លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ នៅថ្ងៃទី២៣ កក្កដានេះ បានចេញសារអំពាវនាវឱ្យមានការដណ្តើមយកឯករាជ្យរបស់កម្ពុជា ពីប្រទេសចិន មកឱ្យខ្មែរគ្រប់គ្រងវិញ។ លោក សម រង្ស៊ី ថា កម្ពុជាមិនត្រូវចូលដៃបម្រើនយោបាយឈ្លានពានរបស់ចិននោះទេ។
ក្នុងសេចក្ដីថ្លែងការណ៍គណបក្សសង្គ្រោះជាតិ ចេញផ្សាយថ្ងៃទី២៣ កក្កដានេះ លោក សម រង្ស៊ី គូសបញ្ជាក់ថា រដ្ឋាភិបាលថ្មីបែបប្រជាធិបតេយ្យ និងប្រកបដោយការទទួលខុសត្រូវរបស់លោក នឹងលុបចោលនូវគោលនយោបាយគាំទ្រចិនប្រកបដោយគ្រោះថ្នាក់របស់លោក ហ៊ុន សែន នេះ ដើម្បីធានាថា មានការគោរពយ៉ាងខ្ជាប់ខ្ជួននូវអព្យាក្រឹត្យភាពរបស់កម្ពុជា ស្របតាមរដ្ឋធម្មនុញ្ញ និងកិច្ចព្រមព្រៀងក្រុងប៉ារីសឆ្នាំ១៩៩១។ លោក សម រង្ស៊ី បញ្ជាក់បន្ថែមថា រដ្ឋាភិបាលថ្មីដឹកនាំដោយគណបក្សសង្គ្រោះជាតិ ក៏នឹងជួយពង្រឹងឲ្យមានឯកភាព និងការរួបរួមគ្នាជាធ្លុងមួយ បណ្ដារដ្ឋសមាជិកអាស៊ានទាំងអស់ ផងដែរ។
ទស្សនាបទសម្ភាសន៍ជាមួយលោក សម រង្ស៊ី ជុំវិញសារទាមទារដណ្ដើមឯករាជ្យរបស់កម្ពុជាពីប្រទេសចិន មកឲ្យខ្មែរគ្រប់គ្រងវិញនេះ នៅក្នុងកម្មវិធីផ្សាយទូរទស្សន៍អាស៊ីសេរី កាលពីយប់ថ្ងៃទី២៣ កក្កដា ដូចតទៅ៖
Posted by RFA Khmer on Tuesday, July 23, 2019
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។