ព័ត៌មាន​សំខាន់ៗ ​ចំនួន១០ ដែល​លោកអ្នកនាង​គួរអាន​នៅថ្ងៃចន្ទនេះ

. ក្រសួង​ការបរទេស ដក​បណ្តឹង​រដ្ឋប្បវេណី​ក្រោយលោក គង់ គាំ បង្ខំចិត្ត​ប្រគល់​ដី និង​ផ្ទះ

ក្រសួងការបរទេស​កម្ពុជា តាមរយៈ​លោក ប្រាក់ សុខុន បាន​សម្រេច​ជាផ្លូវការ​ដកបណ្តឹង​រដ្ឋប្បវេណី​ឈប់​ប្តឹងផ្តល់​អតីត​ទីប្រឹក្សា​ជាន់ខ្ពស់​របស់​គណបក្ស​ភ្លើងទៀន គឺលោក គង់ គាំ តទៅទៀត ជំុវិញ​សំណុំរឿង​ប្តឹង​រឹបអូស​យក​ដីនិង​ផ្ទះ​របស់​លោក គង់ គាំ ទំហំជាង ៥ពាន់​ម៉ែត្រការ៉េ នៅ​រាជធានី​ភ្នំពេញ។ ដី​និង​ផ្ទះ​របស់​លោក គង់ គាំង នេះ​មាន​តម្លៃ​មិនតិចជាង ១០លានដុល្លារ។ អានព័ត៌មានពិស្តារ ...

. មេដឹកនាំ​គណបក្ស​នយោបាយ​មួយចំនួន​ផ្ញើសារ​នយោបាយ​ផ្សេងៗគ្នា​នៅថ្ងៃបុណ្យ​មាឃបូជា

ថ្ងៃ​បុណ្យ​មាឃបូជា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន លើក​ឡើងថា​ ព្រះពុទ្ធសាសនា​បាន​រួម​ចំណែក​ឱ្យមាន​សុខ​សន្តិភាព ស្ថិរភាព​សង្គម។ ប៉ុន្តែមេដឹកនាំ​បក្សប្រឆាំង​អំពាវនាវឱ្យ​មេដឹកនាំ​ដែល​តាំង​ខ្លួន​ចង់បាន​សន្តិភាព​នោះ​ត្រូវយល់​ពី​អត្តន័យ​ពិត ដោយស្តែង​តាមរយៈ​កាយ​និង​វាចា។ អានព័ត៌មានពិស្តារ ...

. មេដឹកនាំ​បក្ស​ប្រឆាំង​ ចោទ​រដ្ឋាភិបាល​លាក់បាំង​បញ្ហា​បំណុល

មេដឹកនាំ​បក្ស​ប្រឆាំង​ចោទ​ប្រកាន់​រដ្ឋាភិបាល​លោក ហ៊ុន សែន ថា​ កំពុង​លាក់បាំង​អំពើ​ពុករលួយ​ និង​ទិន្នន័យ​ពិត​ប្រាកដ​នៃ​បំណុល​របស់​ជាតិ និង​ប្រជាពលរដ្ឋ​ដែល​បណ្ដាល​ឱ្យ​ពលរដ្ឋ​ខ្មែរ​ធ្លាក់​ទៅ​ក្នុង​បន្ទាត់​​នៃ​ភាព​ក្រីក្រ​។ អ្នក​វិភាគ​សេដ្ឋកិច្ច​ថា បំណុល​សាធារណៈ​មិន​ទាន់​ធ្លាក់​ក្នុង​កម្រិត​ធ្ងន់ធ្ងរ​តែ​បំណុល​ឯកជន​នៅ​កម្ពុជា​មាន​កម្រិត​ខ្ពស់​ដែល​តម្រូវ​ឱ្យ​រដ្ឋាភិបាល​យក​ចិត្ត​ទុក​ដាក់​ដោះស្រាយ​បញ្ហា​នេះ។ អានព័ត៌មានពិស្តារ ...

