អ្នក​វិភាគ​ថា ព្រះរាជសារ​​ព្រះមហាក្សត្រ​ឆ្លើយ​ឆ្លង​​គ្នា​ជា​​មួយ​លោក កឹម សុខា មិន​មាន​អ្វីកត់​សម្គាល់​ថា ជាសញ្ញាល្អទម្លុះទម្លាយ​​ភាព​ទាល់ច្រក​នយោបាយ​​​នោះ​​ទេ

ដោយ ម៉ៅ សុធានី
2021.11.04
អ្នក​វិភាគ​ថា ព្រះរាជសារ​​ព្រះមហាក្សត្រ​ឆ្លើយ​ឆ្លង​​គ្នា​ជា​​មួយ​លោក កឹម សុខា មិន​មាន​អ្វីកត់​សម្គាល់​ថា ជាសញ្ញាល្អទម្លុះទម្លាយ​​ភាព​ទាល់ច្រក​នយោបាយ​​​នោះ​​ទេ ព្រះរាជសារ​ព្រះករុណា​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ឆ្លើយតបលិខិតលោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះជាតិ ​ថ្វាយ​ព្រះពរ​ក្នុងខួបទី១៧​ឆ្នាំ នៃ​ការ​យាង​គ្រង​រាជសម្បត្តិ កាលពី​ថ្ងៃទី២៨ ខែតុលា ២០២១។
រូប៖ RFA

អ្នក​វិភាគ​សង្គម​មើល​ឃើញ​ថា ព្រះរាជសារ​ព្រះករុណា​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ឆ្លើយ​ឆ្លង​គ្នា​ជា​មួយលោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះជាតិ​នោះ មិន​មាន​អ្វីគួរ​ឲ្យកត់​សម្គាល់​ថា ជាសញ្ញាល្អ​ក្នុងការ​ទម្លុះទម្លាយ​ភាពទាល់ច្រក​ផ្នែក​នយោបាយ​នៅ​កម្ពុជា​នោះ​ទេ។

អ្នក​វិភាគ លោក គឹម សុខ ដែល​កំពុង​ភៀសខ្លួន​នៅក្រៅ​ប្រទេស​ថា សារ​ឆ្លើយឆ្លង​នេះ អាច​បង្ហាញ​ពីការខិតខំ​ប្រឹងប្រែង​របស់លោក កឹម សុខា តាម​មធ្យោបាយ​ត្រជាក់ ដើម្បី​ចង់​ឲ្យ​មាន​កិច្ចសម្របសម្រួល​នយោបាយ​មួយ​កើត​ឡើង​នៅពេល​ខាង​មុខ។​

លោក កឹម សុខា បាន​ថ្វាយ​ព្រះពរ​ព្រះមហាក្សត្រ ក្នុងខួបទី១៧​ឆ្នាំ នៃ​ការ​យាងគ្រង​រាជសម្បត្តិ កាលពី​ថ្ងៃទី២៨ ខែតុលា កន្លង​ទៅ​ថា លោក​សូមថ្វាយ​ព្រះអង្គ​ឲ្យ​មាន​ព្រះកាយ​ពល​រឹងមាំ មាន​ព្រះរាជសុខភាព​ល្អ  ដើម្បីបំពេញ​ព្រះរាជ​តួនាទី ជាអ្នក​ធានា​ឯករាជ្យ​ជាតិ ការគោរព​សិទ្ធិមនុស្ស សេរីភាព​ពលរដ្ឋ និង​សន្ធិសញ្ញា​អន្តរជាតិ

ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ឆ្លើយតប​វិញ​លោក កឹម​ សុខាថា ព្រះអង្គបាន​ទទួល​ហើយ នូវសារ​ថ្វាយ​ព្រះពរ ដែល​មាន​អត្ថន័យ​ជ្រាលជ្រៅ ​ក្នុង​ឱកាស​ប្រារព្ធ​ខួប​១៧​ឆ្នាំ នៃការ​ឡើង​គ្រង​ព្រះបរមសិរី​រាជសម្បត្តិ

អ្នក​វិភាគ លោក គឹម សុខ បន្តថា ព្រះមហាក្សត្រ ទំនង​ជាលំបាក​ក្នុង​ព្រះរាជហរទ័យ​ដែរ ចំពោះ​វិបត្តិនយោបាយ ដែលចេះ​តែអូសបន្លាយ​បែបនេះ​ ក៏ប៉ុន្តែ​ព្រះអង្គ​ស្ថិត​ក្នុង​ដៃ​រដ្ឋាភិបាល លោក​ ហ៊ុន សែន ដែល​ព្រះអង្គ​មិនអាច​ធ្វើអ្វីបាន​ ឬ​មិនអាច​ឆ្លើយតប​បាន​វែងឆ្ងាយ​ជាមួយ​អ្នក​នយោបាយ​បក្ស​ប្រឆាំង​ ក្រៅពីការ​ប្រើពាក្យ​គួរសម​ក្នុងការ​ឆ្លើយ​តប​បន្តិច​បន្តួច​ប៉ុណ្ណោះ

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។