គណបក្ស ហ៊្វុស៊ិនប៉ិច ដែលដឹកនាំដោយព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ធ្លាប់ឈ្នះឆ្នោតកាលពីឆ្នាំ១៩៩៣។ ក៏ប៉ុន្តែក្រោយមក គណបក្សនេះត្រូវបានបំបែកទៅជាតូចៗ ជាកង់ៗ រហូតដល់ខ្សោយមកទល់ពេលនេះ។ ក្នុងការបោះឆ្នោតចុងក្រោយ គណបក្សនេះ មិនទទួលបានសំឡេងគ្រប់គ្រាន់ ដើម្បីទទួលបានអាសនៈនៅរដ្ឋសភានោះឡើយ។
ទោះជាយ៉ាងនេះក្តី អ្នកនាំពាក្យគណបក្សនេះ គឺលោក ញ៉េប ប៊ុនជិន បានប្រាប់អាស៊ីសេរីថា លោកនៅតែមានសុទិដ្ឋិនិយមថា អ្នកបោះឆ្នោត នឹងនៅបន្តបោះឆ្នោតគាំទ្រគណបក្ស ហ៊្វុនស៊ិនប៉ិច នៅពេលបោះឆ្នោតខាងមុខនេះ ព្រោះគណបក្សលោកមានគោលនយោបាយជាច្រើន ដើម្បីជួយរាស្រ្តម្ចាស់ឆ្នោត។
សូមអញ្ជើញស្តាប់បទសម្ភាសន៍របស់លោក មួង ណារ៉េត ជាមួយលោក ញ៉េប ប៊ុនជិន ជុំវិញរឿងនេះដូចតទៅ …
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
