អ្នកវិភាគនិងមេដឹកនាំបក្សប្រឆាំងថា មន្ត្រីជាន់ខ្ពស់បក្សកាន់អំណាចកំពុងបែកបាក់ផ្ទៃក្នុង
លោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ ច្រានចោលការប្រកាសរបស់លោក សម រង្ស៊ី ដែលប្រកាសគាំទ្រកូនប្រុសរបស់លោក ជាបេក្ខភាពនាយករដ្ឋមន្ត្រី។ ទន្ទឹមនឹងលោក ទៀ បាញ់ ចេញមុខបដិសេធការលើកឡើងរបស់លោក សម រង្ស៊ី នេះ ស្ថាប័នកងយោគពលខេមរភូមិន្ទចាប់ពីថ្នាក់មូលដ្ឋានដល់ថ្នាក់ជាតិ ចេញញត្តិថ្កោលទោស លោក សម រង្ស៊ី ព្រោងព្រាត។
[ អានព័ត៌មានពិស្ដារ...Opens in new window ]
យុវជនរកឃើញការនេសាទខុសច្បាប់និងលក់សត្វព្រៃតាមផ្សារក្នុងខេត្តស្ទឹងត្រែង និងក្រចេះ
ក្រុមយុវជនរកឃើញថា ការនេសាទខុសច្បាប់ នៅតាមដងទន្លេមេគង្គ និងការតាំងលក់សាច់សត្វព្រៃនៅលើទីផ្សារនៅតែកើតមានគួរឱ្យព្រួយបារម្ភ ឋិតក្នុងខេត្តស្ទឹងត្រែង និងខេត្តក្រចេះ។ការលើកឡើងនេះក្រោយពីពួកគាត់បានចុះស្រាវជ្រាវ និងប្រមូលព័ត៌មាន អស់ជាច្រើនខែ ឋិតនៅតំបន់ផ្នែកខាងលើនៃទន្លេមេគង្គ ចាប់ពីទីរួមខេត្តក្រចេះ រហូតទល់នឹងព្រំដែនឡាវ។
[ អានព័ត៌មានពិស្ដារ...Opens in new window ]
ក្រុមស្ត្រីថ្ងៃសុក្រដាក់ញត្តិទៅស្ថានទូតអឺរ៉ុប និងអាល្លឺម៉ង់ ឲ្យជួយអន្តរាគមន៍ដោះលេងគ្រួសារ
ក្រុមស្ត្រីថ្ងៃសុក្រ ដែលជាប្រពន្ធ និងកូនរបស់សកម្មជនគណបក្សសង្គ្រោះជាតិកំពុងជាប់ឃុំនោះ នាំគ្នាជួបជុំដាក់ញត្តិទៅស្ថានទូតអឺរ៉ុប (EU) និងស្ថានទូតអាល្លឺម៉ង់ (German) ដើម្បីឲ្យជួយអន្តរាគមន៍ទៅរដ្ឋាភិបាលរបស់លោក ហ៊ុន សែន ឲ្យដោះលែងសមាជិកគ្រួសារ និងសកម្មជនផ្សេងទៀត ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារទាំងអយុត្តិធម៌ ក្រោមហេតុផលនយោបាយ។ មន្ត្រីសង្គមស៊ីវិល ថា មានតែការជជែកគ្នារបស់អ្នកនយោបាយទេ ទើបអាចដោះស្រាយបញ្ហានេះបាន។
[ អានព័ត៌មានពិស្ដារ...Opens in new window ]
ពលករខ្មែរនៅប្រទេសកូរ៉េខាងត្បូង ត្រូវបានថៅកែកូរ៉េគំរាមបណ្ដេញចេញពីការងារ
ពលករខ្មែរនៅកូរ៉េអំពាវនាវដល់ស្ថានទូតកម្ពុជាប្រចាំប្រទេសកូរ៉េ ឱ្យជួយអន្តរាគមន៍ចំពោះពលករដែលមកធ្វើការនៅកូរ៉េកំពុងជួបទុក្ខលំបាកដោយសារថៅកែកូរ៉េរំលោភសិទ្ធិការងារ។ ការលើកឡើងនេះគឺបន្ទាប់ពីថៅកែជនជាតិកូរ៉េម្នាក់ស្តីបន្ទោស និងគំរាមបណ្ដេញពលករខ្មែរម្នាក់គឺ កញ្ញា ថៃ ស្រីឡែន ចេញពីការងារទាំងបំពាន។
[ អានព័ត៌មានពិស្ដារ...Opens in new window ]