. ពលរដ្ឋ​ជាង​៤០នាក់ បន្ត​ចូលរួម​ដង្ហែ​ធម្មយាត្រា​ដើម្បី​លើក​កម្ពស់​​សីលធម៌​​សង្គម

ប្រជាពលរដ្ឋ​ជាង​៤០នាក់ បន្ត​ចូលរួម​ដង្ហែ​ធម្មយាត្រា លើក​កម្ពស់​សីលធម៌​សង្គម​ដែល​រៀប​ចំ​ឡើង​ដោយ​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ។ ក្រុម​ប្រជាពលរដ្ឋ​ដែល​បាន​ចូលរួម​ដង្ហែ​ធម្មយាត្រា សំណូមពរ​ដល់​អ្នក​នយោបាយ ឱ្យ​បញ្ឈប់​ការ​ប្រើប្រាស់​អំពើ​ហិង្សា និង​សម្ដី​អសីលធម៌​ទៅ​វិញ​ទៅ​មក ដើម្បី​លើក​កម្ពស់​តម្លៃ​របស់​ខ្លួន និង​យុត្តិធម៌​នៅ​ក្នុង​សង្គម​ផង។ អានព័ត៌មានពិស្តារ ...

. ក្រុម​ប្រទេស​ជា​សមាជិក​អាស៊ាន​ប្តេជ្ញា​ប្រែក្លាយ​តំបន់នេះ​ទៅជា​តំបន់​មាន​សន្តិភាព និង​ស្ថិរភាព

ក្រុម​ប្រទេស​ជា​សមាជិក​អាស៊ាន​ (ASEAN) ប្រកាស​ដោយ​ជឿជាក់​ថា ពួកគេ​នឹងអាច​ប្រែក្លាយ​តំបន់​នេះ​ទៅ​ជា​តំបន់​មាន​សន្តិភាព ស្ថិរភាព និង​វិបុលភាព នា​ពេល​ខាងមុខ។ ការប្រកាសនេះ​ ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​លើកទី៣២ របស់ខ្លួន និង​កិច្ចប្រជុំចង្អៀត​ថ្នាក់​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន ដោយមាន​ក្រុមប្រឹក្សា​សម្របសម្រួល​អាស៊ាន (ACC) ដែល​ប្រារព្ធ​ធ្វើឡើង​មាន​រយៈពេល​ពីរ​ថ្ងៃ គឺ​នៅថ្ងៃទី៣ និងទី៤ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ។ អានព័ត៌មានពិស្តារ ...

. ល្បែង​ស៊ីសង​តាម​អនឡាញ ក្នុង​មូលដ្ឋាន​មួយ​ចំនួន​នៅ​តែ​បន្ត​ដំណើរការ

ការ​ភ្នាល់​ល្បែង​ស៊ីសង​តាម​ប្រព័ន្ធ​អនឡាញ (Online) នៅ​តែ​បន្ត​កើត​មាន​ច្រើន ដោយសារ​តែ​អាជ្ញាធរ​មូលដ្ឋាន​ទទួល​លុយ​សំណូក​ពី​ម្ចាស់​អាជីវកម្ម​ដែល​បើក​ល្បែង​ភ្នាល់​តាម​អនឡាញ។ មន្ត្រីសង្គមស៊ីវិល​ជំរុញ​ដល់​រដ្ឋាភិបាល​គួរ​បោសសម្អាត​មន្ត្រី​ពុករលួយ​តាម​មូលដ្ឋាន​ជាមុន​សិន ទើប​អាច​ចាត់​វិធានការ​លើ​ល្បែង​ភ្នាល់​តាម​អនឡាញ​នេះ​មាន​ប្រសិទ្ធភាព។ អានព័ត៌មានពិស្តារ ...

