គណបក្ស​កម្លាំង​ជាតិ នឹង​ធ្វើ​សមាជ​វិសាមញ្ញ​ នៅ​ថ្ងៃ​ទី១៥ ខែកញ្ញា

ដោយ ជុន ច័ន្ទបុត្រ
2024.09.10
គណបក្ស​កម្លាំង​ជាតិ នឹង​ធ្វើ​សមាជ​វិសាមញ្ញ​ នៅ​ថ្ងៃ​ទី១៥ ខែកញ្ញា ថ្នាក់ដឹកនាំ​គណបក្ស​កម្លាំង​ជាតិ ក្នុង​អង្គសមាជ​លើក​ដំបូង កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣។
រូប៖ ហ្វេសប៊ុកគណបក្សកម្លាំងជាតិ

គណបក្ស​កម្លាំង​ជាតិ នឹង​ធ្វើ​សមាជ​វិសាមញ្ញ​របស់​ខ្លួន​នៅ​ថ្ងៃ​ទី១៥ ខែកញ្ញា​ខាង​មុខ​នេះ នៅ​ទីស្នាក់ការ​គណបក្ស​កម្លាំង​ជាតិ ស្ថិត​នៅ​សង្កាត់​ឫស្សីកែវ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ។

ការ​ប្រកាស​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​តំណាង​គណបក្ស​កម្លាំង​ជាតិ​ចំនួន ៤នាក់ រួមមាន​លោក ផុន សុភា និង​លោក ឡេង សេងហុង ជាដើម បាន​ចូលរួម​ប្រជុំ​ជាមួយ​តំណាង​សាលា​រាជធានី​ភ្នំពេញ ស្ដី​អំពី​ការ​រៀបចំ​ធ្វើ​សមាជ​នេះ នៅ​សាលា​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃ​ទី១០ ខែ​កញ្ញា។

យោង​តាម​កំណត់​ហេតុ​ប្រជុំ​ សាលា​រាជធានី​ភ្នំពេញ​មិន​បាន​កំណត់​ចំនួន​អ្នក​ចូលរួម​សមាជ​នេះ​ឡើយ ប៉ុន្តែ​គណបក្ស​កម្លាំង​ជាតិ គឺ​ជា​អ្នក​សម្របសម្រួល​ឲ្យ​អ្នក​ចូលរួម​មាន​សមាមាត្រ នឹង​ទីស្នាក់ការ​របស់​គណបក្ស។ ចំពោះ​ការ​ការពារ​សន្តិសុខ និង​សុវត្ថិភាព គណបក្ស​កម្លាំង​ជាតិ​ទទួល​ខុស​ត្រូវ​ផ្នែក​ខាង​ក្នុង​ពិធី ហើយ​អាជ្ញាធរ​ជា​អ្នកការពារ​សន្តិសុខ សណ្ដាប់​ធ្នាប់​ផ្នែក​ខាងក្រៅ ហើយ​ករណី​មាន​ជនសង្ស័យ​គណបក្ស​កម្លាំង​ជាតិ​ត្រូវ​រាយការណ៍​ជូន​សមត្ថកិច្ច ដើម្បី​មាន​វិធានការ។

កាលពី​ថ្ងៃ​ទី១២ ខែសីហា រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ចេញ​លិខិត​បដិសេធ​នឹង​សំណើ​របស់​គណបក្ស​កម្លាំង​ជាតិ ដែល​ស្នើ​សុំ​រៀបចំ​សមាជ​នៅ​ទីលាន​ប្រជាធិបតេយ្យ នៅ​ថ្ងៃ​ទី២៥ ខែសីហា និង​តម្រូវ​ឲ្យ​គណបក្ស​កម្លាំង​ជាតិ​រៀបចំ​ធ្វើ​សមាជ​នៅ​ទីស្នាក់ការ​បក្ស​របស់​ខ្លួន។ ប៉ុន្តែ​កាលពី​ថ្ងៃ​ទី២០ សីហា សាលា​រាជធានី​ភ្នំពេញ បែរ​ជា​ពុំ​អនុញ្ញាត​ឲ្យ​គណបក្ស​កម្លាំង​ជាតិ​រៀបចំ​សមាជ​នៅ​ទីស្នាក់ការ​បក្ស​របស់​ពួកគាត់​ទៅ​វិញ ដោយ​រដ្ឋាភិបាល​លើក​ហេតុផល​ទាំង​គ្មាន​ភស្តុតាង​ថា មាន​ក្រុម​ជ្រុល​និយម​ប៉ុនប៉ង​ធ្វើ​បាតុកម្ម​ផ្ដួល​រំលំ​រដ្ឋាភិបាល៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
ឧបនាយករដ្ឋមន្ត្រី​កម្ពុជា​ថា នាវា​កងទ័ព​បរទេស​ណា​ក៏​អាច​ចូល​ចត​នៅ​មូលដ្ឋានទ័ព​រាម​ដែរ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។