ស្ថានទូតអាមេរិក និងដៃគូអនុវត្តយុទ្ធនាការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ
ស្ថានទូតសហរដ្ឋអាមេរិក សហការជាមួយដៃគូពាក់ព័ន្ធ រួមមានក្រសួងបរិស្ថាន សាលារាជធានីភ្នំពេញ ក្រុមយុវជន និងវិស័យឯកជន ប្រកាសជាផ្លូវការនូវយុទ្ធនាការ «តោះនិយាយពីការទុកដាក់សំរាម»។ យុទ្ធនាការនេះមានគោលបំណងលើកទឹកចិត្តដល់ពលរដ្ឋខ្មែរឱ្យបញ្ឈប់ការចោលសំរាមមិនត្រឹមត្រូវ បញ្ឈប់ការដុតសំណល់ប្លាស្ទិក និងកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក។
[ អានព័ត៌មានពិស្ដារ...Opens in new window ]
សហជីពស្នើលោក ហ៊ុន សែន ជួបសន្ទនាជាមួយកូដករណាហ្គាវើលដ៍ផ្ទាល់ ជាជាងការចោទពួកគាត់ថា ជាក្រុមបដិវត្តន៍ពណ៌
ក្រុមសហជីពចង់ឃើញលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បើកវេទិកាជួបសន្ទនាផ្ទាល់ជាមួយក្រុមកូដករណាហ្គាវើលដ៍ ដើម្បីដោះស្រាយបញ្ចប់វិវាទការងារ ដែលបានអូសបន្លាយអស់រយៈពេលជាង ១ឆ្នាំមកនេះ។ ការស្នើនេះ ធ្វើឡើងស្របពេល ដែលសហជីពចាត់ទុកការចោទប្រកាន់របស់លោក ហ៊ុន សែន លើក្រុមកូដករណាហ្គាវើលដ៍ ថាជាក្រុមស៊ីឈ្នួលធ្វើបាតុកម្ម គឺជាកំហុសដ៏ធ្ងន់ធ្ងរមួយ។
សមត្ថកិច្ចខេត្តបាត់ដំបងដោះលែងព្រះអង្គ សយ សាត វិញ នៅល្ងាចថ្ងៃទី១០ ខែមីនា
សមត្ថកិច្ចខេត្តបាត់ដំបងបានសម្រេចដោះលែង ព្រះតេជព្រះគុណ សយ សាត វិញហើយ នៅល្ងាចថ្ងៃទី១០ ខែមីនា ក្រោយឃុំព្រះកាយព្រះអង្គអស់រយៈពេលជាង ២៤ម៉ោង។ មន្ត្រីសិទ្ធិមនុស្សស្វាគមន៍ការដោះលែងនេះ ប៉ុន្តែពួកគេ រិះគន់ថា ការចាប់ផ្សឹក និងការឃុំព្រះកាយព្រះអង្គនេះថា ជាការធ្វើទុក្ខបុកម្នេញលើព្រះសង្ឃ ដែលធ្វើការងារសង្គម។
[ អានព័ត៌មានពិស្ដារ...Opens in new window ]
កសិករនៅបាត់ដំបងថា អាជ្ញាធរខ្វះតម្លាភាពគ្រប់គ្រងទ្វារទឹកបណ្ដាលឱ្យប៉ះពាល់ដល់ការដាំដុះស្រូវស្ទើរគ្រប់រដូវ
ប្រជាកសិករនៅស្រុកបាណន់ ខេត្តបាត់ដំបង ត្អូញត្អែរថា អាជ្ញាធរនិងមន្ទីរពាក់ព័ន្ធ គ្រប់គ្រងទ្វារអាងទឹកកំពីងពួយមិនមើលពីស្ថានភាពនៃការដាំដុះស្រូវរបស់ពលរដ្ឋ ដោយបង្ខាំងទឹកជ្រុលហួសហេតុនៅរដូវប្រាំង បណ្ដាលឱ្យស្រូវងាប់ជាច្រើនហិកតារ។ មន្ត្រីសង្គមស៊ីវិលជំរុញឱ្យអភិបាលស្រុកធ្វើអន្តរាគមន៍លើបញ្ហានេះ ព្រមទាំងស្នើទៅរដ្ឋបាលខេត្ត និងមន្ទីរធនធានទឹក គ្រប់គ្រងចរន្តទឹកដោយតម្លាភាពដើម្បីឱ្យប្រជាកសិករធ្វើស្រែបានគ្រប់រដូវ។
[ អានព័ត៌មានពិស្ដារ...Opens in new window ]
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។