. គណបក្ស​នយោបាយ​មួយចំនួនត្រៀមបេក្ខជន​រួចរាល់ដើម្បី​ចុះបញ្ជី​ឈរឈ្មោះ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ

គណបក្ស​នយោបាយដែល​ទទួល​បាន​ប្រិយភាព​ក្នុងការ​បោះឆ្នោត​ឃុំសង្កាត់​អាណត្តិ៍ទី៥បាន​ត្រៀម​ខ្លួនរួចជាស្រេច​ក្នុងការ​ចុះបញ្ជី​គណបក្ស​នយោបាយឈរ​ឈ្មោះ​បោះឆ្នោតនិង​បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោតសម្រាប់ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាលទី៧ ឆ្នាំ២០២៣។

. សង្គមស៊ីវិល​រិះគន់​រដ្ឋាភិបាល​ដំឡើង​ប្រាក់​ខែ​ដល់​មន្ត្រីរាជការ​ថាជាការកេង​ចំណេញ​នយោបាយ

សង្គមស៊ីវិល​រិះគន់​រដ្ឋាភិបាលថា​ការដំឡើង​ប្រាក់ខែ​ដល់​មន្ត្រីរាជការ​ស្របពេល​ការ​បោះឆ្នោត​ជិត​មក​ដល់​ថា ជាការ​កេងចំណេញ​នយោបាយ។ ការរិះគន់នេះធ្វើឡើង​ក្រោយពេល​រដ្ឋាភិបាល​ប្រកាស​ដំឡើង​ប្រាក់ខែ​ក្នុង​ឆ្នាំ២០២៣ ដល់មន្ត្រី​រាជការ​កងកម្លាំង​ប្រដាប់អាវុធ​ដែល​ខកខាន​ជាង​២ឆ្នាំ បន្ទាប់​ពី​ការ​រីករាលដាល​នៃជំងឺកូវីត-១៩។

. កញ្ញា ឈឹម ស៊ីថរ មិន​ខ្លាច​ជាប់គុក​ដោយសារ​ទាមទារ​ឲ្យ​ណាហ្គាវើលដ៍​គោរព​សិទ្ធិ​សហជីព

សហរដ្ឋអាមេរិក ផ្តល់​ពានរង្វាន់​អ្នកការពារ​សិទ្ធិមនុស្ស ដល់​មេដឹកនាំ​សហជីព​ប្រចាំ​ក្រុមហ៊ុន​កាស៊ីណូ​ណាហ្គាវើលដ៍ (Nagaworld) កញ្ញា ឈឹម ស៊ីថរ ដែល​កំពុង​ជាប់​ក្នុង​ពន្ធនាគារ​ព្រៃស។

តើកញ្ញា ឈឹម ស៊ីថរ បានធ្វើអ្វីខ្លះ ដើម្បី​ការពារអត្ថប្រយោជន៍​បុគ្គលិកនិង​ថាតើមូលហេតុអ្វី​បាន​ជា​ស្ត្រី​វ័យក្មេង​រូប​នេះជ្រើសរើស​តួនាទី​ជាប្រធាន​សហជីពដែលត្រូវប្រឈម​ការជាប់​ពន្ធនាគារជា​លើក​ទី២? អានព័ត៌មានពិស្តារ ...

១០ . សកម្មជន​បក្សភ្លើងទៀននិង​ពលករខ្មែរនៅប្រទេស​ថៃ​ប្ដេជ្ញា​ចិត្ត​នឹង​ទៅ​បោះឆ្នោត​ថ្នាក់​ជាតិ​ដើម្បី​ស្ដារ​ប្រជាធិបតេយ្យ

សកម្មជនបក្ស​ភ្លើងទៀននិងពលករខ្មែរ​ដែលរស់​នៅ​ប្រទេសថៃ​ប្ដេជ្ញាចិត្ត​ថានឹង​ត្រឡប់​ទៅ​ចូលរួម​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​នៅពេល​ខាងមុខដើម្បី​ស្ដារប្រជាធិបតេយ្យ​នៅកម្ពុជា​ឡើង​វិញ។ តំណាង​រដ្ឋាភិបាល​ថាកម្ពុជាស្វាគមន៍​ប្រជាពលរដ្ឋគ្រប់រូប​ដើម្បី​ចូលរួម​បោះឆ្នោត​ជ្រើសតាំង​មេដឹកនាំដែល​ខ្លួន​ស្រឡាញ់ដោយពុំមាន​ការ​រឹតត្បិត​នោះ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។