បទសម្ភាសន៍​អ្នកស្រី មូរ សុខ ហួរ ជុំវិញ​ការ​ត្រៀម​ដំណើរ​វិល​ចូល​ស្រុក​របស់​អ្នក​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ

ដោយ ជុន ច័ន្ទបុត្រ
2019-10-15
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អ្នកស្រី មូរ សុខហួរ (ឆ្វេង) អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​លោក ជុន ច័ន្ទបុត្រ អ្នក​យក​ព័ត៌មាន​អាស៊ីសេរី ក្នុង​កិច្ច​សម្ភាសន៍​​នៅ​ថ្ងៃ​ទី១៤ ខែ​តុលា ឆ្នាំ២០១៩។
អ្នកស្រី មូរ សុខហួរ (ឆ្វេង) អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​លោក ជុន ច័ន្ទបុត្រ អ្នក​យក​ព័ត៌មាន​អាស៊ីសេរី ក្នុង​កិច្ច​សម្ភាសន៍​​នៅ​ថ្ងៃ​ទី១៤ ខែ​តុលា ឆ្នាំ២០១៩។
រូប៖ RFA

បើ​ទោះ​មានការ​គំរាមកំហែង និង​ចាប់​ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​រាល់​ថ្ងៃ​ក៏​ដោយ ក៏​មេ​បក្ស​ប្រឆាំង លោក សម រង្ស៊ី នៅ​តែ​ប្រកាស​ជំហរ​ថា លោក និង​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​ដទៃ​ទៀត មិន​រួញរា​ទេ ចំពោះ​ការ​វិល​ចូល​ស្រុក​វិញ នៅ​ថ្ងៃ​ទី៩ ខែ​វិច្ឆិកា ឆ្នាំ២០១៩។

មន្ត្រី​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ តែង​តែ​អះអាង​ថា ការ​វិល​ចូល​ប្រទេស​កម្ពុជា​វិញ​នេះ គឺ​ចំណុច​ទី​មួយ ដើម្បី​ស្ដារ​ការ​គោរព​សិទ្ធិមនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យ​ឡើង​វិញ និង​ចំណុច​សំខាន់​មួយ​ទៀត គឺ​ដើម្បី​ស្ដារ EBA ដែល​ជា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ សម្រាប់​ប្រទេស​កម្ពុជា​ឱ្យ​នាំ​ទំនិញ​គ្រប់​យ៉ាង​ចូល​ទៅ​លក់​នៅ​បណ្ដារ​ប្រទេស​នៅ​សហភាព​អឺរ៉ុប លើក​លែង​តែ​គ្រឿង​សព្វាវុធ។

លោក ទៀបាញ់ អះអាង​ថា ការ​ដាក់​ពង្រាយ​កងទ័ព ប្រដាប់​ដោយ​អាវុធ​គ្រប់​ប្រភេទ​នេះ គឺ​ដើម្បី​បង្ក្រាប​ទៅលើ​កម្លាំង​ប្រជាពលរដ្ឋ​ ដែល​អម​ដំណើរ​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះជាតិ លោក​ សម រង្ស៊ី​ នៅ​ថ្ងៃ​ទី៩ ខែ​វិច្ឆិកា​ខាង​មុខ។

សូម​លោក​អ្នក​នាង​ចុច​ស្តាប់​សំឡេង​នៃ​បទ​សម្ភាសន៍ រវាង​លោក ជុន ច័ន្ទបុត្រ និង​អ្នកស្រី អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ជុំវិញ​បញ្ហា​នេះ...

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល