គណបក្ស​កម្លាំង​ជាតិ​រក្សា​គោលជំហរ​ជួបជុំគ្នា​យ៉ាងតិច ១៥០​នាក់​នៅ​ទីលាន​ប្រជាធិបតេយ្យ

ដោយ សុជីវី
2024.06.08
គណបក្ស​កម្លាំង​ជាតិ​រក្សា​គោលជំហរ​ជួបជុំគ្នា​យ៉ាងតិច ១៥០​នាក់​នៅ​ទីលាន​ប្រជាធិបតេយ្យ លោក រ៉ុង ឈុន ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ។
រូប៖ ហ្វេសប៊ុកលោក រ៉ុង ឈុន

ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ លោក រ៉ុង ឈុន ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​៧ ខែ​មិថុនា ថា គណបក្ស​កម្លាំង​ជាតិ​នឹង​ចាត់​ថ្នាក់ដឹកនាំ​ជួបពិភាក្សា និង​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ ជុំវិញ​ផែនការ​ជួបជុំ​សមាជិក​គណបក្ស​កម្លាំង​ជាតិ​យ៉ាងតិច​១៥០​នាក់ នៅ​ទីលាន​ប្រជាធិបតេយ្យ ក្នុង​រាជធានី​ភ្នំពេញ​។ លោក​បញ្ជាក់​ថា ទោះបីជា​លទ្ធផល​នៃ​កិច្ចពិភាក្សា​ជាមួយ​រដ្ឋបាល​រាជធានី​ភ្នំពេញ​យ៉ាងណាក្ដី ក៏ គណបក្ស​កម្លាំង​ជាតិ​នឹង​នៅតែ​រក្សា​គោលជំហរ​ជួបជុំគ្នា​នៅ​ថ្ងៃទី​១៦ ខែមិថុនា តាម​ការ​គ្រោងទុក​ដដែល។

លោក រ៉ុង ឈុន៖ «ជំហរ​របស់​គណបក្ស យើង​នៅតែ​ប្រកាន់​ជំហរ​ថា នឹង​ធ្វើ ទោះបី​អនុញ្ញាត ឬ​មិន​អនុញ្ញាត​ត្រូវ​តែ​ធ្វើ ពីព្រោះ​នៅ​ក្នុង​ច្បាប់​មិន​រង់ចាំ​ការ​អនុញ្ញាត​នោះ​ទេ»

រដ្ឋបាល​រាជធានី​បាន​ចេញ​លិខិត​អញ្ជើញ​អនុប្រធាន​គណបក្ស​កម្លាំង​ជាតិ លោក ជា មុនី ឱ្យ​ចូល​ពិភាក្សា​ជុំវិញ​ការ​ជូនដំណឹង​របស់​គណបក្ស​កម្លាំង​ជាតិ អំពី​ផែនការ​ជួបជុំ​សមាជិក នៅ​ទីលាន​ប្រជាធិបតេយ្យ ដើម្បី​ទាមទារ​ឱ្យ​ដោះលែង​ប្រធាន​គណបក្ស​កម្លាំង​ជាតិ លោក ស៊ុន ចន្ធី និង​មន្ត្រីជាន់ខ្ពស់​មួយ​ចំនួន​ទៀត​ដូចជា លោក អ៊ំ វីរៈរដ្ឋ និង​លោក មី សេងហ៊ ហៅ​លោក គា វិសាល ជាដើម​។ គណបក្ស​កម្លាំង​ជាតិ ចាត់ទុក​ការ​ឃុំខ្លួន​មន្ត្រី​គណបក្ស​របស់​ខ្លួន​ទាំងនេះ​ថា គឺជា​រឿង​អយុត្តិធម៌ និង​ធ្វើឡើង​ក្នុង​ហេតុផល​នយោបាយ​តែប៉ុណ្ណោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
ព្រះចៅ​អធិការ​វត្ត​ដំរីស ខេត្ត​បាត់ដំបង បណ្ដេញ​ព្រះសង្ឃ​មួយ​អង្គ​ចេញ​ពី​វត្ត​បន្ទាប់​ពី​ចូលរួម​បុណ្យ​ខួប​បាញ់សម្លាប់​បណ្ឌិត កែម ឡី
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។