លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ បានបាត់បង់សេរីភាពក្នុងជីវភាព នយោបាយអស់រយៈពេលជាង ២ឆ្នាំហើយ (ឬ ៨១៩ ថ្ងៃ គិតត្រឹមថ្ងៃទី ២៨ ខែវិច្ឆិកា ឬ ២ ឆ្នាំ ២ ខែ) ដោយសារលោកត្រូវបានលោក ហ៊ុន សែន បញ្ជាឱ្យចាប់ខ្លួនទាំងកម្រោល និងទាំងកណ្តាលយប់ កាលដើមខែកញ្ញា ឆ្នាំ ២០១៧ ដោយចោទប្រកាន់ពីបទក្បត់ជាតិ។
លោកត្រូវបានឃុំខ្លួនជាបណ្តោះអាសន្ន ក្នុងពន្ធនាគារត្រពាំងផ្លុងនិងបន្តឃុំខ្លួនក្នុងផ្ទះនៅ ភ្នំពេញរហូត ដល់ថ្ងៃ ១០ ខែ វិច្ឆិកា ឆ្នាំ ២០១៩ ទើបតុលាការបានសម្រេចលែងឃុំខ្លួនលោកនៅក្នុងផ្ទះតទៅទៀតប៉ុន្តែដាក់លក្ខខណ្ឌមិនឱ្យលោកចេញទៅក្រៅប្រទេស ត្រូវឆ្លើយតបនឹងការកោះហៅពីគ្រប់សមត្ថកិច្ច និងជាពិសេសមិនត្រូវធ្វើសកម្មភាពនយោបាយអ្វីទាំងអស់។
សូមស្ដាប់ សេចក្តីរាយការណ៍ អំពី ប្រវត្តិតស៊ូនយោបាយ និងស្ថានភាព បច្ចុប្បន្នរបស់លោក កឹម សុខា ដូចតទៅ៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
