ក្នុងខួបគម្រប់ពីរឆ្នាំនៃការចាប់ឃុំខ្លួនប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខា ដាក់ពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ និងការបន្តឃុំខ្លួនលោកក្នុងគេហដ្ឋាន រហូតមកទល់ពេលនេះ ក្រោមបទចោទសន្ឋិដ្ឋិភាព ឬក្បត់ជាតិ ពីសំណាក់អាជ្ញាធររបបលោក ហ៊ុន សែន។
សហមេធាវីមួយរូបរបស់លោក កឹម សុខា គឺអ្នកស្រី ម៉េង សុភារី ប្រាប់អាស៊ីសេរីថា កូនក្តីអ្នកស្រី គឺលោក កឹម សុខា នៅតែទទួលរងនូវការរឹតត្បិតសិទ្ធិសេរីភាពយ៉ាងខ្លាំង ក្រោមបម្រាមយ៉ាងតឹងរ៉ឹងពីចៅក្រមស៊ើបសួរ។ អ្នកស្រីថា បម្រាមនេះ បានធ្វើឲ្យលោក កឹម សុខា បាត់បង់សិទ្ធិសេរីភាពនៃការបញ្ចេញមតិ ការដើរហើរ និងជួបប្រជុំជាមួយមន្ត្រី តំណាងសហគមន៍ជាតិ និងអន្តរជាតិជាដើម។
អ្នកស្រី ម៉េង សុភារី កត់សម្គាល់ថា ការរឹតត្បិតសិទ្ធិសេរីភាពនេះ មិនមែនកើតមានឡើងតែចំពោះលោក កឹម សុខា ប៉ុណ្ណោះទេ តែសូម្បីតែភរិយា និងម្តាយរបស់លោក កឹម សុខា រួមទាំងភាគីសហមេធាវីរបស់លោក កឹម សុខា ផង ក៏ទទួលរងនូវការចាំតាមដាន ឃ្លាំមើលសព្វបែបយ៉ាងពីអាជ្ញាធររបស់លោក ហ៊ុន សែន ដែលកត្តានេះធ្វើឲ្យមានការរំខាន យ៉ាងខ្លាំងដល់ពួកគេ។ អ្នកស្រីថា សហមេធាវីរបស់លោក កឹម សុខា នៅតែរក្សាជំហរដដែល ក្នុងនោះរួមមានការទាមទារឲ្យទម្លាក់ចោល ឬលើកលែងបទចោទប្រកាន់ទាំងអស់មកលើលោក កឹម សុខា។
សូមអញ្ជើញលោកអ្នកនាងចុចស្តាប់សំឡេងនៃបទសម្ភាសរបស់លោក មាន ឫទ្ធិ ជាមួយអ្នកស្រី ម៉េង សុភារី ដែលជាសហមេធាវីរបស់លោក កឹម សុខា...
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។