក​ដី​ថៃ នៅ​ថ្ងៃ​ទី៩ ខែ​វិច្ឆិកា​នោះ។

ស្រប​ពេល​ជាមួយ​គ្នា​នេះ លោក​មិន​ភ្ញាក់​ផ្អើល​នឹង​យុទ្ធនាការ​របស់​របប​លោក ហ៊ុន សែន ដែល​រៀប​ជើង​ព្រួល ដើម្បី​ទប់​ស្កាត់​ការ​ធ្វើ​មាតុភូមិ​និវត្តន៍​របស់​លោក សម រង្ស៊ី និង​មន្រ្តី​បក្ស​ប្រឆាំង​នោះ​ទេ រួម​ទាំង​ល្បិច​បង្ខិតបង្ខំ​ឲ្យ​ចូល​សារភាព​ផង។

សូម​លោក​អ្នក​នាង​ស្តាប់​បទ​សម្ភាសន៍​របស់​លោក មួង ណារ៉េត ជាមួយ​លោក អេង ឆៃអ៊ាង ជុំវិញ​រឿង​នេះ​ដូច​ត​ទៅ...

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

រឿង​ដែល​គេ​អាន​​ច្រើន​បំផុត
RFA
ធនាគារ​ABA មិន​ព្រម​បើកប្រាក់​ជាង​១​ម៉ឺន ៥​ពាន់​ដុល្លារ ដែល​ឧបត្ថម្ភ​ដល់​បុគ្គលិក​ណាហ្គាវើលដ៍
រឿង​ដែល​គេ​អាន​​ច្រើន​បំផុត
នយោបាយ
គណបក្ស​ចំនួន​៣ ចូលរួម​ប្រកួត​ដណ្ដើម​កៅអី​ក្រុមប្រឹក្សា​ស្រុក​ក្រុង​ទើប​បំបែក​ថ្មី
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។